វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1258 / 1268
-
ឯកចារិណី
( ម . ព . ឯកចារិន )។
-
ឯកចារិន
អ្នកដែលត្រាច់ឬដើរតែម្នាក់ឯង។
-
ឯកចារិនី
( ម . ព . ឯកចារិន )។
-
ឯកចារី
( ម . ព . ឯកចារិន )។
-
ឯកចិត្ត
ចិត្តមួយ; គំនិតតែមួយ; គំនិតត្រូវគ្នាតែមួយ; អ្នកដែលមានគំនិតត្រូវគ្នាតែមួយ
-
ឯកច្ឆត្រ
ដែលមានស្វេតច្ឆត្រតែមួយគឺមានក្សត្រិយ៍ទ្រង់រាជ្យតែមួយព្រះអង្គមានរាជានុភាពពេញទី
-
ឯកច្ឆន្ទ នាម
ចំណង់តែមួយ; បំណងតែមួយ; បំណងត្រូវគ្នាតែមួយ; ដែលមានបំណងត្រូវគ្នាតែមួយ, ដែលព្រមចិត្តគ្នា
-
ឯកជន គុណនាម
ជនម្នាក់, មនុស្សម្នាក់។ចំពោះតែខ្លួនមួយ
-
ឯកជនភាព នាម
( ប . ព .) លក្ខខណ្ឌដែលបុគ្គលឬស្ថាប័នមានសម្រាប់ត្រួតពិនិត្យដំណើរការផ្សេងៗទៅកាន់ទិន្នន័យរបស់ខ្លួននៅក្នុងកុំព្យូទ័រឬបណ្ដាញកុំព្យូទ័រ។
-
ឯកជាតិ
ជាតិមួយ, មួយជាតិ ( កំណើតមួយ )។
-
ឯកជ្ឈាស័យ
( ម . ព . ឯកធ្យាស្រ័យ )។
-
ឯកតា នាម
ខ្នាតសម្រាប់រាប់វាស់វាល់ឬថ្លឹងជាដើម
-
ឯកតោ គុណនាម
ខាងម្ខាង, តែម្ខាង, ខាងម្នាក់; ជាមួយ, ជាមួយគ្នា, ដំណាលគ្នា។
-
ឯកតោគមនាគមន៍
ដំណើរទៅមកជាមួយគ្នាឬដំណាលគ្នា។
-
ឯកតោគមន៍
ដំណើរទៅជាមួយគ្នា។
-
ឯកតោធារ
ដែលមានមុខតែម្ខាង
-
ឯកតោភាគី គុណនាម
ដែលធ្វើឡើងឬដែលមានផលប៉ះពាល់ទៅលើក្រុមតែម្ខាង ( ក្នុងចំណោមក្រុមដទៃទៀតដែលមានការពាក់ព័ន្ធគ្នា )
-
ឯកតោសុទ្ធិ
បរិសុទ្ធិតែខាងម្ខាង, បរិសុទ្ធិតែអ្នកម្ខាង
-
ឯកត្តជន នាម
ជនឬបុគ្គលម្នាក់ៗ។
-
ឯកត្តភាព នាម
( សេ . ហិ .) ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាប្រព័ន្ធតែមួយមានឯកភាពនិងសង្គត្តិភាពដោយអនុវត្តតាមយន្តការដែលមានក្របខ័ណ្ឌតែមួយច្បាស់លាស់។
-
ឯកត្តរដ្ឋ នាម
( វិ . ន .) រដ្ឋគ្រប់គ្រងដោយអំណាចកណ្ដាលមួយដែលមានរបបនយោបាយនិងគតិយុត្តតែមួយ។
-
ឯកទត្ត
អ្វីៗដែលគេត្រូវឱ្យចំពោះតែបុគ្គលម្នាក់
-
ឯកទិដ្ឋិ
ដែលមានទិដ្ឋិត្រូវគ្នា; អ្នកដែលមានសេចក្ដីយល់ឃើញត្រូវគ្នា។
-
ឯកទិន
ថ្ងៃមួយ, មួយថ្ងៃ; ពាក្យសន្មតហៅសន្លឹកក្រដាសដែលមានចុះថ្ងៃខែសម្រាប់មើលបានតែមួយថ្ងៃៗហើយត្រូវបើកបកសន្លឹកថ្ងៃដែលកន្លងផុតទៅនោះចោលចេញក្នុងមួយថ្ងៃមួយសន្លឹករៀងរាល់ថ្ងៃដើម្បីនឹងមើលថ្ងៃខែតៗគ្នាជាលំដាប់ទៅ
-
ឯកទិស នាមគុណនាម
ទិសមួយ, ទិសម្ខាង; ទិសឬផ្លូវដែលតម្រូវឱ្យអ្នកបើកបររថយន្តឬយានផ្សេងៗប្រកាន់យកបានតែម្ខាងៗគឺថាបានតែទៅឯមកបញ្ច្រាសមិនបានឬបានតែមក។
-
ឯកទុក្ខ នាម
ទុក្ខត្រូវគ្នា; អ្នកដែលមានទុក្ខត្រូវគ្នា។
-
ឯកទេវនិយម នាម
( ទស្សនៈ .) លទ្ធិជំនឿឬសាសនាដែលជឿថាមានអាទិទេពតែមួយគត់
-
ឯកទេស នាម
ភាគមួយ, ចំណែកមួយដែលត្រូវលើកឬទាញយកមកនិយាយផ្សេងៗដោយឡែក
-
ឯកទេសនីយកម្ម នាម
( សេ . ហិ .) យន្តការឬសកម្មភាពដែលនាំឱ្យឈានទៅដល់ចំណេះដឹងជំនាញវិធីសាស្ត្រឬបច្ចេកទេសក្នុងការផលិតផលិតផលជាក់លាក់មួយដែលមានប្រសិទ្ធភាពផលិតខ្ពស់ជាងមុន
-
ឯកធា នាម
( គណិត .) ពហុធាដែលមានតែមួយតួ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។