វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 323 / 1268
-
ទៅរ៉ា
ទៅអេះ!
-
ទៅអេះ
ទៅរ៉ា
-
ទៅ៏ កិរិយាសព្ទ
ទៅ។ពាក្យសាមញ្ញសម្រាប់និយាយកញ្ឆក់ឱ្យខ្លី
-
ទំ កិរិយាសព្ទ
ឋិតលើទ្រនំ
-
ទំនង នាម
ដើមទង, គន្លង, លំអាន; ន័យ
-
ទំនងជា កិរិយាសព្ទ
ប្រហែលជា
-
ទំនញ់ នាម
ភាវៈទញ់; ទឹកដែលគេទប់ឱ្យទញ់
-
ទំនតព្រះនេត្រ នាម
ការទតព្រះនេត្រនៃព្រះមហាក្សត្រិយ៍
-
ទំនន់ នាម
ភាពទន់, អាការដែលទន់
-
ទំនប់ នាម
ពំនូកដីដែលគេលើកទប់រាំងផ្លូវទឹក
-
ទំនប់ធារាសាស្ត្រ នាម
ទំនប់រាំងផ្លូវទឹកទុកស្រោចស្រពដំណាំកសិកម្ម
-
ទំនប់បង្ហៀរ នាម
ទំនប់រាំងផ្លូវទឹកទុកត្រឹមកម្រិតកំណត់ដែលទឹកដែលសល់អាចហូរកាត់ខ្នងទំនប់បាន
-
ទំនប់ពហុបំណង នាម
ទំនប់រាំងផ្លូវទឹកទុកប្រើប្រាស់ច្រើនយ៉ាងដូចជាស្រោចស្រពដំណាំកសិកម្ម, ផលិតអគ្គិសនី, ការពារទឹកជំនន់ជាដើម
-
ទំនប់វារីអគ្គិសនី នាម
ទំនប់រាំងផ្លូវទឹកទុកប្រើប្រាស់កម្លាំងទឹកហូរផលិតជាចរន្តអគ្គិសនី
-
ទំនាក់ នាម
ការទាក់គ្នា
-
ទំនាក់ទទា នាម
ការទាក់ទទាព្រៃដោយមានទទាធ្នាក់។
-
ទំនាក់ទំនង នាម
ការទាក់ទងការប្រាស្រ័យគ្នាការជាប់ពាក់ព័ន្ធគ្នា
-
ទំនាក់ទំនងនិយម នាម
លទ្ធិមួយដែលតែងតែបញ្ជាក់ថាក្នុងវិស័យមួយចំនួនយ៉ាងហោចណាស់សច្ចភាពខ្លួនវាទាក់ទងទៅនឹងទស្សនៈរបស់អ្នកវិនិច្ឆ័យ ( សោភណភាពនៃអ្វីមួយអាស្រ័យលើភ្នែករបស់អ្នកសង្កេត )
-
ទំនាញ នាម
ការទាញ
-
ទំនាញផែនដី នាម
កម្លាំងរបស់ផែនដីដែលទាញវត្ថុនានាឱ្យធ្លាក់មករកផែនដី។
-
ទំនាញព្រះចន្ទ នាម
ឥទ្ធិពលនៃព្រះចន្ទមកលើផែនដីនាំឱ្យមានទឹកសមុទ្រជោរនិងនាចជាដើម។
-
ទំនាន់ នាម
ជាន់, ស្រករ, ស្របាល, កាលសម័យឬមនុស្សដែលគេកើតទាន់បានឃើញបានដឹងជាក់
-
ទំនាប គុណនាម
ដែលទាប
-
ទំនាយ នាម
ពាក្យ, សេចក្ដីដែលគេទាយ
-
ទំនាល់ នាម
ដំណើរ, អំពើ, សេចក្ដីដែលទាល់គឺដែលទើសទៅមិនរួច
-
ទំនាស់ នាម
ពាក្យ, ដំណើរ, សេចក្ដី, អំពើដែលទាស់, ដែលផ្ទុយគ្នា, ដែលទីទៃពីគ្នា
-
ទំនិញ នាម
អ្វីៗដែលសម្រាប់ឱ្យគេទិញ, ដែលត្រូវទិញ
-
ទំនឹម គុណនាមនាម
ពាក្យដែលផ្ទឹមនឹងពាក្យឯទៀត
-
ទំនឹមទំនៀម គុណនាមនាម
( ម . ព . ទំនឹម )។
-
ទំនុក នាម
ដំណើរដែលទុកដាក់, របៀបទុកដាក់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។