វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 216 / 1268
-
ញាណវិប្បយុត្ត នាម
ចិត្តដែលប្រាសចាកសេចក្ដីដឹង; ចិត្តដែលមានតែជំនឿឥតសេចក្ដីដឹងការខុសឬត្រូវឡើយ
-
ញាណសម្បយុត្ត នាម
ចិត្តដែលប្រកបដោយសេចក្ដីដឹង; ចិត្តដែលប្រកបដោយប្រាជ្ញាគឺចិត្តដែលមានជំនឿព្រមទាំងប្រាជ្ញាក៏មានផង
-
ញាណសម្ភារ នាម
ការសន្សំប្រមូល, រួបរួមសេចក្ដីដឹងទុកឱ្យមានច្រើន។
-
ញាណសាស្ត្រ នាម
ក្បួនសម្រាប់ទាយ, ក្បួនព្យាករណ៍។
-
ញាណី គុណនាមនាម
អ្នកមានសេចក្ដីដឹង, អ្នកឈ្លាសវៃ, ដែលមានប្រាជ្ញាវាងវៃ ( អ្នកប្រាជ្ញ )។
-
ញាតកា នាម
ពួកញាតិ។
-
ញាតស្បាត គុណនាមនាម
( ម . ព . ញៀតស្បាត )។
-
ញាតា នាម
អ្នកដឹង ( អ្នកប្រាជ្ញ )។
-
ញាតិ នាម
អ្នកដែលរួមខ្សែលោហិតនឹងគ្នាខាងមាតាឬបិតា; ដែលហៅថាញាតិ៧សន្តានឬញាតិ៧ជួរនោះតាមន័យក្នុងគម្ពីរពុទ្ធសាសនាលោកឱ្យរាប់ថ្នាក់ខាងលើ៣ជាន់គឺថ្នាក់មាតាបិតា១, ថ្នាក់ជីដូនជីតា១, ថ្នាក់យាយទួតតាទួត១; ថ្នាក់ខាងក្រោមខ្លួន៣ជាន់ទៀតគឺថ្នាក់កូន១, ថ្នាក់ចៅ១, ថ្នាក់ចៅទួត១រួមជា៦ថ្នាក់, ជា៧ថ្នាក់នឹងខ្លួនយើង; មនុស្សទាំងប៉ុណ្ណេះហៅថាញាតិ៧សន្តាន។តាមន័យក្នុងច្បាប់ក្រមរដ្ឋប្បវេណីខ្មែរឱ្យរាប់ដូច្នេះថាអ្នកដែលកើតចេញមកពីគោត្រតែមួយហៅថាញាតិ; មាន២ពួកគឺញាតិជួរខ្សែផ្ទាល់មួយពួក, សាខាញាតិមួយពួក; ញាតិជួរខ្សែផ្ទាល់នោះគឺអ្នកដែលកើតគ្នាតពី១ទៅ១តាមលំដាប់គឺឪពុក, កូន, ចៅ, ចៅទួត។ល។រហូតដល់ជាន់ទី៧, ញាតិជួរនេះតាមតែថ្នាក់ណានឹងថ្នាក់ណាក៏ដោយច្បាប់ហាមមិនឱ្យយកគ្នាជាប្ដីប្រពន្ធឡើយ; ឯសាខាញាតិនោះគឺអ្នកដែលកើតចេញពីគោត្រជាមួយគ្នាដែរតែបែកទៅជាមែកដទៃដូចយ៉ាងបងប្អូនបង្កើត, មាមីងនិងក្មួយ, បងប្អូនជីដូនមួយជីទួតមួយចុះរៀងទៅ; ញាតិទាំងពីរខាងនេះច្បាប់ឱ្យយកគ្នាជាប្ដីប្រពន្ធបានពីត្រឹមថ្នាក់ទី៤គឺពីត្រឹមបងប្អូនជីដូនមួយចុះរៀងទៅ។
-
ញាតិកម្ម នាម
កិច្ចការ, មុខការរបស់ញាតិ។
-
ញាតិកិច្ច នាម
ការរវល់របស់ញាតិ។
-
ញាតិគារវៈ នាម
សេចក្ដីគោរពចំពោះញាតិគឺសេចក្ដីយកចិត្តទុកដាក់គួរសម, ឱនលំទោន, កោតខ្លាចញាតិតាមជាន់តាមថ្នាក់។
-
ញាតិញោម នាម
( ម . ព . ញោមញាតិ )។
-
ញាតិដោយពន្ធ នាម
( ម . ព . ញាតិពន្ធ )។
-
ញាតិដោយសារ នាម
( ម . ព . ញាតិពន្ធ )។
-
ញាតិទាយាទ នាម
ទ្រព្យសម្បាច់របស់ញាតិ; អ្នកដែលត្រូវទទួលទ្រព្យសម្បាច់របស់ញាតិ; កូនប្រុសស្រីរបស់ញាតិ។
-
ញាតិធម៌ នាម
ធម៌របស់ញាតិ; សេចក្ដីសង្គ្រោះដល់ញាតិ
-
ញាតិធីតា នាម
កូនស្រីរបស់ញាតិ។
-
ញាតិបុត្ត នាម
កូនប្រុសរបស់ញាតិ។
-
ញាតិបុត្រ នាម
( ម . ព . ញាតិបុត្ត )។
-
ញាតិប្រេត នាម
ប្រេតដែលជាញាតិ; ញាតិដែលចែកឋានទៅកាន់បរលោកហើយ
-
ញាតិពន្ធ នាម
ជនដែលគេរាប់ថាជាញាតិដោយជាប់ទាក់ទងគន្លងគ្នាគឺញាតិដោយសារដូចយ៉ាងម្ដាយក្មេក, ឪពុកក្មេក, កូនប្រសា, មាមីងក្មេក, បងថ្លៃ, ប្អូនថ្លៃ ( ខាងប្ដីឬខាងប្រពន្ធ )។ល។
-
ញាតិពលី នាម
ពលីការដែលគេធ្វើដល់ញាតិ, ការសង្គ្រោះញាតិ។
-
ញាតិភក្ដិ នាម
សេចក្ដីស្រឡាញ់ស្មោះចំពោះញាតិឬញាតិដែលស្លូតត្រង់។
-
ញាតិភេទ នាម
ការបែកបាក់នៃញាតិ, ដំណើរបែកខ្ញែកចាកញាតិ។
-
ញាតិវង្ស នាម
តំណនៃញាតិ, ពួកញាតិ ( ប្រើជាញាតិវង្សា, ញាតិពង្ស, ញាតិពង្សាក៏មាន )។
-
ញាតិវង្សានុវង្ស នាម
តំណនៃញាតិដែលជាប់តវង្សត្រកូលគ្នាជាលំដាប់លំដោយមក។
-
ញាតិវិវាទ នាម
សេចក្ដីទាស់ទែងនៃញាតិ, ជម្លោះនៃពួកញាតិ។
-
ញាតិសង្គហៈ នាម
ការទំនុកបម្រុងដល់ញាតិ, ការជួយដោះទុក្ខធុរៈញាតិ។
-
ញាតិសង្គ្រោះ នាម
( ម . ព . ញាតិសង្គហៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។