វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 222 / 1268
-
ដដុស កិរិយាសព្ទ
ដុសរឿយៗ, កកិតរឿយៗ
-
ដដែល គុណកិរិយា
តែបទ១, តែទី១, ដូចដើម, ដូចមុន
-
ដដែលៗ គុណនាមគុណកិរិយា
ដូចមុនច្រើនដង
-
ដណ្ដប់ កិរិយាសព្ទគុណកិរិយាគុណនាម
គ្របខ្លួនដោយសំពត់
-
ដណ្ដាំ កិរិយាសព្ទ
ចម្អិនបាយ
-
ដណ្ដឹង កិរិយាសព្ទ
សាកសួរឱ្យដឹង។
-
ដណ្ដើម កិរិយាសព្ទ
ជែងយក, ប្រឹងយកឈ្នះ
-
ដទៃ គុណនាម
សព្វ, ឯទៀត, ក្រៅអំពី
-
ដន្លង នាម
ញាតិដោយចងពន្ធ; ពាក្យសម្រាប់មាតានិងមាតា, បិតានិងបិតាឬមាតានិងបិតារបស់កូនប្រសាប្រុសស្រីហៅគ្នាទៅវិញទៅមក
-
ដន្លាប់ នាម
ក្លងសម្រាប់ដាក់ក្រមួនមាត់
-
ដប នាម
បំពង់ធ្វើដោយដីឬធ្វើដោយកែវជាដើម, មានបាតមានកសម្រាប់ដាក់របស់រាវ
-
ដបទៀម នាម
គ្រឿងប្រហារធ្វើដោយដែកមានសណ្ឋានដូចមាក់សាន់តែគ្មានហៀន, ដងវែង។
-
ដប់ គុណនាម
ចំនួន៥ពីរដងឬពីរ៥ដង (១០)។
-
ដប់នាក់អន្សមខ្លោច
( ព . ទ . បុ .) មានគ្នាច្រើនប៉ុន្តែធ្វើមិនកើតឬធ្វើដែរប៉ុន្តែប្រចាំគ្នាលែនលនៗមិនហើយការ។
-
ដម នាម
ទឹកថ្លាដែលកើតនៅក្នុងផ្កា, ឬទឹកដែលជោរក្នុងវត្ថុផ្អែមផ្សេងៗឡើងរលោង; ច្រើននិយាយថាទឹកដម ( ស . ដ្ចមអ . ថ . ដមន . " គ្រឿងក្រអូប "; កិ . " ហិត "; " ផង, ដែរ ")។
-
ដរ គុណនាម
អំពីរោគដែលរើឡើងដោយប៉ះទង្គិច
-
ដរធរ កិរិយាសព្ទ
អាមណាម, ដាលរាល, សាយសុសដោយនិយាយតៗគ្នាពីមួយទៅមួយ
-
ដរាប ធ.ឈ.
រៀងរាប, ត្រឹម, កំណត់ត្រឹម
-
ដរាបតែ ធ.ឈ.
រៀងរាបតែ, ត្រឹមតែ, កំណត់ត្រឹមតែ
-
ដលោក នាម
( ព . បុ .) លោកនេះ, ឥធលោក ( ព . កា .)
-
ដល់ កិរិយាសព្ទធ.
ចំពោះ, ឆ្ពោះត្រង់, សំដៅឆ្ពោះ, ដែលផ្គងឆ្ពោះ
-
ដល់ក គុណកិរិយាកិរិយាសព្ទ
ដែលបរិភោគអ្វីមួយហួសកម្រិតលេបលែងទៅរួចទៀត; ( ព . ប្រ .) ឆ្អែតចិត្តខ្លាំង, ហួសចិត្ត
-
ដល់កំណត់ កិរិយាសព្ទ
ត្រឹមពេលកំណត់, អស់ពេលបន្តទៀត
-
ដល់ត្រើយសើយគូទឱ្យ
ពាក្យទំនៀមដែលមានសេចក្ដីថាលុះគេជួយសង្គ្រោះដោះទុក្ខឱ្យបានសុខស្រួលហើយខ្លួនបែរជាប្រទូស្ដនឹងគេអ្នកសង្គ្រោះនោះវិញ ( ប្រៀបដូចជាមនុស្សអ្នកពឹងរកគេឱ្យចែវទូកចម្លងខ្លួនឱ្យបានឆ្លងទន្លេលុះបានដល់ត្រើយម្ខាងហើយក៏ឡើងទៅលើដីត្រើយហើយបែរជាសើយគូទបង្ហាញមកអ្នកចម្លងខ្លួននោះវិញ; ជាអកតញ្ញូពេញលក្ខណៈជាមនុស្សអាក្រក់ក្រៃលែង )។
-
ដល់វេន កិរិយាសព្ទ
ដល់ពេលដែលត្រូវធ្វើអ្វីមួយដោយសារអ្នកផ្សេងបានធ្វើរឿងដូចគ្នានោះរួចហើយ
-
ដា នាម
បន្ទះថ្មធំរាបដូចក្ដារបែន
-
ដាក់ កិរិយាសព្ទគុណកិរិយា
បន្ទាបចុះ, តម្កល់លើទី
-
ដាក់កង កិរិយាសព្ទ
ពន្យារកំណើតដោយប្រើកងឬឧបករណ៍ពន្យារកំណើតសម្រាប់ស្ត្រី
-
ដាក់កម្លាំង កិរិយាសព្ទ
បញ្ជូនឬពង្រាយកងកម្លាំងទៅតាមគោលដៅឬទីកន្លែងណាមួយ
-
ដាក់ការឱ្យធ្វើ កិរិយាសព្ទ
ប្រគល់ការឱ្យធ្វើ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។