វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1265 / 1268
-
ឱន កិរិយាសព្ទ
ទន់ចុះ, បន្ទន់ទៅមុខ, បន្ទន់ទៅរក
-
ឱនក្រាប
ឱនៗក្រាបៗ។
-
ឱនដាក់គ្រាប់
( ព . ទ . បុ .) ការប្រព្រឹត្តឱនលំទោនតែងតែមានសេចក្ដីគួរគាប់ ( ប្រៀបដូចស្រូវដែលឱនតែងតែមានគ្រាប់ពេញលេញ )
-
ឱនដាក់គ្រាប់ងើយស្កក
( ម . ព . ឱនដាក់គ្រាប់ )។
-
ឱនថយ
( ម . ព . អូនថយក្នុងឩន )។
-
ឱនភាព នាម
( សេ . ហិ .) ការថយចុះការធ្លាក់ចុះចំណាយលើសចំណូល
-
ឱនលំទោន
( ម . ព . លំទោន )។
-
ឱនអង្គ កិរិយាសព្ទ
បន្ទន់ខ្លួនទៅមុខ, ឱនកាយគោរព ( ច្រើនប្រើក្នុងកាព្យ )។
-
ឱប កិរិយាសព្ទ
យកដៃទាំងពីរព័ទ្ធរួបចូលដិតដល់ទ្រូង; ដេកគងដៃម្ខាងទៅលើអ្វីៗទាញរឹតចូលដិតដល់ទ្រូង
-
ឱបក្កមិកាពាធ នាម
ជំងឺដែលកើតអំពីអ្នកដទៃប្រហារ ( មានវាយ, កាប់, ចាក់ជាដើម ), ជំងឺរបួស, ជំងឺត្រូវរបួស។
-
ឱបក្បាលជង្គង់ កិរិយាសព្ទ
យកដៃទាំងពីររួបព័ទ្ធរឹតក្បាលជង្គង់របស់ខ្លួន
-
ឱបក្រសោប
( ព . ប្រ .) គ្រប់គ្រងរក្សាទុក
-
ឱបគំរង់
( ព . ប្រ .) មិនលះអំពើអាក្រក់ចោល; រាប់រកកាន់ជើងមនុស្សអាក្រក់។
-
ឱបដៃ កិរិយាសព្ទ
យកដៃទាំងពីររួបគ្នាផ្ទាប់នឹងទ្រូងរបស់ខ្លួន
-
ឱបដៃឱបជើង កិរិយាសព្ទ
( ព . ប្រ .) សុំពឹងផ្អែកឬជ្រកកោនដោយទទូចមិនលែងឬមិនព្រមទៅណា។
-
ឱបបាតិក គុណនាមនាម
( ម . ព . ឧបបាតិក )។
-
ឱបបាតិកសត្ត
( ម . ព . ឧបបាតិកសត្តក្នុងឧបាតិក )។
-
ឱបបាតិកសត្វ នាម
( ម . ព . ឧបបាតិកសត្ត )។
-
ឱបម្មសំសន្ទនា នាម
ការផ្ទៀងផ្ទាត់ដោយប្រៀបធៀប, ការផ្ទៀងតម្រូវដោយល្អិតល្អ
-
ឱបរឹត កិរិយាសព្ទ
ឱបផងរឹតផង, ឱបយ៉ាងជិត។
-
ឱបអរ កិរិយាសព្ទ
( ព . ប្រ .) រាប់អានឬធ្វើបដិសណ្ឋារៈដោយមានអំណរក្រៃពេក ( ហាក់ដូចជានឹងស្ទុះទៅឱប )។
-
ឱបអរសាទរ កិរិយាសព្ទ
រាប់អានដោយមានអំណរក្រៃពេកព្រមទាំងមានសេចក្ដីគោរពផង។
-
ឱបអសុភ កិរិយាសព្ទ
( ព . ពុ .) ត្រេកត្រអាលភ្លេចខ្លួនទៅរករូប, សំឡេង, ក្លិន, រស, សម្ផស្ស។ល។
-
ឱភាស កិរិយាសព្ទនាម
ពន្លឺ
-
ឱភាសនិមិត្ត នាម
គ្រឿងបំភ្លឺឱ្យយល់, ការឱ្យន័យបំភ្លឺឱ្យយល់
-
ឱភាសមន្ត្រី
មន្ត្រីរឿនហ្លួង។
-
ឱភាសសញ្ញា
( ម . ព . ឱភាសនិមិត្ត )។
-
ឱម នាមឧទានសព្ទ
ពាក្យសង្ខេបជាបទសន្ធិនៃអក្សរ៣តួគឺអឧ . ម ., អ + ឧ > ឱ + ម > ឱមឬឱ្ម; អ . គឺវិស្ណុ, ឧ . គឺសិវៈ, ម . គឺព្រហ្ម; ជាត្រៃសរណៈរបស់ពួកព្រាហ្មណិកសម្រាប់បញ្ចេញវចីភេទគោរពចំពោះទេវតាស័ក្ដិសិទ្ធិ៣អង្គគឺព្រះវិស្ណុ, ព្រះឥសូរ, ព្រះព្រហ្ម; ប្រើរៀងក្នុងខាងដើមបទវេទ, មន្តនិងសេចក្ដីសូត្រផ្សេងៗឬប្រើជាពាក្យបន្លឺសូមពរសូមជ័យស្រីសួស្ដីឬក៏ប្រកាសជ័យជម្នះ ( ត្រូវគ្នានឹងពាក្យជយោ!) ក៏មាន, ប្រើជាពាក្យបន្លឺទទួលអំណរ ( ត្រូវគ្នានឹងពាក្យសាធុ!) ក៏មាន។ខ្មែរសម័យបុរាណប្រើជាឱម! ឬឱ្ម! តាមបែបដើម, លុះចំណេរកាលតមកច្រើនប្រើក្លាយជាឩម ( អូម ), សម្រាប់រៀងក្នុងខាងដើមមន្តអាគម។ឱម > អាមក៏មាន; ខ្មែរក្នុងអបរសម័យច្រើនប្រើអាមជាបរិវារសព្ទរបស់ឩម, និយាយថាឩមអាម។ពួកពុទ្ធសាសនិកក្នុងអបរសម័យរៀងមកដល់បច្ចុប្បន្ននេះយកពាក្យឱម! មកប្រើជារត្នត្រ័យសង្ខេបគឺអ . ឧ . ម . ដូចបែបដើមដែរប៉ុន្តែសំដៅសេចក្ដីថាអ . គឺអរហំសម្មាសម្ពុទ្ធ, ឧ . គឺឧត្តមធម៌, ម . គឺមហាសង្ឃ ( ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ); នមស្ការថានមោឱមស្ស! សូមនមស្ការចំពោះអ . ឧ . ម . គឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃ! ឬថានមោឱមរតនត្តយស្ស! សូមនមស្ការចំពោះអ . ឧ . ម . រត្នត្រ័យគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃ!។
-
ឱមកសត្ត នាម
( ម . ព . ឱមសត្ត )។
-
ឱមសត្ត នាម
សត្តថោកទាបគឺជនអ្នកប្រព្រឹត្តអំពើអាក្រក់មានទុច្ចរិត១០ជាដើម ( ប្រើជាសត្វក៏បាន )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។