វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 334 / 1268
-
ធម្មក្ខន្ធ នាម
ពួកធម៌, កងធម៌; ចំនួនកងធម៌ជាពុទ្ធវចនៈក្នុងព្រះត្រៃបិដកហៅថាព្រះធម៌៨ម៉ឺន៤ពាន់ធម្មក្ខន្ធ។
-
ធម្មគុណ នាម
គុណព្រះធម៌គឺសភាវៈដែលស្រោចស្រង់ទ្រទ្រង់សត្វអ្នកប្រតិបត្តិតាមគន្លងធម៌ឱ្យបានសេចក្ដីសុខ។
-
ធម្មគោរព នាម
សេចក្ដីកោតក្រែងចំពោះធម៌គឺសេចក្ដីប្រព្រឹត្តប្រតិបត្តិតាមគន្លងធម៌។ឈ្មោះសាស្ត្រាប្រែរយមួយខ្សែសម្រាប់សម្ដែងជាមុនបង្អស់ប្រាប់សេចក្ដីគោរពធម៌ក្នុងឱកាសបុណ្យធំៗតាមទម្លាប់ពុទ្ធសាសនិកជនក្នុងកម្ពុជរដ្ឋ
-
ធម្មចក្ក នាម
ចក្រគឺធម៌ឬធម៌ដូចជាកង់គឺធម៌ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ត្រាស់សម្ដែងជាដំបូងបង្អស់ក្នុងកាលព្រះអង្គបានត្រាស់ទើបបាន៥៩ថ្ងៃ, ទ្រង់សម្ដែងអរិយសច្ច៤បង្វិលដំណើរសេចក្ដីដូចជាកង់រទេះ។
-
ធម្មចក្កប្បវត្តនសូត្រ នាម
ឈ្មោះសូត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងធម្មចក្ក។
-
ធម្មចក្ខុ នាម
ភ្នែកគឺធម៌ឬធម៌ទុកដូចជាភ្នែក, បានខាងឯអរិយមគ្គជាន់ក្រោមបីប្រភេទគឺសោតាបត្តិមគ្គ, សកទាគាមិមគ្គ, អនាគាមិមគ្គ; តែច្រើនសំដៅចំពោះសោតាបត្តិមគ្គ។
-
ធម្មចរិយា នាម
កិរិយាប្រព្រឹត្តធម៌ដ៏ប្រសើរ។
-
ធម្មចេតិយ នាម
ចេតិយដែលបញ្ចុះព្រះធម៌។
-
ធម្មជាត នាម
( ម . ព . ធម្មជាតិ )។
-
ធម្មជាតិ នាម
ធម៌, សភាវៈ, សភាព។
-
ធម្មតា នាម
ប្រក្រតី, អ្វីៗដែលតែងមានមក, ទំនៀម, ទម្លាប់។
-
ធម្មទាន នាម
ការឱ្យធម៌គឺការសម្ដែងធម៌, និយាយ, បង្រៀនធម៌; ការកសាងគម្ពីរដីកាធម៌វិន័យ
-
ធម្មទូត នាម
ទូតរបស់ធម៌គឺអ្នកដែលគេបញ្ជូនទៅកាន់ទីផ្សេងៗដើម្បីឱ្យផ្សាយធម៌។
-
ធម្មទេសនា នាម
ការ, ដំណើរសម្ដែងធម៌។
-
ធម្មធរ នាម
អ្នកទ្រទ្រង់ធម៌, អ្នកកាន់ធម៌, អ្នកប្រតិបត្តិត្រឹមត្រង់តាមគន្លងធម៌។ឋានន្តរគឺងារនៃភិក្ខុក្នុងព្រះពុទ្ធសាសនាចំពោះភិក្ខុអ្នកចេះចាំធម៌ពុំសូវទើសទាល់។ខ្មែរយកពាក្យនេះមកប្រើជាងារនៃភិក្ខុក្នុងថ្នាក់ជាឋានានុក្រមថាព្រះធម្មធរជាគូគ្នានឹងព្រះវិន័យធរជាសហការីរបស់ព្រះរាជាគណៈជាចៅអធិការវត្តធំៗក្នុងព្រះរាជធានី; ក្នុងសម័យបច្ចុប្បន្នមេគណនិងអនុគណគ្រប់ខែត្រស្រុកក៏មានព្រះធម្មធរជាសហការីដែរហៅថាព្រះធម្មធរជាសហការីនៃមេគណឬនៃអនុគណ; ដោយការផ្គូងារថាព្រះវិន័យធរខាងវិន័យ, ព្រះធម្មធរខាងធម៌។
-
ធម្មធាតុ នាម
អ្នកមានធាតុជាធម៌គឺព្រះពុទ្ធ; ធាតុគឺធម៌។
-
ធម្មនិទ្ទេស នាម
និទ្ទេសនៃធម៌, ការសម្ដែងញែកចែកនូវធម៌។
-
ធម្មនិយម នាម
សេចក្ដីកំណត់តាមធម្មតា, អ្វីៗដែលរមែងកើតមានតាមធម្មតា។
-
ធម្មនិយាម នាម
( ម . ព . ធម្មនិយមក្នុងធម្ម )។
-
ធម្មនិយាមកម្ម នាម
ការធ្វើឱ្យទៅជាធម្មតាឬជាប្រក្រតី។
-
ធម្មនីតិ នាម
ឈ្មោះគម្ពីរមួយដែលសម្ដែងអំពីបែបគតិលោកនិងគតិធម៌។
-
ធម្មនុញ្ញ នាម
ឈ្មោះច្បាប់មួយក្រមសម្ដែងពីរបៀបការក្នុងតុលាការ។
-
ធម្មនុញ្ញភាព នាម
ភាពស្របតាមរដ្ឋធម្មនុញ្ញ
-
ធម្មនូញ្ញ នាម
( ម . ព . ធម្មនុញ្ញ )។
-
ធម្មន្តេវាសិក នាម
សិស្សព្រោះធម៌គឺអ្នកសិក្សាធម៌អាថ៌អំពីសំណាក់គ្រូអាចារ្យណាមួយ។
-
ធម្មបថ នាម
គន្លងធម៌, ផ្លូវធម៌។
-
ធម្មបទ នាម
ផ្លូវធម៌, លំអានធម៌។
-
ធម្មបទដ្ឋកថា នាម
ឈ្មោះអដ្ឋកថាគឺគម្ពីរអធិប្បាយសេចក្ដីគាថាធម្មបទ, អដ្ឋកថានេះមានពីរភាគ, ភាគខាងដើមហៅថាធម្មបទដ្ឋកថាបុព្វភាគ, ភាគខាងចុងហៅថាធម្មបទដ្ឋកថាបច្ឆិមភាគ។
-
ធម្មបរិយាយ នាម
បរិយាយនៃធម៌, សេចក្ដីអធិប្បាយវែកញែកនូវធម៌, ការពន្យល់សេចក្ដីតាមដំណើរធម៌
-
ធម្មបាមោជ្ជ នាម
សេចក្ដីរីករាយចំពោះធម៌។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។