វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 179 / 1268
-
ជគត នាម
សត្វលោក, មហាជន ...។ពាក្យនេះប្រទះឃើញជាញឹកញយនៅសិលាចារឹកសម័យមហានគរ ( នគរធំ, នគរវត្ត )។
-
ជង នាម
មនុស្សជាតិមួយនៅក្នុងដែនកម្ពុជា ( ពួកស្ទៀង )។
-
ជង់ កិរិយាសព្ទនាម
ដោតតាមបណ្ដោយខ្លួនចុះទល់ពីក្រោម
-
ជង្គង់ នាម
អវយវៈត្រង់ប្រជុំភ្លៅនិងស្មង
-
ជង្ឃ នាម
ស្មងជើង។
-
ជង្ឃមគ្គ នាម
ផ្លូវជើង ( ព . កា .), ហៅជង្ឃមាគ៌ាក៏បាន។
-
ជង្ឃមាគ៌ា នាម
( ម . ព . ជង្ឃមគ្គ )។
-
ជង្ឃា នាម
( ម . ព . ជង្ឃ )។
-
ជង្ហុក នាម
ដីដែលរូងខូងជារណ្ដៅដោយទឹកហូរច្រោះជាដើម
-
ជច់ គុណនាម
ដែលគ្រេច, ពាប់, ដាប, ស្រុញ។
-
ជច់មុខ កិរិយាសព្ទ
( ព . ប្រ .) ចុះទឹកមុខឬជ្រប់មុខហាក់ដូចជាជច់ព្រោះគេបន្តុះបង្អាប់ឬស្ដីថាឱ្យ។
-
ជជីក កិរិយាសព្ទគុណកិរិយា
ទទូចសួរ, សួរឈ្លេចឈ្លី, សួររកបាតរកជម្រៅឱ្យឃើញឫសឃើញគល់
-
ជជុះ កិរិយាសព្ទគុណនាម
រលាស់ឱ្យជ្រុះ, រំសោះរលាក់ទង្គិចជម្រុះ
-
ជជុះជជាយ កិរិយាសព្ទ
រលាស់ដាក់ចោលរាត់រាយឥតសណ្ដាប់ធ្នាប់។
-
ជជួរ គុណកិរិយា
ដែលស្រុង, ស្លុយហៀរកែង
-
ជជួរជជាយ គុណកិរិយា
ស្លុយជាយជជួរស្ទើរនឹងអូសដី។
-
ជជើល គុណកិរិយាគុណនាម
ងងើល, ចចើស
-
ជជែក កិរិយាសព្ទ
និយាយពិគ្រោះគ្នាឱ្យឃើញសេចក្ដីប្រាកដ។
-
ជជែកគ្នាប៉ែ កិរិយាសព្ទ
ជជែកគ្នាអែអុកទ្រហឹង។
-
ជជែកបែកផ្សែង កិរិយាសព្ទ
( ព . ប្រ .) ជជែកគ្នាខ្លាំងៗបែកពីនេះពីនោះដណ្ដើមយកត្រូវតែរាល់ខ្លួន។
-
ជជ្រក កិរិយាសព្ទគុណកិរិយា
ទៅរកញឹកញាប់ឥតអៀនខ្មាស
-
ជជ្រកមមក កិរិយាសព្ទគុណកិរិយា
ជជ្រករុកចូល, ជជ្រកឱនក្បាលចូល
-
ជជ្រុលជជ្រក កិរិយាសព្ទគុណកិរិយា
ជ្រុលៗជ្រកៗងេកងោកពានត្រោកពានព្រៃ
-
ជជ្រុលជជ្រួស កិរិយាសព្ទគុណកិរិយា
ជ្រុលៗជ្រួសៗ។
-
ជជ្រុលមមុល កិរិយាសព្ទគុណកិរិយា
ជ្រុលៗត្បុលចូល, មមុលជ្រុលៗចូល។
-
ជញ្ជក់ កិរិយាសព្ទ
ស្រូប, បឺតឱ្យជក់ចូល
-
ជញ្ជក់មាត់ កិរិយាសព្ទ
ធ្វើមាត់ជក់ៗជិបៗដោយរំភើបចិត្តនឹងអ្វីមួយ
-
ជញ្ជាត់ កិរិយាសព្ទ
ចាប់ត្រីដោយឈ្នាង, ដោយកញ្ច្រែង
-
ជញ្ជាត់ព្រលឹង កិរិយាសព្ទ
យកឈ្នាងជញ្ជាត់គោកស្រែកហៅព្រលឹងបណ្ដើររួចហើយយកឈ្នាងនិងច្រែងមកកាយកៀរប្រមូលឬបក់បោយទៅលើមនុស្សឈឺឬមនុស្សមានភ័យអាសន្នតក់ស្លុតខ្លាំងដោយហេតុភេទឬគ្រោះថ្នាក់អ្វីមួយដែលគេហៅថាលស់ព្រលឹងជាពិធីឧបកិច្ចហៅព្រលឹងឱ្យចូលមកឋិតនៅក្នុងរូបកាយមនុស្សនោះវិញ
-
ជញ្ជាន់ កិរិយាសព្ទ
ជាន់រឿយៗដដែលៗ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។