វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 303 / 1268
-
ទិវាចរ គុណនាមនាម
ដែលចរតែក្នុងវេលាថ្ងៃ, ដែលចេញរកស៊ីតែក្នុងវេលាថ្ងៃ; សត្វដែលចេញរកស៊ីតែក្នុងវេលាថ្ងៃវេលាយប់ឈប់ដេក
-
ទិវានុព្រឹត្តិ នាម
ហេតុការណ៍ឬរឿងរ៉ាវដែលកើតមានឡើងរាល់ថ្ងៃ, សារព័ត៌មាន, កាសែត។
-
ទិវាប្រកាសរដ្ឋធម្មនុញ្ញ នាម
ថ្ងៃដែលប្រកាសដាក់ឱ្យប្រើច្បាប់រដ្ឋធម្មនុញ្ញជាផ្លូវការនៅក្នុងព្រះរាជាណាចក្រកម្ពុជា (១៩៤៧, ១៩៩៣)
-
ទិវាពលកម្មអន្តរជាតិ នាម
ថ្ងៃដែលកម្មករ ( ទូទាំងពិភពលោក ) ទាមទារបានសិទ្ធិពេញលេញក្នុងវិស័យការងារ (១ឧសភា១៨៩០)
-
ទិវារាត្រី នាម
ខ្មែរយើងច្រើននិយាយថាទិវារាត្រីគឺទាំងថ្ងៃទាំងយប់ ( ព . ទេ .)។
-
ទិវាវសាន នាម
ពេលចុងក្រោយនៃថ្ងៃគឺពេលថ្ងៃលិច
-
ទិវាសិទ្ធិនារីអន្តរជាតិ នាម
ថ្ងៃប្រារព្ធពិធីរម្លឹកដល់ការទទួលបានសិទ្ធិសេរីភាពរបស់ស្ត្រីពីការបង្ខំឱ្យធ្វើការងារច្រើនម៉ោងនៅតាមរោងចក្រសហគ្រាសនានានៅលើសកលលោកនាដើមសតវត្សទី២០ហើយគេតែងប្រារព្ធនៅថ្ងៃទី៨ខែមីនារៀងរាល់ឆ្នាំ
-
ទិវាសិទ្ធិមនុស្សអន្តរជាតិ នាម
ថ្ងៃដែលមនុស្សលើសកលលោកត្រូវបានកំណត់និងផ្ដល់សិទ្ធិជាមូលដ្ឋាន
-
ទិវាសួស្ដី ឧទានសព្ទ
ពាក្យគួរសមប្រើនៅពេលជួបគ្នានាពេលថ្ងៃ
-
ទិវោក័ស នាម
ទេវតា, ពួកទេវតាសាមញ្ញ។
-
ទិវៅក័ស នាម
( ម . ព . ទិវោក័ស )។
-
ទិវ័ន នាម
ថ្ងៃ។
-
ទិស នាម
ភាគ, ចំណែកមុខក្រោយឆ្វេងស្ដាំព្រមទាំងជ្រុងជាចន្លោះទាំង៤និងខាងលើខាងក្រោមឬត្រង់កណ្ដាលរួមជា១០គឺបូព៌, អាគ្នេយ៍, ទក្សិណ, និរតី, បស្ចិម, ពាយ័ព្យ, ឧត្តរ, ឦសាន, ក្រោម, លើ។
-
ទិសដៅ នាម
ផែនការច្បាស់លាស់ដែលអាចវាស់វែងបាន
-
ទិសឦសាន
ទិសព្រះឥសូរគឺទិសតូចឬទិសជ្រុងត្រង់ចន្លោះទិសឧត្តរនិងទិសបូព៌។
-
ទិសា នាម
ពាក្យសម្រាប់ប្រើក្នុងកាព្យ, ប្រើជាឯកវចនៈឬជាពហុវចនៈបានទាំង២យ៉ាង
-
ទិសានុទិស នាម
ទិសធំនិងទិសតូច។បូព៌, ទក្សិណ, បស្ចិម, ឧត្តរបួននេះហៅថាទិសធំ; អាគ្នេយ៍, និរតី, ពាយ័ព្យ, ឦសានបួននេះហៅថាទិសតូចឬហៅទិសបន្ទាប់ក៏បាន; ក្រោម, លើពីរនេះហៅថាទិសកណ្ដាល។
-
ទិសាបាមោក្ខ នាម
អាចារ្យជាប្រធានក្នុងទិសឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិសគឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទសម្រាប់ប្រើតាមជាន់តាមសម័យ, ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិស ( គ្រប់ប្រទេស ) បានមិនទើសទាក់
-
ទិសាភាគ នាម
ចំណែក, ប៉ែកនៃទិស ( មួយៗ)។
-
ទី នាម
កន្លែង, តំបន់
-
ទីកប់សុក
ទីដែលកាលកើតគេយកសុកទៅកប់គឺជាតិភូមិ ( ស្រុកកំណើត ); ចួនកាលគេនិយាយថាទីកប់សុកទុកភូមិ។
-
ទីកោ នាម
ប្រដាប់សម្រាប់ដាក់ទឹកមានសណ្ឋានស្រដៀងនឹងកំសៀវ
-
ទីក្រុង នាម
ក្រុងធំ
-
ទីក្រុងរណប នាម
ទីក្រុងឬទីប្រជុំជនដែលរណបឬចំណុះទីក្រុងធំ
-
ទីក្សា នាម
ការបូជាយញ្ញ, របៀបពលីការប្រសិទ្ធីផ្សេងៗ, ការសែនព្រេន ( តាមលទ្ធិព្រាហ្មណ៍ )។
-
ទីគោឃាតក៍ នាម
( ម . ព . ផ្សារគោឃាតក៍ )។
-
ទីឃ គុណនាម
វែង, អង្វែង, ដែលស្ថិតនៅបានយូរ។
-
ទីឃកាល នាម
កាលវែង, កាលអង្វែង។
-
ទីឃជាតិ នាម
សត្វមានដងខ្លួនវែង ( ពស់ ); ពួកសត្វគោកក្ដីទឹកក្ដីដែលមានដងខ្លួនវែងឥតជើងជាសត្វលូនទាំងប៉ុន្មានហៅដោយរួបរួមថាទីឃជាតិដូចគ្នា។
-
ទីឃទស្សិនី នាមគុណនាម
( ម . ព . ទីឃទស្សី )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។