វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 176 / 1268
-
ឆ្មើង គុណនាម
ដែលកាន់ខ្លួន, រពើតរពើង
-
ឆ្មើងកន្ទ្រើង កិរិយាសព្ទ
ឆ្មើងហួសបែបភាព។
-
ឆ្មើងកំអួក កិរិយាសព្ទ
ឆ្មើងធ្វើពើម្ដងៗ។
-
ឆ្មើងឆ្មៃ កិរិយាសព្ទ
ឆ្មើងលេងឫកលេងខ្លួន។
-
ឆ្មៀង កិរិយាសព្ទ
បែរមើលចំហៀង
-
ឆ្មៃ ប.
បរិវារសព្ទសម្រាប់និយាយផ្សំជាមួយនឹងពាក្យឆ្មើង
-
ឆ្លក កិរិយាសព្ទគុណនាមនាម
លកពោះផ្ដៅឬលកឈើលកឫស្សីយកសាច់ខ្លះ
-
ឆ្លង កិរិយាសព្ទ
ទៅពីត្រើយម្ខាងទៅត្រើយម្ខាង, កាត់រំលង
-
ឆ្លងកាត់ កិរិយាសព្ទ
( ព . ប្រ .) ធ្លាប់ជួបប្រទះ
-
ឆ្លងទន្លេ កិរិយាសព្ទ
( ព . ប្រ .) សម្រាលកូន។
-
ឆ្លងព្រះបាទ នាម
( រ . ស .) ស្បែកជើង, ទ្រនាប់ជើង
-
ឆ្លា គុណកិរិយា
ដែលចេញអាការៈប្រញាប់ប្រញាល់តែវីមវាម, ទទីសទទាស
-
ឆ្លាក់ កិរិយាសព្ទ
ធ្វើការរចនាក្បាច់ដោយដាប់ដោយទម្លុះសាច់ឈើសាច់ដែកជាដើម
-
ឆ្លាត គុណនាម
( ម . ព . ឈ្លាស )។
-
ឆ្លាម នាម
ឈ្មោះត្រីមួយប្រភេទមានធ្មេញដូចរណារមុតណាស់
-
ឆ្លាស គុណនាម
ពាក្យប្រើក្លាយមកពីពាក្យឆ្លាត។
-
ឆ្លាស់ កិរិយាសព្ទ
ចម្រុះ, រំលេចលាយគ្នា
-
ឆ្លាំង នាម
ឈ្មោះត្រីរំអិលមួយប្រភេទសន្តានទ្រនេលតែតូចជាងត្រីទ្រនេល។
-
ឆ្លឺម គុណនាម
ដែលតូចស្ដួចច្រឡឺម
-
ឆ្លុះ កិរិយាសព្ទ
បំភ្លឺឱ្យឃើញដោយចក្ខុ
-
ឆ្លុះបញ្ចាំង កិរិយាសព្ទ
បង្ហាញឱ្យឃើញ, បំភ្លឺ, លាតត្រដាង
-
ឆ្លូក គុណនាម
ដែលលាយឡំគ្នា។
-
ឆ្លូកស្រូវ កិរិយាសព្ទ
ស្ទូងជួសថែមត្រង់ចន្លោះៗដែលក្ដាមកាត់ឬដែលរលួយដោយទឹកលិចជាដើម។
-
ឆ្លូង នាម
ឈ្មោះស្រុកមួយក្នុងប្រទេសកម្ពុជាឡើងខែត្រក្រចេះ
-
ឆ្លូញ នាម
ឈ្មោះត្រីរំអិលមួយប្រភេទស្រដៀងនឹងត្រីខ្ជឹងតែតូចជាង។
-
ឆ្លូវ នាម
ឈ្មោះឆ្នាំទី២ ( គោ )
-
ឆ្លើយ កិរិយាសព្ទ
តបសម្ដី, តបសំបុត្រ, ដីកា។
-
ឆ្លើយកាត់ កិរិយាសព្ទ
ឆ្លើយស្កាត់ពាក្យសម្ដីដែលគេសួរឬគេនិយាយមិនទាន់ចប់។
-
ឆ្លើយឆ្លង កិរិយាសព្ទ
តបពាក្យសម្ដីឆ្លងទៅឆ្លងមក។
-
ឆ្លើយប៉ែះៗ គុណកិរិយា
ឆ្លើយតបប៉័ងៗឥតញញើត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។