វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 215 / 1268
-
ញញើតមាត់ កិរិយាសព្ទ
ញញើតមិនហ៊ានហើបមាត់និយាយព្រោះខ្លាចអំណាចឬខ្លាចចិត្ត។
-
ញញើម ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យញញើត
-
ញញែម ប.
ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យញញឹម
-
ញញោច ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យញញាក់
-
ញញ៉េះញញ៉ោះ កិរិយាសព្ទ
( ម . ព . រញ៉េះរញ៉ោះ )។
-
ញញ័រ គុណកិរិយាគុណនាម
ដែលញ័រទទ្រើកដោយរងាឬដោយខ្លាច, ដោយជញ្ជួយ
-
ញញ័រញញាក់
ដែលញ័រញាក់ទទ្រាក់ទទ្រើក។
-
ញត្តិ នាម
វាចាដែលភិក្ខុរូបណាមួយសូត្រប្រកាសឱ្យជំនុំសង្ឃដឹងគឺសម្ដីដែលភិក្ខុសូត្រផ្ដៀងជំនុំសង្ឃក្នុងការធ្វើសង្ឃកម្មដែលមានបង្គាប់ថាត្រូវឱ្យផ្ដៀងជំនុំសង្ឃដែលមកប្រជុំក្នុងទីនោះជាមុនទើបធ្វើបាន, ដើម្បីឱ្យដឹងថាសង្ឃកម្មនោះត្រឹមត្រូវតាមវិន័យហើយឬមានទាស់ខុសដោយហេតុណាមួយ ( ពាក្យសម្រាប់ប្រើក្នុងវិន័យខាងព្រះពុទ្ធសាសនា )។ញត្តិសព្ទនេះមកពីញា " ដឹង, យល់, ស្គាល់ " ផ្សំនឹងតិបច្ច័យជាញាតិ, សម្រេចរូបមកទៀតជាញត្តិ " សម្ដីប្រកាសយោបល់ឱ្យគេដឹង "។ប្រើជាសាធារណៈក៏បាន, មាន២យ៉ាងគឺញត្តិស្រប, ញត្តិជំទាស់ឬហៅថាញត្តិយល់ស្រប, ញត្តិយល់ទាស់វិញក៏បាន។តាមទម្លាប់ពីបុរាណគេតែងអានពាក្យញត្តិនេះថាញាត់ចំពោះសង្ឃកម្មផ្សេងៗមានពិធីបំបួសកុលបុត្រជាភិក្ខុនិងកឋិនជាដើម។
-
ញត្តិកឋិន
សូត្រញត្តិក្នុងកិច្ចកឋិន។
-
ញត្តិកម្ម នាម
សង្ឃកម្មដែលមានតែញត្តិមិនបាច់មានអនុស្សាវនា។
-
ញត្តិចតុត្ថកម្ម នាម
សង្ឃកម្មដែលមានកម្មវាចា៣ដងជាគម្រប់៤ដងនឹងញត្តិគឺសង្ឃកម្មដែលភិក្ខុសូត្រញត្តិរួចហើយមានសូត្រប្រកាសសេចក្ដីនោះបញ្ជាក់៣ដងថែមទៀតដដែលៗសម្រេចថាជាការត្រឹមត្រូវពិតប្រាកដហើយ ( ព . វិ .)។
-
ញត្តិទុតិយកម្ម នាម
សង្ឃកម្មដែលមានកម្មវាចា១លើកជាគម្រប់២លើកនឹងញត្តិគឺសង្ឃកម្មដែលមានញត្តិ១លើកកម្មវាចា១លើក ( ព . វិ .)។
-
ញត្តិនាគ កិរិយាសព្ទ
( ម . ព . សូត្រញត្តិនាគក្នុងញត្តិ )។
-
ញន កិរិយាសព្ទ
ខ្ទុត ( ព . អា .)។
-
ញបៗ គុណកិរិយា
សន្សឹមៗព្រួញខ្លួនដោយខ្លាចដោយញញើត
-
ញយ គុណកិរិយា
រឿយ
-
ញយដង គុណកិរិយា
ច្រើនដង, ញឹកញយ។
-
ញល់ កិរិយាសព្ទ
រុញ, រុក, ទល់បន្ថើរ, ស្រាលៗ។
-
ញាក់ កិរិយាសព្ទ
ទាញកន្ត្រាក់បំបែរ
-
ញាក់មុខ កិរិយាសព្ទ
កម្រើកចង្កាងើបងើយខ្វិចបន្តិចឡើងឬបិទមាត់ផ្អឹបកម្រើកចង្កាញាក់ខ្វើកឡើងលើ។
-
ញាក់មុខញាក់មាត់
( ម . ព . ញាក់មុខ )។
-
ញាក់សាច់ កិរិយាសព្ទគុណកិរិយា
( សំនួន .) កោតក្រែងភ័យខ្លាចខ្លាំងរន្ធត់ខ្លាំងជាដើម
-
ញាណ នាម
សេចក្ដីដឹង, ប្រាជ្ញា ... ទ្រង់ញាណ ( ព្រះពុទ្ធ ) ទ្រង់ជ្រាបច្បាស់នូវកិច្ចការអាថ៌កំបាំងជ្រាលជ្រៅផ្សេងៗដោយព្រះប្រាជ្ញា; គេតែងប្រើពាក្យទ្រង់ញាណនេះក្នុងការស្ដីបន្ទោសគ្នីគ្នាថា
-
ញាណកោសល នាម
ឋានន្តរស័ក្ដិទីរាជាគណៈសម្រាប់ចត្វាក្នុងប្រទេសកម្ពុជា។
-
ញាណទស្សន នាម
ប្រាជ្ញាដែលដឹងដែលឃើញនូវសេចក្ដីពិតដូចឃើញច្បាស់នូវសេចក្ដីមិនទៀងនៃរូបកាយជាដើម; បច្ចវេក្ខណញ្ញាណគឺប្រាជ្ញាសម្រាប់ពិចារណានូវសង្ខា ...។
-
ញាណទស្សនៈ នាម
( ម . ព . ញាណទស្សន )។
-
ញាណប្បភាស នាម
ពន្លឺនៃសេចក្ដីដឹងគឺការយល់ភ្លឺឆ្លុះព្រោងមិនទើសគំនិត។
-
ញាណលក្ខណ នាម
លក្ខណៈនៃញាណគឺគ្រឿងសម្គាល់របស់សេចក្ដីដឹង, ភ័ស្តុតាងដែលសម្ដែងឱ្យដឹងនូវហេតុការណ៍អំពីមុន ...។
-
ញាណលក្ខណៈ នាម
( ម . ព . ញាណលក្ខណ )។
-
ញាណវង្ស នាម
ឋានន្តរជាសមណស័ក្ដិទីរាជាគណៈសម្រាប់ត្រីក្នុងប្រទេសកម្ពុជា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។