វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1266 / 1268
-
ឱមសវាទ នាម
ការចំអកបញ្ឈឺចិត្តការចំអកឡកឡឺយ។
-
ឱមអាម
( ម . ព . អាម )។
-
ឱរស នាម
បុត្របង្កើត ( កូនប្រុសបង្កើត )។ខ្មែរប្រើពាក្យនេះចំពោះតែរាជសព្ទ
-
ឱរសា នាម
( រ . ស .) បុត្រីបង្កើត ( កូនស្រីបង្កើត )។
-
ឱរា នាម
( ម . ព . ឧរា )។
-
ឱរ៉ុប នាម
( ម . ព . អឺរ៉ុប )។
-
ឱរ៉ៃ នាម
( ម . ព . ឧរ៉ៃ )។
-
ឱលោកដ្ឋាន នាម
កន្លែងសង្កេតពិនិត្យកន្លែងដែលតារាសាស្ត្រឬអ្នកវិទ្យាសាស្ត្រសិក្សាស្រាវជ្រាវពីបាតុភូតធម្មជាតិ។
-
ឱវឌ្ឍន៍ គុណនាម
ដែលតូចដែលបំប្រួញដែលបន្ថយ។
-
ឱវាទ នាម
ដំបូន្មាន, អនុសាសន៍
-
ឱវាទការកៈ នាម
អ្នកធ្វើតាមឱវាទ។
-
ឱវាទការិកា នាម
( ម . ព . ឱវាទការកៈ )។
-
ឱវាទការិណី នាម
( ម . ព . ឱវាទការកៈ )។
-
ឱវាទការី នាម
( ម . ព . ឱវាទការកៈ )។
-
ឱវាទទាន នាម
ការឱ្យឱវាទ។
-
ឱវាទទាយក នាម
អ្នកឱ្យឱវាទ។
-
ឱវាទទាយិកា នាម
( ម . ព . ឱវាទទាយក )។
-
ឱវាទបាតិមោក្ខ នាម
( ម . ព . ឱវាទប្បាតិមោក្ខ )។
-
ឱវាទប្បដិគ្គាហក នាម
អ្នកទទួលឱវាទ, អ្នកកាន់តាមឱវាទ។
-
ឱវាទប្បដិគ្គាហិកា នាម
( ម . ព . ឱវាទប្បដិគ្គាហក )។
-
ឱវាទប្បាតិមោក្ខ នាម
( ព . ពុ .) បាតិមោក្ខជាឱវាទគឺបាលីបីគាថាកន្លះដែលព្រះសព្វញ្ញុពុទ្ធទ្រង់ប្រទានឱវាទប្រកាសពុទ្ធសាសនាដោយសង្ខេប
-
ឱវាទានុសាសនី នាម
( ម . ព . ឱវាទានុសាសន៍ )។
-
ឱវាទានុសាសន៍ នាម
ការទូន្មានប្រៀនប្រដៅរឿយៗ។
-
ឱសថ នាម
ថ្នាំរម្ងាប់រោគ, ថ្នាំបំបាត់រោគ ( ពាក្យសម្រាប់ប្រើចំពោះឥស្សរជន )
-
ឱសថកម្ម នាម
ការធ្វើឬផ្សំថ្នាំរម្ងាប់រោគ។
-
ឱសថការិនី នាម
( ម . ព . ឱសថការី )។
-
ឱសថការី នាម
គ្រូពេទ្យអ្នកផ្សំឱសថ; អ្នកប្រកបមុខរបរលក់ឱសថដែលគេផ្សំរួចស្រេចស្រាប់។
-
ឱសថក្រមួន នាម
ឱសថខាប់មានជាតិប្រេងប្រើសម្រាប់លាបឬរឹតស្បែកដែលរលាកឈឺចាប់ឬមានរបួស។
-
ឱសថដ្ឋាន នាម
ទីកន្លែងឬផ្ទះលក់ឱសថ; កន្លែងផ្សំឱសថ។
-
ឱសថបុរាណ នាម
ឱសថដែលផ្សំពីឫសដើមស្លឹកផ្លែផ្កានៃរុក្ខជាតិឬផ្នែកខ្លះនៃសរីរាង្គសត្វជាដើមតាមរូបមន្តបែបប្រពៃណី
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។