តំណាល
កិរិយាសព្ទ
អត្ថន័យ
-
1
កិរិយាសព្ទ
និយាយបូរបាច់, ប្រាប់, ថ្លែង, ពោលពណ៌នានូវរឿង, ហេតុ, ដំណើរអ្វីមួយដែលកន្លងហួសទៅយូរហើយឱ្យគេស្ដាប់
ឧទាហរណ៍ ជីតាខ្ញុំបានតំណាលថាកាលជំនាន់គាត់ពីក្មេងក្នុងប្រទេសខ្មែរយើងស្រូវ៨០ថាំងរាយថ្លៃមួយណែន (១៦រៀល), ប៉ុន្តែកាលក្នុងជំនាន់នោះក្រប្រាក់ណាស់, ខ្ញុំចេះរឿងនេះដោយសារចាស់ៗតំណាលប្រាប់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)