ដាល
កិរិយាសព្ទ
អត្ថន័យ (4)
-
1
កិរិយាសព្ទ
រាលខ្លាំង
ឧទាហរណ៍ ភ្លើងដាល។
-
2
កិរិយាសព្ទ
ច្រឡោត, រើដោយផ្អើល, ដោយភ័យ
ឧទាហរណ៍ គោដាល, ដំរីដាល។
-
3
កិរិយាសព្ទ
នៅក្ដៅ
ឧទាហរណ៍ ចំណីនៅដាលកុំអាលឱ្យឆីគឺចំណីដែលកំពុងក្ដៅខ្លាំងកុំអាលស៊ី (សាស្ត្រាច្បាប់រាជនេតិ)។
-
4
កិរិយាសព្ទ
( ប . ព .) បង្កើតតំណភ្ជាប់កុំព្យូទ័រនិងឧបករណ៍ទូរគមនាគមន៍។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)