វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1255 / 1268
-
ឪឡោក នាម
ឈ្មោះឈើធំមួយប្រភេទពួកអសារកព្រឹក្ស
-
ឫ នាម
ស្រៈសំស្ក្រឹតនេះជារស្សៈ ( រឹ ) ជាមុទ្ធជៈមានសំឡេងកើតក្នុងក្បាល ( ដូចរដែរ ); សម្រាប់ប្រើខាងភាសាសំស្ក្រឹត, ខាងភាសាខ្មែរមានប្រើតែ៦ម៉ាត់គឺឫក, ឫកពា, ឫស, ឫសដី, ឫសដូង, ឫស្សី ( ដើមឫស្សី ) ប៉ុណ្ណេះ។សម្រាប់ប្រើភាសាសំស្ក្រឹត, ខ្មែរច្រើនផ្លាស់ឫធ្វើជារឹដូចជាឫទ្ធិ, ភ្ឫតក, ម្ឫគ, ម្ឫត្យុ, វ្ឫក្ស, វ្ឫទ្ធិ, ឝ្ឫង្គារផ្លាស់ជារឹទ្ធិ, ភ្រឹតក, ម្រឹគ, ម្រឹត្យុ, វ្រឹក្ស > ព្រឹក្ស, វ្រឹទ្ធិ > ព្រឹទ្ធិ, ឝ្រឹង្គារ > ស្រឹង្គារជាដើម។
-
ឫក នាម
មារយាទ; កិរិយា, អាការកិរិយា, បែបបទ, សណ្ដាប់ធ្នាប់ ( របស់រូបកាយ )
-
ឫកពា នាម
( ម . ព . ឫក )។
-
ឫកពាត្រេះត្រុះ គុណនាម
ឫកពាច្រេញច្រុញ។
-
ឫក្ស នាម
ផ្កាយក្រពើ; ផ្កាយនព្វគ្រោះ; វេលាមានជោគ, មានមង្គល, មានសួស្ដីដែលកំណត់តាមហោរាសាស្ត្រ
-
ឫក្សណការណ៍ នាម
ហេតុឬដំណើរដែលឃើញ។
-
ឫក្សណភាព នាម
ភាវៈឬដំណើរមើល, ឃើញ។
-
ឫក្សណាការ នាម
អាការដែលឃើញ។
-
ឫក្សណៈ នាម
ការមើល, ការឃើញ។ប្រើជាបទសមាស។
-
ឫក្សណ៍ នាម
( ម . ព . ឫក្សណៈ )។
-
ឫក្សពារ នាម
ថ្ងៃមានឫក្ស
-
ឫក្សេស នាម
ព្រះចន្ទ្រ។
-
ឫគ្វេទ នាម
ឈ្មោះគម្ពីរវេទទី១ក្នុងវេទទាំង៣ឬទាំង៤របស់ពួកព្រាហ្មណិកជាគម្ពីរសម្ដែងសេចក្ដីសរសើរពួកទេវតា ...។
-
ឫណ នាម
បំណុល; ការឱ្យខ្ចី។ប្រើជាបទសមាសឬបទតទ្ធិត។
-
ឫណគ្រ័ស្ត នាម
ដែលជាប់បំណុល; អ្នកជំពាក់បំណុលគេ, កូនបំណុល។
-
ឫណមត្កុណ នាម
អ្នកទទួលធានាឱ្យកូនបំណុលគេ, អ្នកធានា។
-
ឫណមាគ៌ណ នាម
( ម . ព . ឫណមត្កុណ )។
-
ឫណាយិក
( ម . ព . ឫណគ្រ័ស្ត )។
-
ឫណិន
( ម . ព . ឫណគ្រ័ស្ត )។
-
ឫត នាម
សេចក្ដីពិត; ច្បាប់, សណ្ដាប់ធ្នាប់, វិន័យ ( សម្រាប់សាសនា ); ការប្រព្រឹត្តតាមគន្លងធម៌, តាមលំអានច្បាប់។
-
ឫតិយា នាម
គរហា, និន្ទា; ការមើលងាយ; សេចក្ដីខ្មាស; ដំណើរអាម៉ាស់មុខ; សេចក្ដីស្អប់ខ្ពើម; សេចក្ដីខ្លាចរអា, ដំណើររាងចាល។
-
ឫតីយា នាម
( ម . ព . ឫតិយា )។
-
ឫតុ នាម
រដូវ។ប្រើជាបទសមាស។
-
ឫតុកាល នាម
សម័យក្នុងរដូវ, គ្រាដែលសមតាមរដូវ, ដែលមានទំនងស្រួល; សម័យធ្លាក់រដូវនៃស្ត្រី ( ហៅថាឫតុសម័យឬឧតុក៏បាន )។
-
ឫតុនិយម នាម
ការកំណត់តាមរដូវ; ធម្មតារបស់រដូវ ( ហៅថាឫតុនិយាមឬឧតុក៏បាន )។
-
ឫតុបរិណាមជាពាធ នាម
ជំងឺដែលកើតព្រោះការប្រែឬផ្លាស់រដូវ។
-
ឫតុរាជ នាម
ស្ដេចរដូវគឺរដូវស្លឹកឈើលាស់ ( វសន្តរដូវ )។
-
ឫតុសន្ធិ នាម
តំណរដូវគឺវេលាត្រង់ចន្លោះរដូវពីមួយទៅមួយ, វេលាផ្លាស់រដូវ។
-
ឫតុសាត្ម្យ៍ នាម
អាហារដែលឆ្ងាញ់តាមរដូវ; ដំណើរឆ្ងាញ់ពិសាតាមរដូវ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។