ធម្មធរ
អត្ថន័យ
-
1
នាម
អ្នកទ្រទ្រង់ធម៌, អ្នកកាន់ធម៌, អ្នកប្រតិបត្តិត្រឹមត្រង់តាមគន្លងធម៌។ឋានន្តរគឺងារនៃភិក្ខុក្នុងព្រះពុទ្ធសាសនាចំពោះភិក្ខុអ្នកចេះចាំធម៌ពុំសូវទើសទាល់។ខ្មែរយកពាក្យនេះមកប្រើជាងារនៃភិក្ខុក្នុងថ្នាក់ជាឋានានុក្រមថាព្រះធម្មធរជាគូគ្នានឹងព្រះវិន័យធរជាសហការីរបស់ព្រះរាជាគណៈជាចៅអធិការវត្តធំៗក្នុងព្រះរាជធានី; ក្នុងសម័យបច្ចុប្បន្នមេគណនិងអនុគណគ្រប់ខែត្រស្រុកក៏មានព្រះធម្មធរជាសហការីដែរហៅថាព្រះធម្មធរជាសហការីនៃមេគណឬនៃអនុគណ; ដោយការផ្គូងារថាព្រះវិន័យធរខាងវិន័យ, ព្រះធម្មធរខាងធម៌។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)