វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 211 / 1268
-
ឈូឆរ គុណកិរិយា
អ៊ូអរ
-
ឈូឈី នាម
ឈ្មោះសម្លទឹកខាប់មួយប្រភេទ។
-
ឈូស កិរិយាសព្ទ
ចាំងជម្រះដោយដែកឈូស
-
ឈើ នាម
អនុបាទិន្នកៈពួកមួយមានច្រើនប្រភេទជាពួកធាតុរឹងដុះលូតលាស់អាស្រ័យឫសដែលចាក់ចុះស្រូបយករសជាតិផែនដីទុកដូចជាអាហារឱ្យចម្រើនសាច់ដើមមែកសម្បកស្លឹកផ្កាផ្លែ, ជាធាតុមានប្រយោជន៍យ៉ាងធំដល់ពួកមនុស្ស ...។
-
ឈើកង់ នាម
ឈើហុបមានបណ្ដោយប្រវែងពី១ម៉ែត្រទៅដល់៥ម៉ែត្រ ( ហៅតាមទម្លាប់អ្នកស្រុក )។
-
ឈើកូត នាម
ឈើឬឫស្សីសម្រាប់កូតអ្វីៗមានសម្បារចេកនិងអំបោះជាដើម។
-
ឈើកែវ នាម
ឈ្មោះឈើមួយប្រភេទមានសាច់រឹងស្និទ្ធសម្បុរសស្រដៀងនឹងសាច់ភ្លុក។
-
ឈើខ្មៅ នាម
ឈ្មោះឈើមួយប្រភេទមានខ្លឹមខ្មៅរលើប។
-
ឈើគូស នាម
ប្រដាប់សម្រាប់គូសយកភ្លើង
-
ឈើចាក់ធ្មេញ នាម
ចម្រៀកឈើតូចៗសម្រាប់ចាក់ឆ្កឹះឱ្យអស់មន្ទិលដែលជាប់នៅចន្លោះធ្មេញ។
-
ឈើច្រត់ នាម
ឈើមានចម្ពាមដែកឬស្ពាន់ដាក់នៅគល់ឬឥតចម្ពាមក៏បានសម្រាប់កាន់ច្រត់ទប់អត្តភាព; ក្នុងវិន័យខាងព្រះពុទ្ធសាសនាមានពុទ្ធានុញ្ញាតឱ្យប្រើបានចំពោះតែភិក្ខុមានជំងឺដែលខានកាន់ឈើច្រត់មិនអាចនឹងដើរបាន, ខ្នាតឈើច្រត់នោះយ៉ាងវែងបានត្រឹមតែប្រវែង៤ហត្ថ, ត្រូវឱ្យមានអនុញ្ញាតអំពីជំនុំសង្ឃផងទើបកាន់បាន។
-
ឈើច្រាន នាម
ឈើឬឫស្សីស្រួចខ្លីសម្រាប់បុះដីរាស់ដែលរឹងឱ្យមុតជារណ្ដៅតូចហើយស្ទូងស្រូវ ( អ្នកស្រុកខ្លះហៅឈើជូន )។
-
ឈើជ្រែង នាម
ឈើសម្រាប់ទល់ជ្រែងឬឈើដែលទល់ទប់, ជ្រែងអ្វីៗកុំឱ្យទ្រេតកុំឱ្យរលំ។
-
ឈើឈ្នាន់ នាម
ឈើសម្រាប់ជាន់ឱ្យតង្ករបើកបិទ ( គ្រឿងតម្បាញ )។
-
ឈើតូចលូតតាមឈើធំ
( ព . ទ . បុ .) កាលបើអ្នកធំសង្គ្រោះទំនុកបម្រុងអ្នកតូចរមែងតែលូតលាស់ខ្ពស់តាម។
-
ឈើត្រង់ នាម
សម្ដីក្លាយមកពីពាក្យចត្រង្គ។
-
ឈើទាល នាម
ឈ្មោះឈើមួយប្រភេទមានជ័រសម្រាប់ធ្វើចន្លុះឬលាប, បិទ, ពរទូកជាដើម; ឯខ្លឹមសម្រាប់ជាគ្រឿងទព្វសម្ភារៈផ្សេងៗ, ជាឈើមានប្រយោជន៍យ៉ាងសំខាន់ក្នុងកម្ពុជប្រទេស។
-
ឈើទាលត្រាញ់ នាម
ឈើធំមួយប្រភេទច្រើនមានតែនៅក្នុងព្រៃរបោះជិតភ្នំ។
-
ឈើធំរលំសង្កត់ឈើតូច
( ព . ទ . បុ .) អ្នកធំបង្គ្របឬសង្កត់សង្កិនអ្នកតូចដោយអំណាច។
-
ឈើបុក នាម
ឈើមូលវែងស្រួចសម្រាប់បុកឬបុះឱ្យមានជារណ្ដៅតូចៗហើយដាក់ដាំគ្រាប់ពោត, គ្រាប់សណ្ដែកជាដើម។
-
ឈើបុះ នាម
( ម . ព . ឈើបុក )។
-
ឈើផ្ដេក នាម
ឈើឬឫស្សីវែងសម្រាប់សង្កត់ផ្ដេកគុម្ពស្រូវទុំឱ្យដួលរាបរគេនដើម្បីឱ្យស្រួលច្រូត។
-
ឈើភ្លើង នាម
ឈ្មោះឈើមួយប្រភេទមានធាតុក្ដៅច្រើន, គេច្រើននិយមធ្វើជាថ្នាំកែរោគ។
-
ឈើរា នាម
ឈើដែលចងបន្តោកតង្ករ ( គ្រឿងតម្បាញ )។
-
ឈើរឹត នាម
ឈើដែលចងពីចុងកីមកភ្ជាប់នឹងថ្ដោកក្ដារសម្រាប់រឹតអន្ទងតម្បាញ។
-
ឈើរុញ នាម
( ម . ព . របុញ )។
-
ឈើសង្កួត នាម
ឈើសម្រាប់សង្កួតកាំបិតជាដើម។
-
ឈើសូល នាម
ឈើស្រួចសម្រាប់ចាក់រុកគាស់ឆ្កឹះទាត់ប្រមៀលប្រមូលសាកសពដែលធ្វើឈាបនកិច្ចឱ្យស្រួលឆាប់ឆេះសុស ( ហៅតាមទម្លាប់ស្រុកថាឈើសូល៍ ( សូ ) ក៏បាន )។
-
ឈើសូល៍ នាម
( ម . ព . ឈើសូល )។
-
ឈើស្ដឹង នាម
ឈើសម្រាប់សន្ធឹងសំពត់គ្រឿងប៉ាក់ជាដើម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។