វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 258 / 1268
-
តេជ នាម
អំណាច, អានុភាព, កម្លាំង; កម្ដៅ; ភ្លើង ...។
-
តេជដៃ នាម
កម្លាំងឬអំណាចថ្វីដៃ
-
តេជវន្ត គុណនាម
ដែលមានតេជះ។
-
តេជវន្តី គុណនាម
( ម . ព . តេជវន្ត )។
-
តេជសិនី គុណនាម
( ម . ព . តេជសី )។
-
តេជសី គុណនាម
( ម . ព . តេជវន្ត )។
-
តេជានុភាព នាម
តេជះនិងអានុភាព, កម្លាំងនៃអំណាច, អំណាចដ៏ខ្លាំង។
-
តេជោកសិណ នាម
ប្រភេទនៃសមថកម្មដ្ឋានដែលយកពន្លឺភ្លើងជាអារម្មណ៍ ...។
-
តេជោជ័យ នាម
ការឈ្នះដោយសារអំណាច, ជម្នះព្រោះអំណាច។
-
តេជោធាតុ នាម
ធាតុភ្លើង។
-
តេជោពល នាម
កម្លាំងនៃអំណាចឬអំណាចនិងកម្លាំង។
-
តេជះ នាម
មានសេចក្ដីដូចគ្នានឹងតេជដោយតេជះគុណបុណ្យជួយឱ្យបានសេចក្ដីសុខ។
-
តេញតុញ គុណកិរិយាគុណនាម
( ម . ព . តិញតុញ )។
-
តេត នាម
ឈ្មោះចាបពួកមួយតូចជាងចាបពួកធំជាងចាបជៀបកប្បាស
-
តេតាណុស នាម
ឈ្មោះជំងឺមួយប្រភេទបង្កដោយបាត់តេរីចូលមកក្នុងខ្លួនតាមមុខរបួសឬដំបៅដែលធ្វើឱ្យសាច់ដុំជាពិសេសនៅជុំវិញមាត់ឡើងតឹងហើយរឹង
-
តេត្រាអែត នាម
( ម . ព . ចតុមុខ )។
-
តេន កិរិយាសព្ទ
ស្លាប់, ងាប់
-
តេនញ៉ា នាម
( ម . ព . ព្រូនតម្ពក់ )។
-
តេបតាប គុណកិរិយាគុណនាម
អ៊ ីកអ៊ាកបែបដំណើរទា
-
តេមិយជាតក នាម
ឈ្មោះរឿងមួយក្នុងទសជាតកនិយាយពីអតីតជាតិរបស់ព្រះពោធិសត្វព្រះនាមតេមិយ។ព្រះពោធិសត្វអង្គនេះពេលប្រសូតមកមានភ្លៀងអុរជោគជាំពេញដែនកាសីហាក់ដូចជាធ្វើហឫទ័យនៃមហាជនក្នុងប្រទេសឱ្យទទឹកគ្រប់គ្នា។
-
តេលតាល គុណកិរិយាគុណនាម
ប៉េលប៉ាល
-
តេលរុក្ខជាតិ នាម
រុក្ខជាតិដែលអាចផលិតជាប្រេងដូចជាល្ងផ្កាឈូករ័ត្នល្ហុងខ្វងជាដើម។
-
តេលិកា នាម
( ម . ព . លីពីត )
-
តេស្ត នាម
កម្រងសំណួរលំហាត់សម្រាប់វាស់ស្ទង់សមត្ថភាពជំនាញឬចំណេះដឹងរបស់អ្នកណាម្នាក់
-
តេឡាស៊ីយ៉ាស៊ីស នាម
( ម . ព . តេឡាស៊ីយ៉ា )។
-
តេឡិច នាម
ប្រព័ន្ធសម្រាប់ផ្ញើដំណឹងឬព័ត៌មានទាំងឡាយដែលចេញពីទូរពុម្ពមួយទៅទូរពុម្ពមួយទៀតតាមខ្សែទូរសព្ទឬតាមរយៈផ្កាយរណប
-
តេឡេបញ្ជា នាម
ឧបករណ៍សម្រាប់បញ្ជាគ្រឿងអេឡិចត្រូនិកឬយានពីចម្ងាយ
-
តេឡេស្កុប នាម
ឧបករណ៍អុបទិកប្រើក្នុងតារាសាស្ត្រសម្រាប់មើលផ្កាយនិងភពនានាក្នុងអវកាសដែលនៅឆ្ងាយឱ្យឃើញជិត។
-
តេះតោះ កិរិយាសព្ទគុណកិរិយា
អំប៉េះអំប៉ោះ, បន្តិចបន្តួច ( ប្រើចំពោះតែពីធ្វើការរកស៊ី )
-
តេះតះ គុណកិរិយា
ដោយខំប្រឹងក្រោកឈរដើរទាំងគ្មានលំនឹង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។