វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1259 / 1268
-
ឯកធីតា
កូនស្រីតែមួយ។
-
ឯកធ្យាស្រ័យ
អធ្យាស្រ័យត្រូវគ្នា; អ្នកដែលមានអធ្យាស្រ័យត្រូវគ្នា។
-
ឯកនាម
ឈ្មោះត្រូវគ្នា; អ្នកដែលមាននាមត្រូវគ្នា។
-
ឯកនិន្នាទ
ដែលមានដំណើរគឹកកងឬកងរំពងតែមួយ, ដែលមានសូរសព្ទកងរំពងរួមគ្នាតែមួយ
-
ឯកនេត្ត
ដូចគ្នានឹងឯកចក្ខុ។
-
ឯកនេត្រ
( ម . ព . ឯកនេត្ត )។
-
ឯកន័យ
ន័យមួយ; ដែលមានន័យតែមួយ, មានន័យត្រូវគ្នា
-
ឯកន្តបរមសុខ
ដែលសុទ្ធតែសុខយ៉ាងក្រៃលែង។
-
ឯកន្តសុខ
ដែលសុទ្ធតែសុខ។
-
ឯកបថ
ផ្លូវឬគន្លងតែមួយ, ដែលមានផ្លូវឬគន្លងតែមួយ; ដែលមានផ្លូវឬលំអានត្រូវគ្នា។
-
ឯកបទ
បទមួយ; ដែលមានបទតែមួយ។
-
ឯកបទិក
ផ្លូវជើង។
-
ឯកបទី
( ម . ព . ឯកបទិក )។
-
ឯកបុគ្គល
បុគ្គលស្រួចឆ្នើម។
-
ឯកបុត្ត
កូនប្រុសតែមួយ។
-
ឯកបុត្រ
( ម . ព . ឯកបុត្ត )។
-
ឯកបុរស
បុរសប្រសើរផុត។
-
ឯកប្បហារ
ប្រហារតែម្ដង។ដំណើរព្រមគ្នា, ស្មើគ្នា
-
ឯកប្បហារភាព នាម
ភាពដែលសម្រួលបាននូវតម្លៃដូចគ្នាឬប្រហាក់ប្រហែលគ្នា។
-
ឯកប្រហារ
( ម . ព . ឯកប្បហារ )។
-
ឯកផ្សាយ នាម
( ប . ព .) ការបញ្ជូនទិន្នន័យពីឧបករណ៍បញ្ជូនមួយទៅឧបករណ៍ទទួលតែមួយគត់ក្នុងបណ្ដាញ។
-
ឯកពន្ធភាព នាម
ចំណងអាពាហ៍ពិពាហ៍ដែលបុរសមានប្រពន្ធតែម្នាក់ឯស្ត្រីក៏មានប្ដីតែម្នាក់ដែរ។
-
ឯកពីជបត្តជាតិ នាម
រុក្ខជាតិដែលមានកូទីលេដុងឬពីជបត្ត ( ត្របកនៅក្នុងគ្រាប់ ) តែមួយនៅក្នុងពន្លកបៀម ( ពន្លកដែលមិនទាន់ចេញពីគ្រាប់ឈើ ) និងស្លឹកមានទ្រនុងស្របគ្នាយ៉ាងញឹកនិងលូតវែង។
-
ឯកព័ណ៌ នាមគុណនាម
( ម . ព . ឯកវណ្ណ )។
-
ឯកភក្ដិ នាម
( ម . ព . ឯកភក្ដី )។
-
ឯកភក្ដី
សេចក្ដីស្រឡាញ់ស្មោះរួមចិត្តគំនិតគ្នាចំពោះទៅលើបុគ្គលម្នាក់; ដែលមានភក្ដីចំពោះទៅលើបុគ្គលម្នាក់
-
ឯកភត្តិក
អ្នកដែលបរិភោគភោជនាហារក្នុងមួយថ្ងៃ ( មួយថ្ងៃមួយយប់ ) តែម្ដង; ( ព . ពុ .) ចំពោះអ្នកដែលបរិភោគមួយថ្ងៃម្ដងក្នុងវេលាពីព្រឹកទល់នឹងថ្ងៃត្រង់ )។
-
ឯកភត្តិកា
( ម . ព . ឯកភត្តិក )។
-
ឯកភត្តិកៈ
( ម . ព . ឯកភត្តិក )។
-
ឯកភរិយា
ភរិយាទីមួយ, ភរិយាធំ, ប្រពន្ធដើម ( ហៅឯកបត្នីក៏បាន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។