វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 224 / 1268
-
ដាច់ចិត្តភឹង កិរិយាសព្ទ
( ម . ព . កាត់ចិត្តភឹង )។
-
ដាច់ដាច កិរិយាសព្ទគុណនាម
ដែលដាច់រហែកដែលដាច់រយ៉ៃ
-
ដាច់ដាប គុណនាម
( សំនួន .) ដែលឃ្លានឬចង់បានខ្លាំងហួសប្រមាណ
-
ដាច់ដោចគ្នា កិរិយាសព្ទ
លែងលះប្ដីប្រពន្ធដាច់ស្រឡះ។
-
ដាច់ដោចប្ដីប្រពន្ធ កិរិយាសព្ទ
( ម . ព . ដាច់ដោចគ្នា )។
-
ដាច់ណាត់ គុណនាមគុណកិរិយា
ច្បាស់លាស់, រឹងប៉ឹង, តឹងរ៉ឹង, ដាច់ខាត
-
ដាច់ទឹក កិរិយាសព្ទ
( សំនួន .) អស់ជាតិទឹកក្នុងពេលចម្អិនដូចជានំកូរទ្រាបឬច័ក្កច័នជាដើម
-
ដាច់បាយដាច់ទឹក កិរិយាសព្ទ
( សំនួន .) ដាច់ស្បៀង, អស់អាហារសម្រាប់បរិភោគ; គ្មានពេលបរិភោគអាហារ; បរិភោគអាហារលែងកើត
-
ដាច់ពេល កិរិយាសព្ទ
ខ្វះម្ហូបអាហារមួយគ្រាៗ, គ្មានម្ហូបអាហារគ្រប់គ្រាន់។
-
ដាច់ពោះ គុណកិរិយា
( សំនួន .) គ្មានអាហារបរិភោគអាចរហូតដល់ឃ្លានស្លាប់
-
ដាច់មុខ កិរិយាសព្ទ
ផុតអស់មុខការ, ផុតនាទី; ដាច់នាទីឬមុខការដោយឡែក។
-
ដាច់យប់ កិរិយាសព្ទគុណកិរិយា
មិនបានដេកដោយសាររវល់ធ្វើអ្វីមួយ
-
ដាច់យ៉ៃ កិរិយាសព្ទគុណនាម
គ្មានសេសសល់អ្វីជាប់ខ្លួនទាំងទ្រព្យទាំងប្រាក់កាសឬអ្វីៗ
-
ដាច់វស្សា កិរិយាសព្ទ
នៅឱ្យកន្លងអរុណក្នុងទីក្រៅអាវាសដែលកំណត់ចាំវស្សារបស់ភិក្ខុសាមណេរ។
-
ដាច់សង្វែង គុណកិរិយាគុណនាម
( ម . ព . សង្វែង )។
-
ដាច់សាច់ គុណកិរិយា
( សំនួន .) ដោយប្រើសម្ដីអសុរោះអាក្រក់ឬអសីលធម៌
-
ដាច់ស្រយាល គុណនាមគុណកិរិយា
ដែលឆ្ងាយដាច់ពីគេ, ដែលនៅដាច់ឆ្ងាយពីគេ
-
ដាច់ស្រេច គុណនាមគុណកិរិយា
ដែលប្រាកដឬច្បាស់លាស់ក្នុងចិត្ត, ចប់សព្វគ្រប់, ស្រេចបាច់, ដាច់ស្រឡះ
-
ដាច់អរុណ កិរិយាសព្ទ
( ម . ព . កន្លងអរុណ )។
-
ដាច់អាល័យ គុណនាមកិរិយាសព្ទ
ដាច់ចិត្តឥតស្ដាយស្រណោះ
-
ដាន កិរិយាសព្ទនាម
ដេរស្ដៅគឺដេររង្វើលៗរហោសៗ, ដេរឱ្យមានជាលំអានរួចហើយនឹងដេរសម្រេចឬដេរប៉ះគ្រាន់តែភ្ជាប់។
-
ដានដែល នាម
លំអានដែល
-
ដាប កិរិយាសព្ទគុណកិរិយា
ប៉ះត្រូវប្រផាត់
-
ដាបដុន គុណនាម
( ម . ព . ដុន១)។
-
ដាប់ កិរិយាសព្ទ
ធ្វើឱ្យមុត, ឱ្យដាច់, ឱ្យធ្លុះដោយពន្លាកឬដោយខ្វិតមានអន្លូងសំពង
-
ដាម គុណនាមនាម
ឈ្មោះគ្រឿងត្បាញមានសណ្ឋានជមសំប៉ែតសម្រាប់ស៊កខ្ទាស់អំបោះឬសូត្រអន្ទងញែកមុខកុំឱ្យព័ន្ធច្រឡំគ្នា
-
ដាយ កិរិយាសព្ទនាម
ធ្វើបព្វាជនីយកម្ម ( ប្រោសចោល ) ឱ្យទៅនៅក្នុងប្រទេសសម្រាប់ប្រោសមនុស្សទោសធ្ងន់យ៉ាងដូចកោះត្រឡាចជាដើម
-
ដារ នាម
ឈ្មោះបុណ្យតូចម្យ៉ាងក្នុងពុទ្ធសាសនាជាបុណ្យទក្ខិណានុប្បទាន, ទាយកនិមន្តព្រះភិក្ខុសង្ឃសូត្រសត្តប្បករណាភិធម្មនិងតិរោកុឌ្ឌសូត្រហើយគេរាប់បាត្ររួចឧទ្ទិសចំណែកបុណ្យជូនទៅបុព្វបេតបុគ្គលដែលចែកឋានទៅកាន់បរលោកហើយ
-
ដាល កិរិយាសព្ទ
រាលខ្លាំង
-
ដាលរាល កិរិយាសព្ទ
រាលជាបន្តបន្ទាប់ដាលដល់ទីដទៃ, វាតពង្រីកឱ្យធំឬឱ្យច្រើន, ខឹងប្រកាន់ពីនេះដាលដល់ទីដទៃ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។