វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 304 / 1268
-
ទីឃទស្សី នាមគុណនាម
អ្នកឃើញហេតុវែង, អ្នកឃើញកាលវែងគឺអ្នកដែលមានញាណដ៏វិសេសអាចឃើញហេតុ, ឃើញដំណើរដែលនឹងមានក្នុងអនាគត
-
ទីឃនិកាយ នាម
ឈ្មោះគម្ពីរដើមបង្អស់នៃព្រះសុត្តន្តបិដក។
-
ទីឃនិទ្រា នាម
ដំណើរដេកអង្វែង ( ដេកលែងក្រោក ) គឺមរណៈឬរូបដែលស្លាប់ហើយ។
-
ទីឃបាទបក្សី នាម
ពួកសត្វស្លាបម្យ៉ាងដែលមានជើងតូចវែងចំពុះវែងរស់នៅតាមបឹងឬព្រែកដូចជាកុកក្រសារជាដើម។
-
ទីឃមទ្ធាន នាម
កាលវែង, កាលអង្វែង ( ជាវេវចនៈនៃទីឃកាល )។
-
ទីឃរត្ត
រាត្រីវែង, កាលមានរាត្រីវែង ( កាលវែង, កាលអង្វែង )
-
ទីឃរោគិនី នាម
( ម . ព . ទីឃរោគី )។
-
ទីឃរោគី នាម
អ្នកមានរោគយូរអង្វែងគឺអ្នកដែលមានជំងឺទំជាប់តត្រំតត្រើយមើលមិនជា។
-
ទីឃសព្ទ នាម
សូរសំឡេងដែលមានខ្យល់វែង។
-
ទីឃសរ នាម
ស្រៈមានសំឡេងវែង។
-
ទីឃសរៈ នាម
( ម . ព . ទីឃសរ )។
-
ទីឃាយុ នាមគុណនាម
អាយុវែង; ដែលមានអាយុយឺន។
-
ទីឃាវុធ នាម
អាវុធវែងឬអាវុធមានផ្លែវែង ( ដាវ )។បើប្រើតាមអំណាចរូបសព្ទដែលប្រែថាអាវុធវែង, ទោះបីកាំភ្លើងក៏ហៅថាទីឃាវុធបានដែរ។
-
ទីឃៈ គុណនាម
( ម . ព . ទីឃ )។
-
ទីង នាម
ឈ្មោះស្គរធំដែលឮសូរទីងៗជាគូគ្នានឹងស្គរទូងៗ
-
ទីងទាង គុណនាមគុណកិរិយា
ដែលមានដំណើរឬលំនាំគាយងីសងាស
-
ទីងទាំង គុណនាមគុណកិរិយា
ដែលមានដំណើរឬលំនាំកន្ធាំងអ៊ ីកអ៊ាក
-
ទីងមោង នាម
( ម . ព . តាមោង )។
-
ទីងៗ ឧទានសព្ទ
( ម . ព . ទីង )។
-
ទីចាត់ការ នាម
កន្លែងរដ្ឋបាលដែលទទួលបន្ទុកគ្រប់គ្រងរៀបចំចាត់ចែងឬបែងចែកកិច្ចកាផ្សេងៗរបស់អង្គភាព
-
ទីដៅ នាម
ទីដែលគេដៅទុក, ទីដែលគេកំណត់។
-
ទីតាំង នាម
ទីកន្លែង, កន្លែងទុកដាក់, មូលដ្ឋាន, ទីភូមិសាស្ត្រជាក់លាក់មួយឬទីកន្លែងរស់នៅ, ទីនៅ, ឬទីកន្លែងចង្អុលបង្ហាញចំណុចណាមួយឱ្យបានច្បាស់លាស់ចំណុចកំណត់ប្រាប់កន្លែងណាមួយបើពាក្យពុទ្ធសាសនាសំដៅយកមូលហេតុឬជាហេតុជាដែនកើត
-
ទីតាំងលំនឹង នាម
ចំណុចប្រជុំដែលរក្សាបាននូវស្ថិរភាពនៃទម្ងន់ឬកម្លាំង
-
ទីទុយ នាម
ឈ្មោះសត្វបក្សីរត្តិចរមួយប្រភេទមានភ្នែកធំមានរោមនៅក្បាលសណ្ឋានស្រដៀងនឹងស្នែងគេឱ្យឈ្មោះតាមសំឡេងដែលវាយំ។
-
ទីទុយពើតពើង នាម
ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេជាបទភ្លេងរាយរងសម្រាប់លេងកំសាន្តក្នុងពេលក្រៅពីមង្គលការអាពាហ៍ពិពាហ៍អ្នកច្រៀងចេញសំដីផ្ដើមថាទីទុយពើតពើងផ្ទួនៗគ្រប់រយៈបទ។
-
ទីទើរ កិរិយាសព្ទ
រួញរា, អល់អែក, ញញើតញញើម, ស្ទាក់ស្ទើរ, ស្ទើរទៅស្ទើរទេ
-
ទីទៃ គុណនាមសព្វនាម
ដទៃ; ផ្សេង, ដោយខ្លួន
-
ទីទ័ល គុណនាម
ដែលទាល់ទៅមុខមិនរួច។
-
ទីទ័លក្រ គុណនាម
ដែលក្រីក្របំផុត
-
ទីធ្លា នាម
កន្លែងដែលមានលំហឬវាលស្រឡះ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។