វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 219 / 1268
-
ញ៉ិមញ៉ុម កិរិយាសព្ទ
រួញរាស្ទាក់ស្ទើរមិនដាច់ស្រេចអឹមអៀន
-
ញ៉ិល គុណកិរិយា
ដែលទៅដោយរហ័ស ( ប្រើចំពោះតែសត្វតូចៗដែលស្ទុះ )
-
ញ៉ឹង កិរិយាសព្ទ
ចាប់ច្បិចយួរឡើង
-
ញ៉ឹម កិរិយាសព្ទ
( ម . ព . ញ៉ិម )។
-
ញ៉ុក កិរិយាសព្ទ
បិទ, ខ្ទប់, ភ្ជិត
-
ញ៉ុញ កិរិយាសព្ទ
ស្រុញ
-
ញ៉ុមៗ គុណកិរិយា
( ម . ព . ញំៗ)។
-
ញ៉ូញញ៉ាញ កិរិយាសព្ទគុណកិរិយា
ទូញទាញ, ស្ទើរបិទស្ទើរហើប ( និយាយចំពោះតែមាត់ )។
-
ញ៉ើក កិរិយាសព្ទ
ស្អុយ, សូន្យ ( ពាក្យប្រើក្នុងល្បែងផ្សេងៗ)។
-
ញ៉េចញ៉ាច ឧទានសព្ទ
សូរកូនក្មេងឬកូនសត្វច្រើនយំឬស្រែក។
-
ញ៉េចញ៉ូច កិរិយាសព្ទគុណកិរិយា
បេញបូញ។
-
ញ៉េបៗ ឧទានសព្ទ
សូរកូនសត្វស្លាបយំ។
-
ញ៉េវ គុណនាម
ដែលតូចង៉េវស្អាដោយតឹងក ( សំឡេង )
-
ញ៉េវញ៉ាវ ឧទានសព្ទ
សូរសំឡេងកូនឆ្មាយំ។
-
ញ៉េះញ៉ោះ កិរិយាសព្ទគុណកិរិយា
រឡេះរឡោះដោយលេងដោយប្រឡែង
-
ញ៉ែ កិរិយាសព្ទគុណនាម
ដែលតូចឆ្មារហើយស្អាផង ( សំឡេង )
-
ញ៉ែកញ៉ក ឧទានសព្ទ
សូរសម្រែកមាន់ ( ខ្ញែកខ្ញក )។
-
ញ៉ែង នាម
រយាងដំរីដែលគេធ្វើជាគ្រោង។
-
ញ៉ែងញ៉ង គុណកិរិយាគុណនាម
ទងវង, ទន់ភ្លន់, ល្វាសល្វន់
-
ញ៉ែមៗ ឧទានសព្ទ
ពាក្យសម្រាប់ពោលបញ្ញែមគេ។
-
ញ៉ោង គុណនាម
ដែលទ្រើស, ដែលប្រសើរជាងគេ។
-
ញ័រ កិរិយាសព្ទ
កម្រើកទទាក់, កម្រើករន្ថាន់។
-
ញ័រកន្ទុយ គុណកិរិយា
( សំនួន .) ប្រឹងប្រែងធ្វើកិច្ចការដោយឧស្សាហ៍ព្យាយាម
-
ញ័រមាត់ កិរិយាសព្ទ
អាការៈញ័រកន្ត្រាក់ញយៗនៅត្រង់បបូរមាត់
-
ញ័រមាត់ញ័រក កិរិយាសព្ទ
ញ័រទាំងមាត់ញ័រទាំងក។
-
ញ័រមាត់ប៉ប៉ប់ កិរិយាសព្ទ
ញ័រមាត់ឮសូរប៉ប់ៗដោយរងាខ្លាំងឬដោយខឹងខ្លាំង។
-
ដ នាម
តួអក្សរទី១ក្នុងវគ្គទី៣នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាដមានអក្ខរសូរអន្តរជាតិ [ɗ] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅធ្មេញនិងជាសូរស្ទះសិថិលអឃោសៈ។
-
ដក កិរិយាសព្ទ
ធ្វើឱ្យរដក, ធ្វើឱ្យឃ្លាតចេញ, ធ្វើឱ្យផុត
-
ដកខិម នាម
ឈ្មោះឈើតូចមានផ្កាសម្រាប់ដាំក្នុងផើងប្រើជាគ្រឿងតាំងឬដាំក្នុងសួន; ដកខិមមាន៣ប្រភេទគឺដកខិមក្រហម, ដកខិមលឿង, ដកខិមស។
-
ដកគាំ នាម
ឈ្មោះផ្កាពណ៌ក្រហមស្រគាំប្រើជាគ្រឿងជ្រលក់, មានមួយប្រភេទផ្សេងទៀតជាគ្រាប់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។