រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

បង្សុកូល

នាម

អត្ថន័យ (2)

  1. 1

    នាម

    គំនរ​អាចម៍​ដី, គំនរ​ធូលី​ឬ​អ្វី​ៗ​ដែល​ប្រឡាក់, ដែល​សៅហ្មង​ដោយ​អាចម៍​ដី, ដោយ​ធូលី​។

  2. 2

    នាម

    សំពត់​ដែល​គេ​ចោល​លើ​គំនរ​សំរាម​ជាដើម​ប្រឡាក់​សៅហ្មង​ដោយ​អាចម៍​ដី, ដោយ​ធូលី​ដែល​បព្វជិត​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ទស់​ដោយ​សម្គាល់​ថា​ជា​របស់​ឥត​ម្ចាស់​ព្រោះ​គេ​បោះបង់​ចោល​លែង​ត្រូវការ​ហើយ​ទាញ​យក​មក​ផ្សែផ្សំ​ធ្វើ​ជា​ចីវរ​ប្រើប្រាស់​តាម​ពុទ្ធានុញ្ញាត ( ចំពោះ​តែ​សំពត់​មាន​ព័ណ៌​ស​ឬ​លឿង​ដែល​ល្មម​យក​មក​ជ្រលក់​សម្រួល​ព័ណ៌​បាន; រាប់​ថា​ជា​សំពត់​ថ្លៃថ្លា​វិសេស​សម្រាប់​បព្វជិត​អ្នក​មាន​សន្តោស​ស្ងប់​រម្ងាប់ )។​លុះ​ដល់​មក​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ​សូម្បី​សំពត់​ដែល​ទាយក​គេ​ពាក់​ឬ​គ្រប​លើ​ក្ដារ​មឈូស​ជាដើម​គេ​និមន្ត​ឱ្យ​បព្វជិត​ទាញ​យក​ទៅ​ទី​ចំពោះ​មុខ​គេ​ឬកំបាំង​ពី​មុខ​គេ​ក៏​ហៅ​សំពត់​បង្សុកូល​ដែរ​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម