វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 300 / 1268
-
ទាំ កិរិយាសព្ទប.
ខ្ទាំ, ជោកជាំយូរដល់ជ្រេញចិត្ត
-
ទាំង ឈ.
ពាក្យសម្រាប់និយាយគួបនិយាយប្រមូលចំនួនឬបែបយ៉ាងអ្វីៗដូចពាក្យថាទាំងអស់, ទាំងគ្រប់, ទាំងស្រុង, ទាំងនេះ, ទាំងនោះ, ទាំងអស់គ្នា, ទាំងប្រុស, ទាំងស្រីជាដើម។
-
ទាំងធ្មេច គុណកិរិយា
ទាំងទាល់ឬដោយល្ងង់មិនយល់
-
ទាំងធ្មេចភ្នែក គុណកិរិយា
( ម . ព . ទាំងធ្មេច )។
-
ទាំងផែនពសុធា
ទាំងផែនពិភពលោក។
-
ទាំងផែនភព
ទាំងពិភពលោក។
-
ទាំងពួង សព្វនាម
ទាំងមូល, ទាំងអស់, ទាំងស្រុង, សព្វគ្រប់។សម័យពីដើមច្រើនសរសេរទាំងប៉ួង, តែសម័យឥឡូវសរសេរទាំងពួងរត់របបអស់ហើយ។
-
ទាំងព្រម
( ម . ព . គ្រប់ព្រម )។
-
ទាំងភពផែន
( ម . ព . ទាំងផែនភព )។
-
ទាំងមូល សព្វនាម
ទាំងស្រុង, ទាំងអស់
-
ទាំងសកល
ពេញទួទៅទាំងអស់។
-
ទាំងសាកល
( ម . ព . ទាំងសកល )។
-
ទាំងស្រុង សព្វនាម
ទាំងអស់; ទាំងមូលពេញទី
-
ទាំងស្រុងទាំងកំរោល
ដោយដំណើរជាកំរោលទាំងអស់
-
ទាំងហ្លាយ សព្វនាម
( ម . ព . ទាំងឡាយ )។
-
ទាំងឡាយ សព្វនាម
អស់ទាំង, ទាំងអស់, រាល់; ពាក្យប្រាប់ចំនួនច្រើនសម្រាប់ប្រើភ្ជាប់នឹងចុងនាមសព្ទជាពហុវចនៈ
-
ទាំងអស់ គុណនាមគុណកិរិយា
គ្រប់ពេញលេញរាល់។
-
ទាំងឥស គុណនាម
ទាំងអស់។
-
ទាំងៗ ឧទានសព្ទ
សូរសំឡេងស្គរយ៉ាងធំបំផុតសម្រាប់ទូងយាម។
-
ទាំមីង នាម
ឈ្មោះភ្លេងប្រគំមួយប្រភេទមានគងវង់, គងធំ, ស្គរធំ, ស្រឡៃវាយដំផ្លុំលាយគ្នាសម្រាប់ប្រគំក្នុងឱកាសបុណ្យសព ( ច្រើនមានក្នុងខែត្រក្រៅមានខែត្រសៀមរាបជាដើម )។
-
ទាំៗ នាម
( ម . ព . ទាំងៗ)។
-
ទិគម្ពរ នាម
អ្នកយកទិសជាសម្លៀកគឺអ្នកបួសដែលកាន់លិទ្ធិអាក្រាតមិនស្លៀកសំពត់។
-
ទិងទាំង គុណនាមគុណកិរិយា
( ម . ព . ទីងទាំង )។
-
ទិច កិរិយាសព្ទ
ចុចចាក់ដោយទ្រនិច
-
ទិញ កិរិយាសព្ទ
បានអ្វីៗមកជារបស់ខ្លួនដោយឱ្យថ្លៃជាប្រាក់ទៅអ្នកលក់
-
ទិញជឿ
យករបស់គេមុនដោយទិញមិនទាន់សងថ្លៃព្រោះអ្នកលក់ជឿថាអ្នកទិញមុខជានឹងសងថ្លៃពុំខាន។
-
ទិដ្ឋធម៌ នាម
មានន័យដូចគ្នានឹងទិដ្ឋធម្ម។
-
ទិដ្ឋធម្ម នាម
ធម៌ដែលឃើញទាន់ភ្នែកគឺបច្ចុប្បន្ននេះ, ជាតិនេះ, ភពនេះ
-
ទិដ្ឋធម្មិក គុណនាម
ដែលមានក្នុងបច្ចុប្បន្ននេះ, ក្នុងជាតិនេះ, ភពនេះ។
-
ទិដ្ឋធម្មិកប្រយោជន៍ នាម
ប្រយោជន៍ក្នុងបច្ចុប្បន្ននេះគឺប្រយោជន៍ដែលគួរបានក្នុងជាតិនេះ, ភពនេះពុំសូវដែលខាន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។