វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 321 / 1268
-
ទេហក្ស័យ នាម
សភាវៈញ៉ាំងរាងកាយឱ្យអស់គឺរោគ, ជំងឺ។
-
ទេហៈ គុណកិរិយា
( ព . បុ .) ទេឬ?
-
ទែង គុណនាមប.
ដែលច្បាស់ណាស់, ជាក់ណាស់, ប្រាដកណាស់
-
ទែន គុណនាមនាម
ទីបន្ទំ, ក្រឡាបន្ទំ; ទីសម្រាប់ក្សត្រគង់ ( រ . ស .)
-
ទែនទយ នាម
គ្រឿងសម្ភារៈដែលអ៊ែនទយសម្រាប់ទ្រចុងផ្ទោងឬរងស្បូវវិហារសាលាជាដើម។
-
ទែនសយនា នាម
( រ . ស .) គ្រែសម្រាប់ស្ដេចផ្ទំ, ក្រឡាបន្ទំ។
-
ទែព នាម
( ម . ព . ទេត្យ )។
-
ទែម៉ូគីមី នាម
ការសិក្សាអំពីបម្រែបម្រួលថាមពលកម្ដៅដែលកើតមានឡើងទាក់ទងនឹងប្រតិកម្មគីមីឬការប្រែប្រួលភាវរូប។
-
ទែម៉ូម៉ែត្រ នាម
( ម . ព . សីតុណ្ហមាត្រ )។
-
ទែរ៉ាកូតា នាម
សេរ៉ាមិកមួយប្រភេទជាគ្រឿងដីដុតដែលដុតនៅក្នុងសីតុណ្ហភាពក្រោម៩០០អង្សាសេហើយមានភាពស្ពោត ( មិនហាប់ )
-
ទែលមមែល គុណនាម
( ម . ព . ទែលមែល )។
-
ទែលមែល គុណនាម
ដែលមានរាងខ្លីធំគ្រមែល; ដែលមានមាត្រធំក្រអាញហើយទាបកន្ទែល
-
ទែលម៉ូវ នាម
ឈ្មោះរោគម្យ៉ាងកើតលើស្បែកក្បាលឡើងកណ្ដាប់ឃ្មឹលពងខ្ទុះបែកចេញទឹករងៃ។
-
ទែះ កិរិយាសព្ទ
ខាំច្បិចបន្តិចៗ
-
ទៃ នាម
ថង់រាងវែងធ្វើដោយសំពត់មានមាត់ទាំងពីរខាងសម្រាប់ច្រកអ្វីៗហើយមានចងមាត់ភ្ជាប់គ្នាស្ពាយបាន
-
ទៃគ្រូ នាម
ឈ្មោះទៃតូចមួយប្រភេទមានសណ្ឋានរមួលដាក់វត្ថុស័ក្ដិសិទ្ធផ្សេងៗសម្រាប់ចងក្រវាត់ចង្កេះឬជួតក្បាលដើម្បីបង្ការខ្លួនក្នុងការចូលច្បាំង ( មានប្រើតែក្នុងកាលបុរាណរាជ្យពីដើម )។
-
ទោ គុណនាម
ពីរ។ខ្មែរយើងប្រើតាមទម្លាប់ជាបូរណសំខ្យាថាទីពីរក៏បាន
-
ទោង នាម
ប្រដាប់មានសណ្ឋានជាកន្លែងអង្គុយមានដងឬខ្សែពីរចងសំយុងសងខាងសម្រាប់ចាប់យោគយោល
-
ទោច នាម
សត្វព្រៃពួកស្វាមានជើងពីរដៃពីរវែងៗឥតកន្ទុយ
-
ទោចក្រយាន នាម
យានមានកង់ពីរ
-
ទោចក្រយានយន្ត នាម
( ម . ព . ម៉ូតូ )។
-
ទោណ នាម
ឈ្មោះចំនួនដែលវាល់ឬដែលថ្លឹងមួយយ៉ាងប្រមាណ១៦នាឡិធម្មតា ( ពាក្យនេះប្រើតែពីក្នុងសម័យបុរាណយូរអង្វែងណាស់ទៅហើយ; សព្វថ្ងៃនេះមានប្រើតែក្នុងរឿងព្រះពុទ្ធសាសនា )
-
ទោណព្រាហ្មណ៍ នាម
ឈ្មោះព្រាហ្មណ៍មួយរូបជាប្រធានចាត់ចែងបូជាព្រះបរមសពព្រះសម្មាសម្ពុទ្ធនិងបានចែកព្រះបរមសារីរិកធាតុរបស់ព្រះពុទ្ធទៅឱ្យក្សត្រផ្សេងៗទាំង៨នគរ។
-
ទោម នាម
ឈ្មោះសត្វស្លាបពួកមួយជើងវែងសម្បុរលាយចម្រុះខៀវ, ស, ក្រហម, ទំហំស្រដៀងគ្នានឹងមាន់ទឹកច្រើនរស់នៅលើត្រឹប។
-
ទោមនស្ស នាម
សេចក្ដីតូចចិត្ត, សេចក្ដីអាក់អន់ចិត្ត
-
ទោមនស្សកម្ម នាម
ការធ្វើឱ្យអ្នកដទៃតូចចិត្តមិនសប្បាយចិត្តឬមួម៉ៅ។
-
ទោមនស្សវេទនា នាម
ការទទួលអារម្មណ៍ជាទោមនស្ស។
-
ទោមនស្សិន្ទ្រិយ នាម
ឥន្ទ្រិយគឺទោមនស្ស។
-
ទោរ គុណនាមគុណកិរិយា
ដែលទ្រេតឈោងទៅខាងនាយឬមកខាងអាយ
-
ទោរទន់ គុណនាម
ដែលអនុលោមតាម; ទន់ភ្លន់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។