វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 318 / 1268
-
ទេទើរ កិរិយាសព្ទ
( ម . ព . ទីទើរ )។
-
ទេព នាម
ទេវតា។
-
ទេពកញ្ញា នាម
ស្រីក្រមុំទេពតា, ទេពធីតាក្រមុំ
-
ទេពកោសល្យ នាម
ភាពជាអ្នកវាងវៃយ៉ាងឆ្នើមពីធម្មជាតិ, ភាពប៉ិនប្រសប់យ៉ាងខ្ពស់
-
ទេពច្យុត នាម
ទេវតាដែលឃ្លាតចាកទេវលោក, សត្វដែលឃ្លាតចាកទេវលោកមកគឺសត្វដែលស្លាប់អំពីទេវលោកមកកើតជាមនុស្ស។
-
ទេពច្យុតិ នាម
ដំណើរឃ្លាតចាកទេវលោកគឺដំណើរទទួលមរណភាពរបស់ទេវតា។
-
ទេពជំនុំ នាម
ប្រជុំទេវតាឬទេវតាអ្នកជំនុំកិច្ចការ។
-
ទេពតា នាម
អមនុស្សដែលជាទិព្យ, អមរ។
-
ទេពទារូ នាម
ឈ្មោះឈើមួយប្រភេទសំបកមានក្លិនក្រអូប, ច្រើនប្រើជាថ្នាំខ្យល់។
-
ទេពធីតា នាម
កូនស្រីនៃទេពតា, ស្រីទេពតា
-
ទេពនារី នាម
ដូចគ្នានឹងទិព្វនារី។
-
ទេពនិករ នាម
ពពួកទេវតា
-
ទេពនិកាយ នាម
ពួកទេវតា, ពពួកទេពតា។
-
ទេពនិមន្ត គុណនាមនាម
អ្នកដែលពួកទេវតាអញ្ជើញឱ្យចុះមកកើតជាមនុស្ស។
-
ទេពនិមន្តន៍ នាម
ដំណើរអញ្ជើញរបស់ពួកទេវតាឬដំណើរដែលពួកទេពតាអញ្ជើញទេវតាណាមួយឱ្យចុះមកកើតជាមនុស្ស។
-
ទេពនិម្មិត គុណនាមនាម
ខ្មែរយើងប្រើពាក្យនេះជាងារមន្ត្រីជាងគំនូរដែលមានថ្វីដៃគូរល្អប្រដូចនឹងគំនូរដែលទេវតានិម្មិត
-
ទេពប្រណម្យ នាម
រូបទេពតាសំពះ; ច្រើនធ្វើឱ្យឃើញតែពីត្រឹមផ្ចិតឡើងទៅលើ
-
ទេពរបាំ នាម
ងារមន្ត្រីទីចាងហ្វាងពួករបាំព្រះរាជទ្រព្យតាំងដោយសន្មតិលើកថាមានចំណេះខាងរាំប្រៀបដូចជារបាំរបស់ទេព្តា។
-
ទេពរំដួល នាម
ឈ្មោះមន្តស្នេហ៍មុខមួយប្រភេទដែលអ្នកប្រកាន់ជឿខាងរបៀនស្នេហ៍សន្មតហៅដោយអំនួតថាកាលបើប្រសិទ្ធីឬសូត្រកាលណាសូម្បីទេពតាក៏រំជួលចិត្តស្រឡាញ់តែរាល់គ្នាដែរ។
-
ទេពលេខា នាម
ងារមន្ត្រីជាងគំនូរតាំងដោយសន្មតិថាជាអ្នកចេះគូរល្អប្រៀបប្រដូចនឹងគំនូរទេវតា។
-
ទេពវិមាន នាម
វិមានរបស់ទេវតា, លំនៅទេពតា ( ហៅទេពពិមានក៏បាន )។
-
ទេពសេនា នាម
ងារមន្ត្រីក្នុងក្រុមព្រះរាជមន្ទីរតាំងដោយសន្មតិថាមានអានុភាពអង់អាចប្រៀបដូចជាសេនានៃទេពតា។
-
ទេពស្ត្រី នាម
ស្រីទេពតា, ស្រីអប្សរ, ស្រីសួគ៌
-
ទេពអក្សរ
( ម . ព . ទេពអប្សរ )។
-
ទេពអប្សរ នាម
ស្ត្រីទេពតា, ស្រីសួគ៌
-
ទេពា នាម
ទេវតាទាំងឡាយ, ពួកទេវតា។
-
ទេពាធិបតី នាម
ព្រះនាមព្រះសិវៈមានន័យថាស្តេចទេវតា។
-
ទេពារក្ស នាម
ទេពតាអ្នករក្សាមនុស្សឬរក្សាអ្វីៗ; ប្រើជាទេព្រក្សក៏មាន។
-
ទេពី នាម
ភរិយាធំរបស់ព្រះសម្មតិទេពគឺស្ត្រីជាភរិយានៃក្សត្រទ្រង់រាជ្យដែលស្ដេចបានអភិសេកតាំងពេញទីជាមហេសីឬជាអគ្គមហេសី។
-
ទេព្តា នាម
( ម . ព . ទេពតា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។