វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 177 / 1268
-
ឆ្លៀត កិរិយាសព្ទ
រំលែកពេលធ្វើកិច្ចការអ្វីៗ, លួចល្បក់ធ្វើ។
-
ឆ្លៀតឱកាស កិរិយាសព្ទ
( ម . ព . ឆក់ឱកាស )
-
ឆ្លៀវឆ្លាត គុណនាម
ឈ្លាសវៃ។
-
ឆ្លៀវឆ្លាស នាម
ពាក្យប្រើក្លាយមកអំពីពាក្យឆ្លៀវឆ្លាត។
-
ឆ្លេ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យឆ្លា
-
ឆ្លែក គុណនាម
ចម្លែក, ផ្សេងដោយឡែក, ដែលមិនធ្លាប់ប្រទះមិនធ្លាប់ឃើញ
-
ឆ្លោង នាម
ឈ្មោះអំពើធ្វើឱ្យមនុស្សឈឺដោយឧបកិច្ចនឹងស្នាមដានដែលជាន់ដែលពាល់
-
ឆ្លៅ គុណនាម
ដែលល្អស្រងៅ
-
ឆ្វ ឧទានសព្ទ
សូរទឹកហូរប៉ះនឹងសម្រាស់ជាដើម។
-
ឆ្វង់ គុណនាម
ដែលថ្លាឆ្លុះដូចកញ្ចក់
-
ឆ្វា ឧទានសព្ទ
សូរសំឡេងកូនខ្ចីយំឬទន្សាយយំដោយជាប់បន្តឹងជាដើម។
-
ឆ្វាក ឧទានសព្ទ
( ម . ព . ខ្វាក )។
-
ឆ្វាក់ កិរិយាសព្ទ
ចងព័ទ្ធស្លាក់ខ្សែ
-
ឆ្វាង នាម
ឈ្មោះចំណោទលេខជាន់ខ្ពស់មួយប្រភេទ។
-
ឆ្វាច ឧទានសព្ទ
សូរកាំជ្រួចដែលស្ទុះឡើងទៅលើអាកាស។
-
ឆ្វាត់ឆ្វៀល គុណកិរិយា
ដែលហើរក្រឡឹងច្រវាត់ទៅមក
-
ឆ្វាត់ឆ្វែង គុណកិរិយា
ដែលខ្វាត់ខ្វែង
-
ឆ្វាយ កិរិយាសព្ទ
ព័ទ្ធជាចង្វាយ
-
ឆ្វាយដៃឆ្វាយជើង កិរិយាសព្ទ
បញ្ចេញអាការធ្វើដៃ, ជើងដូចគេឆ្វាយ។
-
ឆ្វាយរង្វេល កិរិយាសព្ទ
ធ្វើឱ្យមានរាងជារង្វេល
-
ឆ្វៀល គុណកិរិយា
ដែលក្រឡឹងជុំវិញ
-
ឆ្វៀលឆ្វាត់ គុណកិរិយា
( ម . ព . ឆ្វាត់ឆ្វៀល )។
-
ឆ្វេង គុណនាម
ទីទៃពីស្ដាំ។
-
ឆ្វេងដៃ នាម
នៅផ្នែកខាងឆ្វេងអ្វីៗដែលស្ថិតនៅខាងឆ្វេង
-
ឆ្វេងនិយម នាម
និន្នាការឬមនោគមវិជ្ជានយោបាយដែលនិយមកំណែទម្រង់ជ្រុលនិងនិយមការធ្វើបដិវត្តន៍ដើម្បីផ្លាស់ប្ដូរសណ្ដាប់ធ្នាប់សង្គមក្នុងគោលបំណងពង្រីកសេរីភាពនិងសុខុមាលភាពសង្គមសម្រាប់ប្រជាជនដោយប្រយុទ្ធតស៊ូប្រឆាំងនឹងវិសមភាពសង្គមហើយប្រកាន់យកគោលការណ៍សមភាព
-
ឆ្វេចឆ្វាច គុណកិរិយា
រសេចរសាចឥតសណ្ដាប់ធ្នាប់
-
ឆ្វេះ នាមឧទានសព្ទ
ឈ្មោះជ័រមានពិសសម្រាប់ដាក់ចុងព្រួញគឺជ័រឆក់ ( ហៅតាមទម្លាប់ដោយស្រុក )។
-
ឆ្វែល គុណកិរិយា
ដែលហើរក្រវែលបណ្ដើរគន់មើលបណ្ដើរ, ហើរហក់ផ្អៀងផ្អង
-
ឆ្អន់ កិរិយាសព្ទគុណនាម
ទ្រាន់; ច្រើនប្រើជាបរិវារសព្ទរបស់ពាក្យជិននិងឆ្អែត
-
ឆ្អល់ កិរិយាសព្ទគុណនាម
ទល់ខ្យល់; ដែលទល់ខ្យល់ក្នុងពោះ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។