វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 260 / 1268
-
តោងតែ ឈ.
លុះត្រាតែ, លុះណាតែ, ត្រូវតែ
-
តោងទាម កិរិយាសព្ទ
វាតអាទិ, ប្រកាន់ទាមយកចំណែកឬមុខការ, ផលប្រយោជន៍ណាមួយឱ្យបានផង
-
តោតតូង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យច្រឡោត
-
តោតម៉ា នាម
ឈ្មោះឈើតូចមួយប្រភេទស្លឹកស្រដៀងនឹងស្លឹកសាគូរនាម; អ្នកស្រុកមេមត់ ( ខែត្រកំពង់ចាម ) ច្រើនយកស្លឹកឈើនេះមកដោតខ្ទាស់ៗភ្ជាប់គ្នាដោយកន្លាស់ហើយគាបជាស្លឹកកណ្ដបសម្រាប់ប្រក់ផ្ទះ, កាលបើមានភ្លើងឆាបឆេះគ្រាន់តែរោលៗខ្លោចៗក៏រលត់ទៅឯងមិនឆេះឆាបខ្លាំង។
-
តោតម៉ោង គុណកិរិយាគុណនាម
ដែលបះជើងច្រោង
-
តោន នាម
ទម្ងន់១ពាន់គីឡូក្រាម។
-
តោមរ នាម
លំពែងស្នែងក្របី, ផ្គាក់កកុក
-
តោមរធរ នាម
អ្នកកាន់លំពែងស្នែងក្របីឬអ្នកកាន់ផ្គាក់កកុក ( ច្រើនប្រើតែក្នុងសាស្ត្រាទេសន៍ប្រែរយនិងកាព្យ )
-
តោយ៉ោ គុណនាម
( ម . ព . តោ១)។
-
តោរណៈ នាម
ខ្លោងទ្វារ, ស៊ុមទ្វារ; ស៊ុមស្លឹកឈើ ( ច្រើនហៅចំពោះតែខ្លោងទ្វារ, ស៊ុមទ្វារឬស៊ុមនៅកំពែងឬរបងជាន់ក្រៅ )។
-
តោលម៉ោល គុណនាម
ដែលត្មោល, ទោលឥតគូ ( ចំពោះតែអ្វីៗដែលព្យួរ, ដែលយារ; ( ព . សា .)។
-
តោសមម៉ោស គុណនាម
( ម . ព . តោសម៉ាស )។
-
តោសម៉ោស គុណនាម
ស៊សគ្រលស
-
តោះតើយ កិរិយាសព្ទគុណកិរិយា
សោះអង្គើយ, ឆើយ, យ៉ាងស្បើយមិនរួសរ៉ាវ
-
តោះៗ គុណកិរិយា
បន្តិចៗ, សន្សឹមៗ, សំរៀមៗតាមកម្លាំងឬតាមភាពដែលទន់ខ្សោយ
-
តោៗ គុណកិរិយាគុណនាម
( ម . ព . តោ១)។
-
តៅ នាម
ល្អីរង្វាល់អនុភាគនៃថាំងគឺកន្លះថាំង ( ពីរតៅជាមួយថាំង )
-
តៅខូវ នាម
ហាងលក់ទំនិញលក់ដុំ ...។
-
តៅសួន នាម
( ម . ព . តៅស៊ន )។
-
តៅស៊ន នាម
បបរសណ្ដែកបាយមួយប្រភេទកញ្ឈូសយកសំបកចេញអស់លាយម្សៅលាយស្ករ។
-
តៅហ៊ូ នាម
ចាហួយធ្វើដោយម្សៅសណ្ដែក ...។
-
តំណ នាម
កន្លែងដែលត, មុខដែលតភ្ជាប់គ្នា; កាល, គ្រា, ជំនាន់, ដែលតគ្នា
-
តំណក់ នាម
សភាវៈរាវដែលមានចំនួនតិចល្មមតែស្រក់ចុះតក់ៗ
-
តំណពូជ នាម
ការបន្តហ្សែនពីមេបាទៅកូនចៅ
-
តំណាង នាម
រូបតាង, រូបជំនួស។
-
តំណាងផ្នែកលក់ នាម
អ្នកទាក់ទងអតិថិជនដែលមានសមត្ថភាពយល់នូវអ្វីដែលអ្នកទិញចង់បានពន្យល់នីតិវិធីនៃការទិញនិងធានាដល់ដំណើរការលក់ឱ្យបានរលូន។
-
តំណាងរាស្ត្រ នាម
អ្នកធ្វើអ្វីៗដើម្បីរាស្ត្រ, ជំនួសរាស្ត្រ, បម្រើរាស្ត្រ, ជាតំណាងប្រទេសជាតិទាំងមូលពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។
-
តំណាប់ នាម
បង្អែមគោក, ក្រៀមដែលគេធ្វើដោយផ្លែ, មើម, ឫស, ដើម, សំបក
-
តំណាល កិរិយាសព្ទ
និយាយបូរបាច់, ប្រាប់, ថ្លែង, ពោលពណ៌នានូវរឿង, ហេតុ, ដំណើរអ្វីមួយដែលកន្លងហួសទៅយូរហើយឱ្យគេស្ដាប់
-
តំណាំង នាម
ការដែលតាំងដោយមានប្រាក់កាសឬវត្ថុអ្វីមួយជាភ័ស្តុតាង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។