វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 261 / 1268
-
តំណាំងចែក នាម
ចំនួនដែលគេយកទៅចែកនឹងតួចែក
-
តំណាំងដក នាម
ចំនួនដែលយកមកដកនឹងតួដក
-
តំណិច នាម
ភាពតិច, ការដែលបានតិច, ចំនួនដែលមានតិច
-
តំណិះ នាម
ហេតុ, ដំណើរដែលមានទំនងគួរឱ្យគេតិះដៀល, ពាក្យតិះដៀល
-
តំណិះដំណៀល នាម
តំណិះតិះដៀល ( ច្រើនតែក្នុងទីកំបាំងមិនចំពោះមុខ )។
-
តំណឹង នាម
ការតឹង, សណ្ដាប់ធ្នាប់តឹង, ភាពតឹងតែង
-
តំណឹងចិត្ត នាម
អាការទង្គឹះចិត្តតានតឹងនិងថប់អារម្មណ៍ធ្ងន់ធ្ងរដែលប៉ះពាល់រហូតដល់ប្រព័ន្ធឈាមរត់ប្រព័ន្ធផ្លូវដង្ហើម ...។
-
តំណុះ នាម
ការតុះ, ភាវៈតុះទញ់គំនិត
-
តំណូច នាម
កាលដែលនៅតូច, ភាពដែលនៅតូច, បឋមវ័យ
-
តំណែង នាម
អ្វីៗដែលគេតែង។
-
តំណោង នាម
ការតោង, វត្ថុសម្រាប់តោង
-
តំនឿ នាម
ភាពតឿ, ដំណើរតឿ
-
តំនឿន នាម
ការតឿន, ការបង្ខំឱ្យបានឆាប់
-
តំបន់ នាម
ទី; ប៉ែកដី; ប៉ែកព្រៃជាដើម
-
តំបន់ខ្ពង់រាប នាម
ទីដីដែលមានរយៈកម្ពស់ខ្ពស់និងមានសណ្ឋានរាប
-
តំបន់ឆ្នេរ នាម
ទីតាំងភូមិសាស្ត្រដែលនៅជាប់នឹងសមុទ្រ
-
តំបន់ដាច់ស្រយាល នាម
ទីដីដែលនៅដាច់ឆ្ងាយពីគេ
-
តំបន់ទំនាប នាម
ទីដីដែលមានរយៈកម្ពស់ទាបឬចួនកាលទាបជាងនីវ៉ូទឹកសមុទ្រទៀតផង
-
តំបន់ប៉ូល នាម
ទីដែលស្ថិតនៅភាគខាងជើងនិងខាងត្បូងបំផុតនៃផែនដីហើយទទួលបានពន្លឺព្រះអាទិត្យតិចបំផុត។តំបន់ទាំងនោះមានអាកាសធាតុត្រជាក់ ( ក្រោមសូន្យអង្សាសេ ) ហើយខ្សត់ទឹកភ្លៀងណាស់គ្មានរដូវច្បាស់លាស់ទេ
-
តំបន់ព្រៃ នាម
ទីដីដែលសម្បូរទៅដោយដើមឈើដុះគ្របដណ្ដប់យ៉ាងច្រើនបង្កើតបានជាជម្រកសត្វព្រៃ
-
តំបន់ភ្នំ នាម
ទីដីដែលមានដីឬថ្មដែលដុះខ្ពស់ត្រដែតឡើងផុតពីផ្ទៃដីរាប
-
តំបន់ស នាម
តំបន់ស្ថិតនៅចន្លោះខ្សែព្រំដែនរវាងប្រទេសពីរដែលមិនអនុញ្ញាតឱ្យមានវត្តមានកងទ័ពឬប្រជាជននៅទីនោះ
-
តំបន់សេដ្ឋកិច្ចពិសេស នាម
តំបន់ដែលគ្រប់គ្រងដោយច្បាប់និងបទបញ្ញត្តិដោយឡែកពីតំបន់ដទៃទៀតនៅក្នុងប្រទេសតែមួយនិងជាពិសេសដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស
-
តំប៉ុង នាម
( គីមី .) សូលុយស្យុងស្ដង់ដាមួយដែលធន់នឹងបម្រែបម្រួល pH នៅពេលដែលបរិមាណតូចមួយនៃអាស៊ីដឬបាសខ្លាំងត្រូវបន្ថែមចូល។
-
តំហយ នាម
ការថយការថយចុះនៃបរិមាណឬគុណភាព
-
តំហយធម្មជាតិ នាម
( ភូមិ .) ចំនួនអ្នកស្លាប់លើសចំនួនអ្នកកើត។
-
តំហយប្រជាជន នាម
( ភូមិ .) ការចុះថយប្រជាជននៅក្នុងតំបន់ណាមួយក្នុងប្រទេសឬក្នុងតំបន់ណាមួយនៃពិភពលោក។មូលហេតុសំខាន់ៗនៃការចុះថយប្រជាជនគឺចំណោលជនបទនិងនិរប្រវេសន៍។
-
តះ គុណកិរិយា
ដែលបង្រះត្រដរញ័រៗទទ្រាក់ទទ្រើកវិលៗ
-
តះៗ គុណកិរិយា
( ម . ព . តះ )។
-
តៈខេ នាម
( ម . ព . តាខេ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។