វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 333 / 1268
-
ធនាករ នាម
ទីកន្លែងកើតធនធានគឺទីកើតវត្ថុធាតុជាប្រភពនៃទ្រព្យសម្បត្តិដូចជាប្រេងកាតនិងលោហធាតុជាដើម
-
ធនាគារ នាម
ឃ្លាំងដាក់ទ្រព្យ, ឃ្លាំងប្រាក់
-
ធនាគារកណ្ដាល នាម
( សេ . ហិ .) ធនាគារសាធារណៈដែលមានសមត្ថកិច្ចផ្តាច់មុខលើការកំណត់គោលនយោបាយរូបិយវត្ថុនិងការគ្រប់គ្រងចំនួនឥណទានសរុបនិងការគ្រប់គ្រងត្រួតពិនិត្យគ្រឹះស្ថានហិរញ្ញវត្ថុតាមរយៈការចេញសេចក្ដីប្រកាសបទបញ្ជានិងសេចក្ដីណែនាំផ្សេងៗ។
-
ធនាគារពាណិជ្ជ នាម
( សេ . ហិ .) ធនាគារឯកជនដែលទទួលបានអាជ្ញាបណ្ណពីធនាគារកណ្ដាលដើម្បីធ្វើប្រតិបត្តិការស្វែងរកប្រាក់ចំណេញ។
-
ធនាគារឯកទេស នាម
( សេ . ហិ .) ធនាគារដែលអនុវត្តតែប្រតិបត្តិការមួយតាមជំនាញជាក់លាក់ក្នុងចំណោមប្រតិបត្តិការទាំងបីរបស់ធនាគារ។
-
ធនាគារិក នាម
ម្ចាស់ធនាគារ, អ្នកត្រួតត្រាឬអ្នកកាន់កាប់ធនាគារ។
-
ធនាគារិកា នាម
( ម . ព . ធនាគារិក )។
-
ធនាធិការិនី នាម
( ម . ព . ធនាធិការី )។
-
ធនាធិការី នាម
អ្នករក្សាទ្រព្យ, អ្នករក្សាឃ្លាំងអ្នកទទួលទ្រព្យសម្បាច់របស់ត្រកូល។
-
ធនានុគ្រោះ នាម
រង្វាន់ឬប្រាក់រង្វាន់ដែលផ្តល់ឱ្យនរណាម្នាក់ដែលបានបម្រើសេវាកម្ម។
-
ធនានុរក្ស នាម
ការរក្សាទ្រព្យ, អ្នករក្សាទ្រព្យ។
-
ធនាភិរក្ស នាម
( ម . ព . ធនានុរក្ស )។
-
ធនិកាធិបតេយ្យ នាម
របបគ្រប់គ្រងដែលអំណាចធ្លាក់ក្នុងដៃក្រុមអ្នកមានស្ដុកស្ដម្ភ។
-
ធនិត នាម
ឈ្មោះព្យញ្ជនៈ១០តួក្នុងវគ្គទាំង៥គឺខឃ, ឆឈ, ឋឍ, ថធ, ផភជាអក្សរមានសំឡេងតឹងមានសូរអក្សរហលាយចូលផង; សំឡេងសំ . បា . ជាក្ហៈ, គ្ហៈ; ច្ហៈ, ជ្ហៈ; ដ្ហៈ ( ឬត្ហ៎ៈ ), ឌ្ហៈ; ត្ហៈ, ទ្ហៈ; ប្ហៈ; ( ប៉្ហៈ ), ព្ហៈ; ជាគូគ្នានឹងព្យញ្ជនៈជាសិថិល១០តួគឺកៈ, គៈ; ចៈ, ជៈ; ដៈ ( ឬត៎ៈ ), ឌៈ; តៈ; ទៈ; បៈ ( ប៉ៈ ), ពៈ ( គួរយល់ថាសិថិល " មានសំឡេងធូរ ", ធនិត " មានសំឡេងតឹងព្រោះមានសំឡេងហផ្សំជាមួយផង; ទោះបីភាសាខ្មែរយើងក៏សិថិលនិងធនិតមានសំឡេងធូរតឹងផ្សេងពីគ្នាដែរគួរតែស្ដីនិយាយកុំឱ្យច្រឡំគ្នា, ដូចព្យញ្ជនៈជាសិថិលថាក្នុង, ក្មេង, ម្ដាយក្មេក; គ្នា, គ្នេរគ្នាន់; ច្នេះ, ច្នៃ; ត្នោត, ត្មាត, ត្មោង; ប្ដី, ប្ដឹងជាដើមកុំនិយាយជាសំឡេងធនិតថាខ្នុង, ខ្មេង, ម្ដាយខ្មេក; ឃ្នា, ឃ្នេរឃ្នាន់; ឆ្នេះ, ឆ្នៃ; ថ្នោត, ថ្មាត, ថ្មោង; ផ្ដី, ផ្ដឹង។ល។ទើបច្បាស់តាមសំឡេងព្យញ្ជនៈរបស់ជាតិយើង។
-
ធនិន គុណនាមនាម
អ្នកមានទ្រព្យ, ដង្ខៅ។
-
ធនុ នាម
ធ្នូ។
-
ធនុហត្ថ នាម
អ្នកមានធ្នូក្នុងដៃគឺខ្មាន់ធ្នូ
-
ធន់ កិរិយាសព្ទ
ទ្រាំ, អត់ធ្មត់; ស៊ូ
-
ធមនី នាម
សរសៃដែលនាំរសឱ្យជ្រួតជ្រាបក្នុងសព៌ាង្គកាយ, សរសៃឈាម ( រ . ស .)
