វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 328 / 1268
-
ទ្រលន់ គុណនាម
ធាត់សាច់ទន់, ដែលមើលទៅឃើញបែបណែនហើយរលោងទន់
-
ទ្រលឹងទឹង នាម
ឈ្មោះឈើមួយប្រភេទពួកកន្ទួតស្រុកផ្លែប្រើជាម្ជូរឬជ្រក់ក៏បាន។
-
ទ្រលុក គុណនាម
ធាត់ណាស់
-
ទ្រលូ គុណនាម
ធាត់ធំវែង, ដែលមើលទៅឃើញធ្លូ
-
ទ្រលោម គុណកិរិយា
ខ្មួលទង្គោលឡើង
-
ទ្រវៀច គុណនាម
ប៉ិនប៉ាន់, រប៉ិនរប៉ាន់, វៀចវ៉ច។
-
ទ្រវែង គុណនាម
ដែលមានរាងវែង
-
ទ្រវះ គុណនាម
ទូលាយ, ដែលមានរង្វះធំ
-
ទ្រហឹង គុណកិរិយាគុណនាម
ដែលមានសូរឮអឺងកងនាំឱ្យហ៊ ឹងត្រចៀក
-
ទ្រហោ កិរិយាសព្ទ
ស្រែកយំខ្លាំងដូចគេស្រែកហ៊ោ
-
ទ្រា សព្វនាម
ពូសាច់ថ្លៃ, ប្ដីរបស់អ៊ីឬរបស់កូវ, ពាក្យសម្រាប់ហៅសាច់ថ្លៃឋានៈស្មើគ្នាសន្មតដូចកូនត្រូវហៅ។
-
ទ្រាន់ កិរិយាសព្ទ
ធុញណាយនឹងអាហារចំណីដដែលៗមិនចង់បរិភោគឬដោយធ្វើអ្វីៗហួសកម្លាំងនាំឱ្យមានចិត្តមិនចង់ធ្វើតទៅទៀត
-
ទ្រាន់ចិត្ត កិរិយាសព្ទ
ធុញចិត្ត, មានចិត្តធុញទ្រាន់។
-
ទ្រាន់ដៃ កិរិយាសព្ទ
រអាដៃនឿយណាយមិនចង់លូកដៃកាន់ការនោះតទៅទៀត។
-
ទ្រាប កិរិយាសព្ទនាម
បង្អែមធ្វើដោយអង្ករដំណើបឬល្ងជាដើមលាយកូរនឹងទឹកស្ករស្អិតរួចយកមកសង្កត់ជាផែនៗ
-
ទ្រាប់ កិរិយាសព្ទ
រង, កល់ពីក្រោម, ដាក់ទ្រនាប់
-
ទ្រាយ នាម
គ្រឿងរទេះគោ, រទេះក្របីមានសណ្ឋានងចុងទាំង២ខាងដាក់ប្រកបត្រង់ខាងមុខខាងក្រោយលើទូករទេះទ្រទ្រពង
-
ទ្រាល កិរិយាសព្ទនាម
ផ្កាប់ខ្លួនឱ្យដិតដល់ផ្ទៃ
-
ទ្រាស នាម
ឈ្មោះឈើមួយប្រភេទ។
-
ទ្រាំ កិរិយាសព្ទ
ខំអត់, អត់ធ្មត់
-
ទ្រាំង នាម
ឈ្មោះស្រុកមួយក្នុងកម្ពុជរដ្ឋ; ឥឡូវរួមចូលក្នុងខែត្រតាកែវស្រុកទ្រាំងមាន២គឺទ្រាំងត្រើយឯជើង, ទ្រាំងត្រើយត្បូងៗសព្វថ្ងៃនេះជាអាណាខេត្តកូស័ងស៊ីនរាប់បញ្ចូលក្នុងខែត្រមាត់ជ្រូក ( ចូដុក )។
-
ទ្រាំតែ កិរិយាសព្ទ
អត់ធ្មត់រង់ចាំដល់កំណត់ត្រឹមពេលណាមួយដែលប្រព្រឹត្តទៅបាន
-
ទ្រាំទ្រ កិរិយាសព្ទ
ទប់ទល់, គាំពារ, ខំអត់ធន់ពេញបន្ទុក, ខំប្រឹងទទួលកិច្ចគ្រប់ប្រភេទ។
-
ទ្រាំទ្រឹស្តិ កិរិយាសព្ទគុណកិរិយា
ក្រអឺតក្រទម, ដំអក់, ទម្រន់, ក្រាញដោយប្រកាន់ទិដ្ឋិអស្មិមានះ; ស្ទាក់ស្ទើរ, ស្ទើរចង់ស្ទើរទេ, ទាំងទាល់
-
ទ្រីបស្រូវ នាម
សត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវនៅដំណាក់កាលលូតលាស់ដំបូងដែលមានឈ្មោះវិទ្យាសាស្ត្រស្ដង់ស្ហេតូទ្រីបប៊ីហ្វ័រមីសស្ថិតក្នុងសន្តានទ្រីពីដេ
-
ទ្រីប៉ាណូសូម នាម
ជំងឺបង្កដោយបរាសិតប្រូតូសូអ៊ែស្ថិតក្នុងប្រភេទទ្រីប៉ាណូសូម៉ាសន្តានទ្រីប៉ាណូសូម៉ាទីដេ
-
ទ្រីមទ្រម គុណកិរិយា
( ម . ព . ទទ្រីមទទ្រម )។
-
ទ្រីលាន គុណនាម
ចំនួន១០០០ប៊ីលានស្មើនឹង១សែនកោដិតាមបកតិសំខ្យាខ្មែរបុរាណ ( មានសូន្យ១២)។
-
ទ្រីសឺណែឡូស នាម
ជំងឺបង្កដោយបរាសិតទ្រីសឺណែឡាស្ថិតក្នុងសន្តានទ្រីសឺណែលីដេប្រភេទទ្រីសឺណែឡាស្ពៀរ៉ាលីស
-
ទ្រឹង កិរិយាសព្ទគុណកិរិយា
ឈប់ស្ងៀម, ដំអក់, ក្រាញដោយរឹងត្អឹង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។