វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 174 / 1268
-
ឆ្នាំង នាម
ប្រដាប់ធ្វើដោយដីឬដោយលោហជាតិសម្រាប់ចម្អិនអាហារ
-
ឆ្នាំងដី នាម
ឈ្មោះម្ហូបទឹកដែលចម្អិនក្នុងឆ្នាំងដី
-
ឆ្នាំងបាយអគ្គិសនី នាម
ឆ្នាំងដាំបាយប្រើអគ្គិសនីដែលអាចដាំនឹងផ្ងំជាស្វ័យប្រវត្តិ។
-
ឆ្នាំងភ្លើង នាម
ឈ្មោះម្ហូបទឹកដែលប្រើឆ្នាំងភ្លើងសម្រាប់កម្ដៅជាប់រហូត
-
ឆ្នាំងរបួល នាម
ឆ្នាំងដែលគេចោះបាតជារន្ធច្រើនអន្លើសម្រាប់ចំហុយនំផ្សេងៗ។
-
ឆ្នាំងរួស នាម
ឆ្នាំងដែលដាំឆាប់ពុះទឹក។
-
ឆ្នាំងសាក នាម
ឧបករណ៍សម្រាប់ផ្ទុកនិងផ្ទេរថាមពលអគ្គិសនីបញ្ចូលក្នុងទូរសព្ទកុំព្យូទ័រជាដើម
-
ឆ្នាំងអ៊ុត នាម
ឆ្នាំងសម្រាប់អ៊ុត, ប្រដាប់សម្រាប់អ៊ុត។
-
ឆ្នាំតារាគតិ នាម
រយៈពេល៣៦៥ថ្ងៃ៦ម៉ោង៩នាទីនិង៩,៥វិនាទីគិតតាមរង្វិលខ្ញាល់និងរង្វិលជុំនៃផែនដីដើម្បីបានមួយជុំព្រះអាទិត្យដោយផ្អែកលើការគណនាតាមតារាសាស្រ្ត។
-
ឆ្នាំត្រូពិក នាម
( ម . ព . ឆ្នាំសុរិយគតិ )។
-
ឆ្នាំទៅ នាម
ឆ្នាំដែលកន្លងទៅហើយបន្ទាប់ឆ្នាំបច្ចុប្បន្ននេះ។
-
ឆ្នាំទៅមួយ នាម
ឆ្នាំដែលកន្លងទៅហើយមុនឆ្នាំទៅ។
-
ឆ្នាំទៅមួយនាយ នាម
ឆ្នាំដែលកន្លងទៅហើយមុនឆ្នាំទៅមួយ។
-
ឆ្នាំនេះកណ្ដៀវសោយរាជ្យហើយ
( សំនួន .) ឆ្នាំដែលធ្វើស្រូវមិនបានគឺកណ្ដៀវនៅស្រណុកគ្មានអ្វីនឹងច្រូត។
-
ឆ្នាំបង្រ្គប់ នាម
ឆ្នាំដែលមានរយៈពេល៣៦៦ថ្ងៃគិតចាប់ពីថ្ងៃទី១ខែមករាដល់ថ្ងៃទី៣១ខែធ្នូដែលក្នុងនោះខែកុម្ភៈមាន២៩ថ្ងៃហើយជាទូទៅកើតមានឡើងរៀងរាល់បួនឆ្នាំម្ដង។
-
ឆ្នាំប្រតិទិន នាម
( ម . ព . ឆ្នាំស៊ីវិល )។
-
ឆ្នាំភាគទាន នាម
ចំនួនឆ្នាំដែលសមាជិកនៃស្ថាប័នណាមួយបានបង់ភាគទានក្នុងផ្នែកសោធន
-
ឆ្នាំភ្នែក នាម
ឆ្នាំមុខ, ឆ្នាំខាងមុខ។
-
ឆ្នាំសារពើពន្ធ នាម
រយៈពេលពេញមួយឆ្នាំដែលរដ្ឋាភិបាលប្រើប្រាស់សម្រាប់គោលដៅគណនេយ្យនិងគម្រោងថវិកា។ខែដែលចាប់ផ្ដើមនិងខែបញ្ចប់ខុសគ្នាទៅតាមប្រទេសនីមួយៗ
-
ឆ្នាំសិក្សា នាម
រយៈពេលសិក្សាក្នុងមួយឆ្នាំ
-
ឆ្នាំសុរិយគតិ នាម
រយៈពេលកើតឡើងដោយចលនាតាមឃើញនៃព្រះអាទិត្យដែលធ្វើដំណើរចេញពីសមរាត្រីណាមួយរហូតដល់សមរាត្រីនោះវិញ។
-
ឆ្នាំស៊ីវិល នាម
ឆ្នាំដែលមានរយៈពេលគិតចាប់ពីថ្ងៃទី១ខែមករាដល់ថ្ងៃទី៣១ខែធ្នូមាន៣៦៥ថ្ងៃលើកលែងតែឆ្នាំបង្គ្រប់ដែលមាន៣៦៦ថ្ងៃ។
-
ឆ្នឹម នាម
គំនរកណ្ដាប់ស្រូវទុំដែលគេរៀបជារបៀបខ្ពស់ត្រឹមត្រង់ផ្អាប់ទុកឱ្យងាយបោកងាយបែនគឺឱ្យគ្រាប់ស្រូវជ្រុះអស់
-
ឆ្នុក នាម
ប្រដាប់សម្រាប់ចុក
-
ឆ្នុកក្បិន នាម
អវយវៈមនុស្សត្រង់កន្លែងដែលចុកក្បិន។ចុងកន្ទុយក្បិនដែលគេមូរហើយយកទៅចុកត្រង់កន្លែងនោះក៏ហៅឆ្នុកក្បិនដែរ។
-
ឆ្នុច នាម
( ប . ព .) គ្រាប់ចុចនីមួយៗនៅលើក្ដារចុច។
-
ឆ្នូត នាម
ស្នាមឆូត, សម្បុរឆូតៗ
-
ឆ្នូតកម្ពស់ នាម
( ភូមិ .) គំនូសឆ្មារៗដែលគេគូសនៅលើផែនទីដើម្បីតាងចំណោតនៃសណ្ឋានដី
-
ឆ្នួន នាម
ប្រឆេះដាក់រំសេវកំបាំងសម្រាប់អុជបន្តភ្លើងឱ្យឆ្លងទៅឆេះនៅកន្លែងឯទៀត។
-
ឆ្នើម គុណនាមគុណកិរិយា
ដែលលើសដាច់គេ, ឆើត; ប្រើខាងអាក្រក់ក៏បាន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។