ទំ
កិរិយាសព្ទ
អត្ថន័យ (2)
-
1
កិរិយាសព្ទ
ឋិតលើទ្រនំ
ឧទាហរណ៍ ក្អែកទំលើមែកអម្ពិល, ព្រាបទំរហង់លើដំបូលសាលា។
-
2
កិរិយាសព្ទ
( ព . ប្រ .) អង្គុយ, ចូលកាន់ទីអង្គុយ
ឧទាហរណ៍ ប្រើទំលែងខ្ពស់គឺកុំអាលប្រញាប់អង្គុយលើទីខ្ពស់មុនគេអញ្ជើញ។កុំទុកចិត្តបរទេសកុំទុកចិត្តអភិនេស្ក្រម៍កុំទុកចិត្តអភិប្រាយប្រើទំលែងខ្ពស់រំពឹងឱ្យឆ្ងាយស្ដាប់ពាក្យបរិយាយបណ្ដាំមេជី។ ... (សាស្ត្រាច្បាប់រាជនេតិជាព្រះនិពន្ធនៃព្រះរាជសម្ភារ)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)