វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 228 / 1268
-
ដុះពោះ គុណនាមកិរិយាសព្ទ
មានសាច់ពោះក្រាស់ឡើងខ្ពស់ទទុង។
-
ដុះពោះសំអែកសំអោក កិរិយាសព្ទ
ដុះពោះសំអោកមិនសមរម្យ។
-
ដុះស្លែ គុណនាម
( ព . ប្រ .) ដែលកាន់ការអ្វីមួយឬដែលប្រព្រឹត្តទៅក្នុងរយៈពេលយ៉ាងយូរ ( ច្រើនប្រើក្នុងន័យអវិជ្ជមាន )
-
ដូង នាម
ឈើស្រុកមានផ្លែជាអាហារផ្លែមានទឹកមានសាច់ខាងក្នុងរលាកាលណាទុំសាច់នោះមានប្រេង; ដូងមានច្រើនប្រភេទគឺ
-
ដូងចែម នាម
ឈ្មោះឈើមួយប្រភេទមានសាច់រឹងជាប់ល្អស្រដៀងនឹងឈើបេងប្រើធ្វើជាតុទូជាដើមបាន។
-
ដូងជក់ នាម
ឈ្មោះតាលព្រឹក្សមួយប្រភេទសាច់គ្រាប់ក្នុងផ្លែប្រើសម្រាប់ធ្វើចាហួយ « ឡុកឈិត » ហើយដើមអាចច្រៀកដំវេញជាខ្សែបាន។អ្នកខ្លះហៅដើមដូងព្រៃឬដើមឡុកឈិត។
-
ដូងត្នោត នាម
ដូងដែលមានផ្លែជាប់រដុបរដៀនដូចធ្លាយត្នោត ( មិនសូវមាន )។
-
ដូងប្រេង នាម
ឈ្មោះតាលព្រឹក្សមួយប្រភេទមានផ្លែជាចង្កោមសម្រាប់ចម្រាញ់យកប្រេង
-
ដូងព្រះ នាម
វល្លិមានផ្កាតូចៗសម្បុរលឿងទុំ, មានផ្លែបរិភោគបាន។មានដូងព្រះ១ប្រភេទទៀតមានដើម, ធាង, ស្លឹកស្រដៀងនឹងលម៉ើតែស្រួចរឹងដើមទាបៗមានផ្លែបរិភោគបាន ( អ្នកស្រុកខ្លះហៅដូងទន្សាយ )។
-
ដូងមួយធ្លាយលែងអីនឹងមានតក់មាននាឡិ
បងប្អូនកូនចៅក្នុងក្រុមគ្រួសារតែមួយរមែងតែងតែមានល្អមានអាក្រក់, មានចេះមានល្ងង់ ...។
-
ដូងអែម នាម
ដូងមានទឹកផ្អែម។
-
ដូច កិរិយាសព្ទធ.
មានសណ្ឋានមានរូបត្រូវគ្នាឱ្យចាប់ច្រឡំ
-
ដូចជា គុណកិរិយាធ.
( ព . ប្រ .) ធៀបប្រដូចវត្ថុមួយទៅវត្ថុមួយទៀតសភាវៈមួយទៅសភាវៈមួយទៀតមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត
-
ដូចដែល គុណកិរិយា
( ម . ព . ដដែល )។
-
ដូចត្រឡាចនៅក្នុងបន្លា
( សំនួន .) ចង្អៀតចិត្តក្រៃពេក។
-
ដូចទ្រូលាវ
( ព . ទ . បុ .) ជាពាក្យនិយាយសំដៅមនុស្សដែលមានលាភចូលមកពីទីផ្សេងៗឥតអាក់ប្រៀបដូចទ្រូលាវដែលត្រូវត្រីតាមប្រឹសទាំងពីរ។
-
ដូចនេះ ឈ.
ពាក្យសម្ដែងលទ្ធផលឬការសន្និដ្ឋាន
-
ដូចម្ជុលនិងចេស
( ព . ប្រ .) ដែលមានអធ្យាស្រ័យត្រូវគ្នារួមចិត្តគំនិតគ្នាជានិច្ច
-
ដូចម្ដេច គុណកិរិយា
បែបណាយ៉ាងណាយ៉ាងម៉េច ( ពាក្យសម្រាប់ចោទសួរ )
-
ដូចយ៉ាង គុណកិរិយា
ដែលមានសណ្ឋានរូបទ្រង់ទ្រាយដូចគ្នាស្រដៀងគ្នា, ប្រហាក់ប្រហែលគ្នា
-
ដូចសព្វដង គុណកិរិយា
ដូចសព្វមួយដងដូចរាល់ពេលជាធម្មតាជាប្រក្រតី
-
ដូច្នឹង ឈ.
ដូចហ្នឹង, ដូចនេះ, ដូច្នេះ ( ទោះបីសរសេរដូចហ្នឹងក៏ត្រូវអានដូចច្នឹងដែរ )។
-
ដូច្នេះ ឈ.
ដូចនេះ, យ៉ាងនេះ ( ទោះបីសរសេរជាដូចនេះក៏ត្រូវអានថាដូចច្នេះដែរ )។
-
ដូច្នោះ ឈ.
ដូចនោះ, យ៉ាងនោះ ( ទោះបីសរសេរជាដូចនោះក៏ត្រូវអានថាដូចច្នុះដែរ )។
-
ដូន កិរិយាសព្ទនាម
ជីដូន ( យាយ )
-
ដូនចាស់ នាម
យាយជីដូនស្ត្រីដែលមានវ័យចាស់ជរា
-
ដូនជី នាម
យាយជីគឺឧបាសិកាដែលកោរសក់ស្លៀកដណ្ដប់សំពត់សឬសំពត់លឿងកាន់សីល១០ជានិច្ច ( ច្រើនតែស្ត្រីចាស់ៗ, តែទោះបីស្ត្រីនៅក្មេងក៏ដោយបើប្រព្រឹត្តកាន់វត្តប្រតិបត្តិដូច្នេះក៏ហៅដូនជីដែរ )។
-
ដូនតា នាម
យាយនិងតា។
-
ដូនពេញ នាម
ឈ្មោះភ្នំដីតូចមួយនៅរាជធានីនៃប្រទេសកម្ពុជាដែលដូនចាស់ម្នាក់ឈ្មោះ " ពេញ " បានផ្ដើមកសាងឡើងជាដំបូងក្នុងគ . ស . ១៣៧២
-
ដូប៉ា នាម
សារធាតុឬវិធីផ្សេងៗដែលកីឡាករប្រើប្រាស់ដើម្បីបង្កើនកម្លាំងក្នុងការប្រកួតហើយដែលត្រូវបានច្បាប់ហាម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។