-
ធម៌ នាម
សភាវៈដែលទ្រទ្រង់សត្វលោកគឺបុណ្យ, បាប, សុចរិត, ទុច្ចរិត។ល។ពាក្យនេះខ្មែរយើងធ្លាប់ប្រើជាធម្មតាមកគឺសំដៅយកពាក្យឱវាទរបស់ព្រះពុទ្ធនិងអត្ថបទទួទៅដែលទាក់ទងដោយពុទ្ធសាសនា
-
ធម៌រត្ន នាម
( ដូចគ្នានឹងធម្មរតនៈឬធម្មរ័តន៍ )។
-
ធម៌រ័ត្ន នាម
( ម . ព . ធម៌រត្ន )។
-
ធម៌ស្រោចស្រង់សត្វ នាម
ធម៌ដែលញ៉ាំងសត្វលោកឱ្យរួចចាកទុក្ខ ( ពុទ្ធសាសនាទាំងមូលឬមគ្គផលនិញ្វន )។
-
ធម៌អថ៌ នាម
ធម៌និងអត្ថគឺបាលីនិងអដ្ឋកថាឬបាលីព្រមទាំងសេចក្ដីអធិប្បាយ
-
ធម្ម នាម
ធម៌, សភាវៈទ្រទ្រង់សត្វលោកគឺបុណ្យ, បាប, សុចរិត, ទុច្ចរិត; ហេតុ; សភាព; ធម្មតា; ប្រក្រតី; ធម្មជាត; ប្រាជ្ញាញាណ; គុណ; សេចក្ដីចម្រើន; អារម្មណ៍ខាងផ្លូវចិត្ត; ការរិះគិត; សង្ខារ; កិរិយាមារយាទ; បរិយត្តិ; ច្បាប់។ល។
-
ធម្មកថា នាម
សម្ដីដែលជាធម៌; ការសម្ដែងធម៌។
-
ធម្មកថិក នាម
អ្នកសម្ដែងធម៌។ខ្មែរប្រើពាក្យនេះជាងារនៃភិក្ខុអ្នកចេះសម្ដែងធម៌ថ្នាក់ជាឋានានុក្រមជាសហការីនៃព្រះរាជាគណៈជាចៅអធិការវត្តធំៗក្នុងព្រះរាជធានីឬជាសហការីនៃមេគណកាលបើត្រូវការឱ្យមាន
-
ធម្មកម្ម នាម
អំពើ, កិច្ចការដែលប្រកបដោយធម៌, ដែលត្រូវតាមធម៌។
-
ធម្មកាយ នាម
កាយមួយយ៉ាងក្នុងកាយទាំងបីរបស់ព្រះសព្វញ្ញុពុទ្ធគឺរូបកាយ, នាមកាយ, ធម្មកាយ; ព្រះធម៌ដែលជាពុទ្ធភាសិតហៅថាធម្មកាយព្រោះទុកដូចជារូបកាយរបស់ព្រះអង្គសូម្បីទ្រង់បរិព្វានទៅហើយក៏នៅមានព្រះធម៌នេះជាតំណាងព្រះអង្គ។
-
ធម្មការ នាម
ឈ្មោះក្រសួងរដ្ឋមន្ត្រីសម្រេចកិច្ចការខាងផ្លូវសាសនា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។