វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1188 / 1268
-
អាមន្តនកថា នាម
ពាក្យហៅរក; ពាក្យអញ្ជើញឬពាក្យនិមន្ត។
-
អាមន្តនកិច្ច នាម
កិច្ចនិមន្តឬអញ្ជើញ។
-
អាមន្តនបណ្ណ នាម
សំបុត្រអញ្ជើញ, សំបុត្រអញ្ជើញភ្ញៀវ, សំបុត្រនិមន្ត។
-
អាមន្តនបត្រ
( ម . ព . អាមន្តនបណ្ណ )។
-
អាមន្តនភាព នាម
ដំណើរអញ្ជើញឬនិមន្ត។
-
អាមន្តនៈ នាម
( ម . ព . អាមន្តន )។
-
អាមយ នាម
រោគ, អាពាធ, ព្យាធិ, ជំងឺ
-
អាមយភាព នាម
ភាពនៃជំងឺ; ដំណើរមានជំងឺ, ការខ្វះសុខភាព។
-
អាមវាត នាម
ខ្យល់ដែលបណ្ដាលឱ្យហើមពោះ, ខ្យល់ហើមពោះ; រោគហើមពោះ ( បណ្ដាលអំពីការបរិភោគអាហារឆៅឬព្រោះអាហារមិនរលួយ )។ ( ព . កា .) ប្រើជាអាមវាតោ, អាមវាតាតាមចំនួនកាព្យក៏បាន )
-
អាមវាតា នាម
( ម . ព . អាមវាត )។
-
អាមវាតោ នាម
( ម . ព . អាមវាត )។
-
អាមសូល នាម
ជំងឺចុកសៀតពោះ, ជំងឺចុកពោះ ( បណ្ដាលអំពីការបរិភោគអាហារឆៅជាដើម )
-
អាមាតិសារ នាម
ជំងឺមួល ( ព្រោះទាស់ចំណីណាមួយមានអាហារឆៅជាដើម )។
-
អាមាត្យ នាម
ដូចគ្នានឹងអមាត្យ១ន . ដែរ។សំ . ជាអមាត្យក៏បាន, អាមាត្យក៏បាន។
-
អាមាសយ នាម
ក្រពះអាហារ, ក្រពះបាយ។
-
អាមាសយរោគ នាម
ជំងឺក្រពះគឺជាជំងឺដែលកើតនៅក្រពះ, ជំងឺក្រពះពិការ។
-
អាមាសយាពាធ
( ម . ព . អាមាសយរោគ )។
-
អាមាស្រ័យ នាម
( ម . ព . អាមាសយ )។
-
អាមិស នាម
សាច់ ( ដែលប្រើជាអាហារ ); នុយ; របស់ជាគ្រឿងទាក់ចិត្តឬជាគ្រឿងជន្លជន្លេញចិត្ត; លាភៈ, សក្ការៈឬលាភសក្ការៈ; ទាន, ទេយ្យទានឬទេយ្យវត្ថុ; ចតុប្បច្ច័យ; អាហារ
-
អាមិសទាន នាម
ការឱ្យអាមិសៈ; ការឱ្យចតុប្បច្ច័យ ( ជាគូគ្នានឹងធម្មទាន )។
-
អាមិសទាយក នាម
អ្នកឱ្យអាមិសៈ។
-
អាមិសទាយិកា
( ម . ព . អាមិសទាយក )។
-
អាមិសបូជា
បូជាដោយអាមិសៈ។
-
អាមិសសន្និច័យ នាម
ការសន្សំអាមិសៈ, ការលាក់សុំអាមិសៈ។
-
អាមិសសន្និច្ច័យ នាម
ការសន្សំអាមិសៈ, ការលាក់សុំអាមិសៈ។
-
អាមិសហេតុ
ព្រោះហេតុតែអាមិសៈ; ដោយសារតែអាមិសៈគឺដោយសារសម្លឹងឃើញលាភឬផលប្រយោជន៍នៅមុខ។
-
អាមិសៈ នាម
( ម . ព . អាមិស )។
-
អាមីន នាម
( គីមី .) សមាសធាតុសរីរាង្គនិងក្រុមនាទីដែលមានផ្ទុកអាតូមអាសូតជាគោលជាមួយទ្វេតាអេឡិចត្រុងសេរី។រូបមន្តទូទៅគឺៈ R-NH2 (R ជាក្រុមអ៊ីដ្រូកាបួ )
-
អាមីប នាម
( វេជ្ជ .) បរាសិតឯកកោសិកាមានក្បាលដងខ្លួននិងកន្ទុយអាចធ្វើចលនាបានយ៉ាងរហ័សដែលជាភ្នាក់ងារបង្កជំងឺមួលឈាម។
-
អាមឹង សព្វនាម
ពាក្យទ្រគោះថាអាហើយថែមមឹងទៀតផង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។