វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 227 / 1268
-
ដឹប កិរិយាសព្ទ
( ម . ព . ដុប១)។
-
ដឹស នាម
ឈ្មោះវល្លិមួយប្រភេទស្លឹកធំៗ, មានផ្កាក្រអូប, មានមើមស្រដៀងនឹងក្ដួច, មើមនោះបើយកមកចិតជាចំណិតៗហើយត្រាំទឹកឱ្យសោះអស់រសជាតិដើមចេញអាចប្រកបប្រើធ្វើជាអាហារបានក្នុងទុព្ភិក្ខកាល។
-
ដឺក្រេ នាម
ខ្នាតនៃរង្វាស់មុំមាននិមិត្តសញ្ញា «°»
-
ដុកដាន់ កិរិយាសព្ទ
( ម . ព . ឌុដាន់ )។
-
ដុត កិរិយាសព្ទគុណនាម
ធ្វើឱ្យក្ដៅ, ធ្វើឱ្យឆេះដោយភ្លើង
-
ដុតដៃដុតជើង កិរិយាសព្ទ
( សំនួន .) ខ្នះខ្នែងស្ទុះស្ទាព្យាយាមយ៉ាងខ្លាំងក្លា
-
ដុន គុណនាមឧទានសព្ទ
ដែលទន់, ថយ, ទន់ទាបជាងគេ
-
ដុនដាប គុណនាមគុណកិរិយា
ដែលទន់ថយ, ទន់ទាបដាបណាស់, ដែលស្រុតចុះ, ធ្លាក់ចុះ, ទ្រុឌទ្រោម, យ៉ាប់យ៉ឺន
-
ដុប កិរិយាសព្ទគុណកិរិយានាម
ដែលឡើងជិះសេះជាដើមជាប់មិនធ្លាក់មើលទៅឃើញឆ្ដុប។
-
ដុបៗ គុណនាម
ឆ្អិនខ្លះឆៅខ្លះរដុបៗស្រោលៗ
-
ដុល នាម
ដុំធំ, កំណាត់ធំ
-
ដុល្លារ នាម
ឈ្មោះរូបិយវត្ថុរបស់សហរដ្ឋអាម៉េរិក។
-
ដុស កិរិយាសព្ទ
ខាត់, រំលីង, ពួត, ជម្រះដោយសាប៊ូ
-
ដុសក្អែល កិរិយាសព្ទ
( ព . ប្រ .) សម្អាតអ្វីដែលអវិជ្ជមានចេញពីខ្លួន។
-
ដុសខាត់ កិរិយាសព្ទ
ខាត់ជម្រះឱ្យស្អាត, ឱ្យរលីង, ឱ្យជ្រះអស់មន្ទិល។
-
ដុំ នាម
កំណាត់, បំណែក, កង់; ភាគឬប៉ែកដែលជាប់មូលគ្នា, ដែលរួមគ្នា
-
ដុំកំភួន គុណនាម
ធំដុំ, ដែលមានចំណូលទាំងដុំៗ, ធ្ងន់ដុនដាប, ដែលពិតប្រាកដ
-
ដុំដៃ នាម
ចុងឆ្អឹងធំត្រង់ប្រទល់កែងដៃ
-
ដុំពក នាម
ទុយម័រ, ការដុះសាច់មិនប្រក្រតីនៃជាលិកាផ្សេងៗរបស់សរីរាង្គ
-
ដុំពកក្រពេញ នាម
អាដេណូម, ដុំពកបេនីញនៃក្រពេញណាមួយដែលមានរចនាសម្ព័ន្ធដូចក្រពេញនោះនិងមានស្រោមរុំព័ទ្ធយ៉ាងមាំហើយមានសកម្មភាពសេក្រេស្យុងខ្លាំងក្លាជាងធម្មតា
-
ដុំពកខ្លាញ់ នាម
លីប៉ូម, ដុំពកបេនីញនៃជាលិកាខ្លាញ់មានស្រោមរុំព័ទ្ធជុំវិញដែលគ្មានទំនាក់ទំនងនឹងជាលិកាខាងក្រៅ
-
ដុំពកបេនីញ នាម
ទុយម័របេនីញ, ការដុះសាច់មិនប្រក្រតីនៃជាលិកាជាដុំពកស្លូតដែលពុំទាន់មានលក្ខណៈកាចសាហាវ
-
ដុំពកភ្នាស នាម
ដុំពកកាចកើតឡើងពីជាលិកាភ្នាសមិនប្រក្រតីរបស់សរីរាង្គដែលជាមហារីក។
-
ដុំពកម៉ាលីញ នាម
ទុយម័រម៉ាលីញ, ការដុះសាច់មិនប្រក្រតីនៃជាលិកាជាដុំពកកាចដែលមានលក្ខណៈកាចសាហាវដែលបង្កជាជំងឺមហារីក
-
ដុំពកវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាពីដុំពកនៃជាលិកាផ្សេងៗរបស់សរីរាង្គ។
-
ដុំពកស្លូត នាម
( វេជ្ជ .) ( ម . ព . ដុំពកបេនីញក្នុងដុំពក )។
-
ដុំភ្លើង នាម
បាតុភូតចំហេះដែលកើតមាននៅក្នុងលំហអាកាស ( អាចម៍ផ្កាយ )
-
ដុំសាក នាម
( ម . ព . ឆ្នាំងសាក )។
-
ដុះ កិរិយាសព្ទ
ចាប់កើត, កកើត, មានពន្លក, មានដើមដងឡើង
-
ដុះដាល កិរិយាសព្ទ
លូតលាស់រីកចម្រើនឡើងជាលំដាប់ហើយទទួលបានជោគជ័យក្នុងវិស័យណាមួយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។