វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 326 / 1268
-
ទ្រទូង កិរិយាសព្ទនាម
លើកដៃទាំងពីរជ្រោងឡើងលើ
-
ទ្រទូងរ័ត្ន
ទ្រទូងកែវ, សមណស័ក្ដិទីរាជាគណៈសម្រាប់ឯកនៅកម្ពុជរដ្ឋពីក្នុងសម័យបុរាណ។
-
ទ្រទួយ គុណនាម
ដែលមានសណ្ឋានរាង - ងដូចគេស្ទួយ។
-
ទ្រទេស គុណនាម
ល្វាសល្វន់សមរម្យ ( ច្រើននិយាយតែពីក្បាច់ភ្ញី )
-
ទ្រទេសទ្រទន់ គុណនាម
ទន់ភ្លន់, ល្វាសល្វន់, ល្វតល្វៃ, ញ៉ែងញ៉ង
-
ទ្រទេសទ្រទួយ គុណនាម
ដែលមានរាងឬបែបភាពស្ទើតត្រដែតដូចគេស្ទួយ។
-
ទ្រទ្រង់ កិរិយាសព្ទ
ជួយទំនុកបម្រុង, រក្សា, ថែទាំ, កាន់កាប់, ប្រើប្រាស់, ចងចាំ
-
ទ្រនង់ គុណនាម
ទ្រើសឃ្នង, កាច
-
ទ្រនល់ នាម
ប្រដាប់ធ្វើដោយឈើឬដោយដីស្អិតដុតឱ្យឆ្អិនមានសណ្ឋានមូលសម្រាប់វាយក្អម, ឆ្នាំងបន្ទុលពីខាងក្នុង
-
ទ្រនាប់ គុណនាមនាម
ដែកបួនជ្រុងសម្រាប់រងញញួរឬអ្វីៗសម្រាប់ទ្រាប់សម្រាប់រង, ប្រដាប់សម្រាប់ទ្រាប់
-
ទ្រនាប់ជើង នាម
ប្រដាប់ក្រៅពីស្បែកសម្រាប់ពាក់ដូចស្បែកជើង
-
ទ្រនិច នាម
អវយវៈស្រួចមុតមានពិសដែលមាននៅកន្ទុយសត្វសម្រាប់ទិច
-
ទ្រនឹប នាម
រង្វាន់គ្រូមើលជំងឺ
-
ទ្រនុង នាម
ឆ្អឹងខ្នងសត្វឬឆ្អឹងអ្វីទាំងឡាយដែលមានសណ្ឋានឡើងខ្ពស់ទទុង
-
ទ្រនុល នាម
( ម . ព . ទ្រនល់ )។
-
ទ្រនូល នាម
ចំនួនអ្វីៗដែលល្មមទូលរួច, អ្វីៗដែលគេទូលលើក្បាល
-
ទ្រនើរ នាម
ទីសម្រាប់បន្ទើរ, ធ្នើរ ( ច្រើនប្រើធ្នើរជាង )។
-
ទ្រនេល នាម
ឈ្មោះត្រីរំអិលមួយប្រភេទពួកត្រីឆ្លាំង
-
ទ្រនេស ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យលង់
-
ទ្រនំ នាម
ទីដែលសត្វស្លាបតែងទំ
-
ទ្រនំលលក នាម
ទំនប់តូចដែលគេលើកខណ្ឌស្រែមួយឱ្យមានផ្នែកដោយខ្លួនពីគ្នា, ដោយបរិយាយថាទំនប់តូចនោះមានកម្ពស់ផុតពីទឹកស្រែល្មមលលកទំបាន
-
ទ្របៗ គុណកិរិយាគុណនាម
ដែលមានដំណើរបែបលបៗ
-
ទ្រពង នាម
ឈើវែង១គូដែលប្រើជាមេសម្រាប់ដាក់ខាងលើឆ្នង់ឬជើងទៀនរទេះទុកដូចជាភ្នាក់ដៃ
-
ទ្រព្យ នាម
វត្ថុ, ធនធាន, សម្បត្តិ។ល។ខ្មែរយើងប្រើពាក្យនេះចំពោះតែវត្ថុមានមាសប្រាក់ជាដើមដែលមានម្ចាស់។
-
ទ្រព្យធន នាម
ទ្រព្យផ្សេងៗ, ទ្រព្យសម្រាប់ប្រើប្រាស់។
-
ទ្រព្យព្រេង
ទ្រព្យដែលកុសលឱ្យផលតាមអំពើកសាងពីជាតិមុន។
-
ទ្រព្យរបស់
( ម . ព . របស់ទ្រព្យ )។
-
ទ្រព្យសកម្ម នាម
ប្រាក់និងអ្វីៗផ្សេងទៀតដែលជាកម្មសិទ្ធិរបស់រូបវន្តបុគ្គលឬនីតិបុគ្គលហើយអាចទូទាត់បំណុលប្រើប្រាស់ទទួលអត្ថប្រយោជន៍និងបង្កើនប្រាក់ចំណូលបាន។
-
ទ្រព្យសកម្មចរន្ត នាម
ទ្រព្យសកម្មដែលអាចបំប្លែងជាប្រាក់បានក្នុងរយៈពេលមួយខួបផលិតកម្មឬក្នុងរយៈពេលមិនលើសពីមួយឆ្នាំ។
-
ទ្រព្យសកម្មរូបី នាម
ទ្រព្យសកម្មដែលមានរូបរួមមានទ្រព្យសកម្មចរន្តនិងទ្រព្យសកម្មអចល័ត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។