វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 332 / 1268
-
ទ្វេភាគ នាម
ចំណែកពីរ, ពីរចំណែក
-
ទ្វេភាគី គុណនាម
ដែលមានភាគពីរ, ដែលមានចំណែកពីរ
-
ទ្វេភាព គុណនាមនាម
អក្សរដែលតម្រួតគ្នាពីរតួ
-
ទ្វេសញ្ជាតិ នាម
ស្ថានភាពដែលបុគ្គលណាមួយមានភាពជាពលរដ្ឋនៅក្នុងប្រទេសលើសពីមួយ, សញ្ជាតិពីរ។
-
ទ្វេស្សជន នាម
ជន, មនុស្សដែលស្អប់
-
ទ្វេហារ នាម
អ្នកដែលនាំ, ដែលបញ្ជូនរបស់អ្វីៗទៅទាំងពីរនាក់ជាមួយគ្នា; អ្នកសែងអ្វីៗ។សព្ទនេះអ្នកប្រាជ្ញតែងកាព្យយកមកប្រើមានន័យថាពីរនាក់, ទាំងពីរប្រាណ ( ប្រើតែខាងកាព្យ )
-
ទ្ឫស្តិ នាម
( ម . ព . ទ្រឹស្ដិ )។
-
ធ នាម
តួអក្សរទី៤ក្នុងវគ្គទី៤នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាធមានអក្ខរសូរអន្តរជាតិ [tʰ] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅធ្មេញនិងជាសូរស្ទះធនិតឃោសៈ។
-
ធញ្ញជាតិ នាម
ជាតិស្រូវ; ស្រូវគ្រប់ប្រភេទនិងស្រងែ, ពោតជាដើមហៅថាធញ្ញជាតិទាំងអស់
-
ធញ្ញមាស នាម
( ម . ព . លិក្ខា )។
-
ធតរដ្ឋ នាម
ព្រះនាមមហារាជជាលោកបាល១អង្គដែលគ្រប់គ្រងរក្សាទិសខាងកើតជាអធិបតីលើពួកគន្ធ័ព្វ
-
ធន នាម
ទ្រព្យ, សម្បត្តិ។
-
ធនក្កីតា នាម
ទាសីឬស្ត្រីដែលបុរសលោះដោយទ្រព្យយកមកធ្វើជាភរិយា។
-
ធនក្រីត នាម
បុរសដែលគេលោះដោយទ្រព្យយកមកធ្វើជាអ្នកបម្រើ ( ទាសៈ )។
-
ធនក្ស័យ នាម
ដំណើរអស់ទ្រព្យ។
-
ធនទណ្ឌ នាម
ក្រយាពិន័យ។
-
ធនធាន នាម
ទ្រព្យរបស់ផ្សេងៗដែលគង់នៅ
-
ធនធានធម្មជាតិ នាម
ធនធានដែលមានពីធម្មជាតិដូចជាធនធានព្រៃឈើរ៉ែជាដើម។
-
ធនបត្រ នាម
ពាក្យសន្មតហៅក្រដាសដែលប្រើចាយជំនួសប្រាក់តាមបញ្ញត្តិរបស់រាជការគ្រប់ប្រទេសក្នុងសម័យសព្វថ្ងៃនេះ ( ក្រដាសប្រាក់ )។ ( គួរប្រើពាក្យនេះតាមសម័យនិយម )។
-
ធនប័ណ្ណ នាម
( ដូចគ្នានឹងធនបត្រដែរ )។
-
ធនប័ត្រ នាម
( ម . ព . ធនបត្រ )។
-
ធនមូល នាម
ដើមទ្រព្យ, ទ្រព្យជាដើមទុន
-
ធនលាភ នាម
ការបានទ្រព្យ
-
ធនលាភឩត្តរជីវី នាម
ប្រាក់ឧបត្ថម្ភដែលបានផ្ដល់ឱ្យប្ដីប្រពន្ធឬកូននៅក្នុងបន្ទុកបន្ទាប់ពីនិយោជិតរងគ្រោះថ្នាក់ការងារដល់បាត់បង់ជីវិត។
-
ធនលាភីយភាព នាម
ភាពដែលអាចទាញយកផលចំណេញឬផលប្រយោជន៍បាន។
-
ធនលោភ នាម
សេចក្ដីល្មោភទ្រព្យ; សេចក្ដីជំពាក់ចិត្តនឹងទ្រព្យ។
-
ធនវិន្ទ នាម
ការបានទ្រព្យ។
-
ធនវិភាគ នាម
ការចែកទ្រព្យ។
-
ធនវុឌ្ឍិ នាម
សេចក្ដីចម្រើនដោយទ្រព្យ។
-
ធនសារ នាម
ទ្រព្យមានខ្លឹម, ខ្លឹមទ្រព្យ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។