រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ធនិត

នាម

អត្ថន័យ

  1. 1

    នាម

    ឈ្មោះ​ព្យញ្ជនៈ​១០​តួ​ក្នុង​វគ្គ​ទាំង​៥​គឺ​ខ​ឃ, ឆ​ឈ, ឋ​ឍ, ថ​ធ, ផ​ភ​ជា​អក្សរ​មាន​សំឡេង​តឹង​មាន​សូរ​អក្សរ​ហ​លាយ​ចូល​ផង; សំឡេង​សំ . បា . ជា​ក្ហៈ, គ្ហៈ; ច្ហៈ, ជ្ហៈ; ដ្ហៈ ( ឬ​ត្ហ៎ៈ ), ឌ្ហៈ; ត្ហៈ, ទ្ហៈ; ប្ហៈ; ( ប៉្ហៈ ), ព្ហៈ; ជា​គូ​គ្នា​នឹង​ព្យញ្ជនៈ​ជា​សិថិល​១០​តួ​គឺ​កៈ, គៈ; ចៈ, ជៈ; ដៈ ( ឬ​ត៎ៈ ), ឌៈ; តៈ; ទៈ; បៈ ( ប៉ៈ ), ពៈ ( គួរ​យល់​ថា​សិថិល " មាន​សំឡេង​ធូរ ", ធនិត " មាន​សំឡេង​តឹង​ព្រោះ​មាន​សំឡេង​ហ​ផ្សំ​ជាមួយ​ផង; ទោះបី​ភាសា​ខ្មែរ​យើង​ក៏​សិថិល​និង​ធនិត​មាន​សំឡេង​ធូរ​តឹង​ផ្សេង​ពី​គ្នា​ដែរ​គួរ​តែ​ស្ដី​និយាយ​កុំ​ឱ្យ​ច្រឡំ​គ្នា, ដូច​ព្យញ្ជនៈ​ជា​សិថិល​ថា​ក្នុង, ក្មេង, ម្ដាយ​ក្មេក; គ្នា, គ្នេរ​គ្នាន់; ច្នេះ, ច្នៃ; ត្នោត, ត្មាត, ត្មោង; ប្ដី, ប្ដឹង​ជាដើម​កុំ​និយាយ​ជា​សំឡេង​ធនិត​ថា​ខ្នុង, ខ្មេង, ម្ដាយ​ខ្មេក; ឃ្នា, ឃ្នេរ​ឃ្នាន់; ឆ្នេះ, ឆ្នៃ; ថ្នោត, ថ្មាត, ថ្មោង; ផ្ដី, ផ្ដឹង​។​ល​។​ទើប​ច្បាស់​តាម​សំឡេង​ព្យញ្ជនៈ​របស់​ជាតិ​យើង​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម