វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1264 / 1268
-
ឱឃសង្សារ នាម
ការអន្ទោលកើតស្លាប់នៅក្នុងអន្លង់ទាំងបួន ( ព . ពុ .)។
-
ឱឃសំសារ នាម
( ម . ព . ឱឃសង្សារ )។
-
ឱឃៈ នាម
( ម . ព . ឱឃ )។
-
ឱងឡោង គុណកិរិយាគុណនាម
( ម . ព . អូងឡូង )។
-
ឱង្កា នាម
( ម . ព . អង្កា )។
-
ឱង្ការ នាម
ពាក្យប្រើជារហស្សនាម ( នាមកំបាំង ) របស់ពួកទេវតាស័ក្ដិសិទ្ធិគឺជាពាក្យហៅបញ្ចៀសមិនឱ្យចំឈ្មោះជាវាចាស័ក្ដិសិទ្ធិសម្រាប់ពួកព្រាហ្មណិកសូត្រប្រសិទ្ធីឬប្រើក្នុងយញ្ញពិធីផ្សេងៗ, ច្រើនប្រើរៀងត្រង់ខាងចុងប្រយោគពាក្យសូត្រថាតែម្ដងៗក៏មានថាផ្ទួនពីរដងៗឬបីដងៗក៏មាន។
-
ឱង្ការព្រះ នាម
ព្រះបន្ទូលព្រះគឺពុទ្ធវចនៈឬពុទ្ធភាសិត ( ពាក្យប្រើដោយសន្មតឬឧបកិច្ចជាឈ្មោះមន្តអាគមឬពាក្យរាយសេចក្ដីសម្រាប់សូត្ររម្ងាប់ឬសូត្របង្កក់ប្រសិទ្ធិជាដើមហៅថាមន្តឱង្ការព្រះ )។
-
ឱច្ចាសន៍ នាម
( ម . ព . ឧច្ចាសនៈ )។
-
ឱជ នាម
អ្វីៗដែលបង្កើតកម្លាំង, គ្រឿងបង្កើតកម្លាំង, ជំនួយកម្លាំងគឺរសដែលនាំឱ្យមានកម្លាំង, រសឆ្ងាញ់; ជីជាតិ; កម្លាំងកាយឬទឹកកម្លាំងក្នុងខ្លួន
-
ឱជវតី នាម
( ម . ព . ឱជវ័ន្ត )។
-
ឱជវន្តី នាម
( ម . ព . ឱជវ័ន្ត )។
-
ឱជវ័ន្ត នាម
អ្នកមានឱជា; អ្នកមានកម្លាំងកាយ។
-
ឱជា នាម
( ម . ព . ឱជ )។
-
ឱជារស នាម
ទឹកកម្លាំងកាយ; រសឆ្ងាញ់ពិសា។
-
ឱជុកម្ម នាម
អំពើត្រង់។
-
ឱជៈ នាម
( ម . ព . ឱជ )។
-
ឱដ្ឋកូល នាម
អម្បូររុក្ខជាតិដែលមានត្របកផ្កាធ្លាក់ស្រដៀងបបូរមាត់។
-
ឱដ្ឋជ នាម
( ម . ព . ឱដ្ឋជៈ )។
-
ឱដ្ឋជៈ នាម
អក្សរដែលមានសូរសំឡេងកើតត្រង់រឹមបបូរមាត់គឺមានសូររះបបូរមាត់ចេញមក, មាន៧តួគឺឧឩ, បផពភម; រួមប៉, ប៊និងហ្វត្រង់ដែលមានសូរសំឡេងជា F ដូចជាហ្វឹក, ហ្វូងនេះផងជា១០តួ ( អក្សរវជាទន្តោដ្ឋជៈមានសំឡេងកើតត្រង់ប្រទល់ធ្មេញនិងរឹមបបូរមាត់ )។
-
ឱត កិរិយាសព្ទ
ស្រែកពេញសំឡេងឬស្រែកឮគ្រលួចម្ដងៗ
-
ឱតភ័ន្ត កិរិយាសព្ទ
ឱតឱ្យភ័ន្ត, ឱតបំភាន់, ឱតបំភ្លៃ
-
ឱត្តប្ប នាម
ការខ្លាចបាប, ដំណើរខ្លាចទុច្ចរិត, ដំណើរខ្លាចមិនហ៊ានធ្វើអំពើអាក្រក់, សេចក្ដីតក់ស្លុតជ្រេញរអាចំពោះបាប
-
ឱត្តប្បៈ នាម
( ម . ព . ឱត្តប្ប )។
-
ឱទក គុណនាម
ដែលរស់នៅក្នុងទឹក
-
ឱទកជាតិ នាម
ជាតិដំណាំជាដើមដែលរស់នៅក្នុងទឹក។
-
ឱទកនិវាប នាម
បន្លែទឹក។
-
ឱទកសញ្ជាតិ នាម
ជាតិអ្វីៗដែលកើតឯងក្នុងទឹក។
-
ឱទកសត្ត នាម
សត្វដែលកើតក្នុងទឹកហើយរស់នៅក្នុងទឹក។
-
ឱទកសត្វ នាម
( ម . ព . ឱទកសត្ត )។
-
ឱទ្យាន នាម
ពាក្យប្រើក្លាយមកពីឧទ្យាន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។