វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 305 / 1268
-
ទីនាំង នាម
យានជំនិះឬប្រាសាទដំណាក់សម្រាប់ក្សត្រិយ៍។
-
ទីន័ង នាម
( ម . ព . ទីនាំង )។
-
ទីបន្លឺ នាម
ចំណុចនៅផ្នែកខាងលើនៃគុហាមាត់ ( ធ្មេញលើជើងធ្មេញលើក្រអូមរនាំងក្រអូមចុងរនាំងក្រអូមឬកន្លើត ...) ដែលអណ្ដាតធ្វើចលនាទៅប៉ះដើម្បីបង្កើតសូរណាមួយ។
-
ទីបេត៍ នាម
ឈ្មោះភ្នំមួយឬប្រទេសមួយក្នុងប្រទេសចិនប៉ែកខាងលិច។
-
ទីប្រជុំ
ទីដែលចួបជុំគ្នា។
-
ទីប្រជុំជន នាម
កន្លែងដែលមានអគារឬគេហដ្ឋានច្រើននិងមនុស្សរស់នៅច្រើនដោយមិនគិតអំពីដែនដីរដ្ឋបាល។
-
ទីប្រសព្វ នាម
ទីដែលមានមុខប្រទល់រួមចូលគ្នា។
-
ទីប្រឹក្សា នាម
អ្នកមានចំណេះដឹងក្នុងជំនាញណាមួយប្រកបដោយបទពិសោធមានតួនាទីជាអ្នកប្រឹក្សាផ្ដល់យោបល់
-
ទីផ្សារ នាម
( ម . ព . ផ្សារ១)។
-
ទីផ្សារកត្តាផលិតកម្ម នាម
ទីផ្សារដែលទិញឬលក់កម្លាំងពលកម្មមូលធនផលិតផលកែច្នៃរួចវត្ថុធាតុដើមនិងសហគ្រិនភាព
-
ទីផ្សារផលិតផល នាម
ទីកន្លែងដែលផលិតផលសម្រេចឬសេវាត្រូវបានទិញនិងលក់
-
ទីផ្សារពលកម្ម នាម
( សេ . ហិ .) ទីផ្សារនៃតម្រូវការនិងការផ្គត់ផ្គង់ការងារនៅក្នុងតំបន់ឬប្រទេសណាមួយ។
-
ទីផ្សារមូលបត្រ នាម
( សេ . ហិ .) ទីផ្សារឬកន្លែងជួញដូរមូលបត្រឬប្រព័ន្ធដែលផ្ដល់មធ្យោបាយនៃការធ្វើសំណើលក់ផ្ទេរឬស្វីការទិញលក់មូលបត្រ។
-
ទីពឹង នាម
អ្នកពំនឹង, អ្នកជួយទំនុកបម្រុង
-
ទីពោ នាម
ឈ្មោះត្រីរំអិលពួកត្រីប្រា, ច្រើនហៅក្លាយមកជាត្រីពោ; មាន២ប្រភេទគឺត្រីពោព្រុយ, ត្រីពោខ្មៅត្រចៀក។
-
ទីពំនាក់ នាម
អ្នកឱ្យពឹងពាក់។
-
ទីភ្នាក់ងារ នាម
កន្លែងឬការិយាល័យដែលភ្នាក់ងារធ្វើការអង្គភាពរបស់រដ្ឋាភិបាលក្រុមហ៊ុនឬអង្គការដែលផ្ដល់សេវាកម្មពិសេសណាមួយ
-
ទីមទាម គុណនាមគុណកិរិយា
ដែលស្ទាក់ស្ទើរដំណើរ, ដែលមិនទាន់ស្រេចជាត្រូវធ្វើដូចម្ដេចឬត្រូវទៅផ្លូវណា។
-
ទីមហារោរព នាម
( ព . ប្រ .) ទីដែលមានមនុស្សឬសត្វអនាថាឈឺចាប់ជាទម្ងន់ស្រែកថ្ងូរឮសូរសព្ទខ្លាំងៗ; មនុស្សមហារោរពមនុស្សអនាថោដែលមានជំងឺធ្ងន់ស្រែកថ្ងូរឮខ្លាំងៗឥតស្រាក។
-
ទីយោមរាជ នាម
ឋានន្តរគឺងារសម្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានឋានៈប្រៀបធៀបនឹងសមណសក្ដិរបស់បព្វជិត ( ព្រះមង្គលទេពាចារ្យ )។
-
ទីរលឹក នាម
( ម . ព . ទីរឭក )។
-
ទីរឭក នាម
គ្រឿងរឭក, មនុស្សឬគុណជាតិអ្វីមួយឬវត្ថុអ្វីដែលគួរនឹកគួររឭកដល់
-
ទីរួមខេត្ត នាម
ក្រុងធានីទីក្រុងនៃខេត្តដែលជាទីតាំងរដ្ឋបាលរបស់ខេត្ត
-
ទីលាន នាម
( ម . ព . លាន )។
-
ទីលានកីឡា នាម
កន្លែងសម្រាប់ហ្វឹកហាត់និងប្រកួតកីឡា
-
ទីលានសាធារណៈ នាម
កន្លែងវាលស្រឡះលញ់ឬបូកឱ្យរលីងដែលរៀបចំសម្រាប់មហាជនប្រើ
-
ទីលំនៅ នាម
( ម . ព . លំនៅ )។
-
ទីវ នាម
ស្លាកសម្រាប់រាប់ចំនួនស្រូវដែលវាល់, តាមធម្មតាច្រើនធ្វើដោយឫស្សី។
-
ទីសត្តឃាត នាម
កន្លែងពិឃាតជីវិតសត្វដើម្បីយកទៅលក់នៅតាមទីផ្សារ
-
ទីសន្និបាត
ទីប្រជុំ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។