វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 214 / 1268
-
ឈ្លើយសឹក នាម
ទាហានដែលគូចម្បាំងចាប់បានក្នុងសង្គ្រាម
-
ឈ្លៀស កិរិយាសព្ទ
ស្កាត់កែនយកពាហនៈឬយកមនុស្សមកប្រើជារាជការបណ្ដើរសិនដោយបន្ទាន់ការប្រញឹកប្រញាប់
-
ឈ្លេច កិរិយាសព្ទ
ចាប់ច្របាច់ដើម្បីឱ្យបែក, ឱ្យពៀច, ឱ្យទ្រុឌ, ឱ្យទ្រោម ( ញេច )។
-
ឈ្លេចឈ្លី កិរិយាសព្ទ
ឈ្លេចហើយឈ្លីផង។
-
ឈ្លេចសួរ កិរិយាសព្ទ
ជជីកសួរសង្កេតដោយអាការចុចចោះចំរឿង, ចំហេតុ។
-
ឈ្លេម គុណនាម
ដែលឥតមានរសប្រៃ
-
ឈ្លេមមាត់ កិរិយាសព្ទ
មានរសឈ្លេមក្នុងមាត់។
-
ឈ្លែម គុណនាម
រលែម, ស្រួចណាស់
-
ឈ្លោះ កិរិយាសព្ទ
និយាយប្រកែកតបតជាពាក្យផរុសវាទទៅវិញទៅមកដោយកំហឹង។
-
ឈ្លោះបែកសា កិរិយាសព្ទ
ឈ្លោះប្រកែកជជែកបូរបាច់ឮខ្លាំងៗដណ្ដើមយកផ្លូវត្រូវតែរៀងខ្លួន។
-
ឈ្លោះប្រកែក កិរិយាសព្ទ
ជជែកគ្នាយកឈ្នះយកចាញ់ដោយកំហឹង
-
ឈ្លោះរបើករបាញ
( ព . ប្រ .) ឈ្លោះរំលើកបើកកកាយសកេរ្តិ៍សគល់អស់មិនសល់។
-
ឈ្វាត នាម
ឈ្មោះត្រីរំអិលមួយប្រភេទមានទ្រង់ទ្រាយដូចកូនត្រីប្រា
-
ឈ្វាំង នាម
ឈ្មោះផ្ដៅមួយប្រភេទមានសាច់រឹងជិតជាប់ជាងផ្ដៅឯទៀត
-
ឈ្វេង គុណនាម
ថ្លាជ្រះឥតមន្ទិល
-
ឈ្វេងយល់ កិរិយាសព្ទ
រំពឹងគិតយល់ដោយប្រាជ្ញាដ៏ភ្លឺថ្លា។
-
ញ នាម
តួអក្សរទី៥ក្នុងវគ្គទី២នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាញមានអក្ខរសូរអន្តរជាតិ [ɲ] ហើយជាព្យញ្ជនៈសូរច្រមុះមានទីបន្លឺនៅក្រអូមនិងជាសូរស្ទះឃោសៈ។
-
ញក នាម
ទីដែលលយចេញទៅខាងក្រៅ
-
ញក់ ប.
ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យញី
-
ញក់ញី កិរិយាសព្ទគុណកិរិយា
ញីរឿយៗញីហើយញីទៀត
-
ញច់ កិរិយាសព្ទគុណកិរិយា
ញោច, ទច់
-
ញញាក់ គុណកិរិយាគុណនាម
ដែលញ័រកន្ត្រាក់រឿយៗ, ញាក់រឿយៗ។
-
ញញាក់ញញ័រ គុណកិរិយា
ដែលញ័រញាក់ទទ្រាក់ទទ្រើក។
-
ញញិម កិរិយាសព្ទ
( ម . ព . ញញឹម )។
-
ញញី ប.
ពាក្យបរិវារសម្រាប់និយាយផ្សំជាមួយនឹងពាក្យញញ័រ
-
ញញឹម កិរិយាសព្ទ
សើចបិទមាត់មិនចេញសំឡេង
-
ញញឹមដាក់ កិរិយាសព្ទ
ញញឹមទៅរក។
-
ញញួរ នាម
អន្លូងក្បាលស្វាតូចធ្វើដោយដែកជាប្រដាប់សម្រាប់ជាងទង, ជាងដែក, ជាងឈើ។
-
ញញួរបុក នាម
ញញួរប្រើកម្លាំងខ្យល់ឬអគ្គិសនីប្រើសម្រាប់បុកបំបែកវត្ថុរឹង។ឧបករណ៍នេះមានផ្លែរាងស្រួចសំប៉ែតភ្ជាប់ជាមួយម៉ូទ័រដែលមានកម្លាំងខ្លាំង
-
ញញើត កិរិយាសព្ទ
រួញរា, ស្ទាក់ស្ទើរ, ក្រែង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។