វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1185 / 1268
-
អាបទា នាម
( ម . ព . អាប័ទ )។
-
អាបប្រពៃណី នាម
ខ្មោចអាបដែលគេបោះបង់លែងថែរក្សាទៅហើយ។
-
អាបឡាប គុណនាម
ព្រវីព្រវារ, តតេបតតាប; កខ្វេសកខ្វាស
-
អាបាន នាម
ការផឹកសុរា។
-
អាបានគ្រឹះ នាម
ផ្ទះសម្រាប់ផឹកសុរាគឺផ្ទះលក់សុរា, តៀមស្រា។
-
អាបានភូមិ នាម
កន្លែងសម្រាប់ផឹកសុរា, កន្លែងសម្រាប់ស៊ីផឹក; ទីប្រជុំលៀងភោជនាហារមានសុរាផង។
-
អាបានាគារ នាម
( ម . ព . អាបានគ្រឹះ )។
-
អាបានៈ នាម
( ម . ព . អាបាន )។
-
អាបាយិកសត្ត នាម
សត្វដែលកើតក្នុងអបាយ, វិនិបាតិកសត្វ ( ហៅអបាយសត្វក៏បាន។
-
អាបាយិកសត្វ នាម
( ម . ព . អាបាយិកសត្ត )។
-
អាបុច្ឆន នាម
ការលា ( ការប្រាប់ថាទៅឯណោះៗ)
-
អាបុច្ឆនកថា នាម
ពាក្យលា។
-
អាបុច្ឆនបណ្ណ នាម
សំបុត្រលា។
-
អាបុច្ឆនបត្រ នាម
( ម . ព . អាបុច្ឆនបណ្ណ )។
-
អាបុច្ឆនភាព នាម
ដំណើរលា។
-
អាបុច្ឆនៈ នាម
( ម . ព . អាបុច្ឆន )។
-
អាបុច្ឆា នាម
ការសួរនាំឬសន្ទនារកគ្នាដោយរាក់ទាក់, ដោយរួសរាយ
-
អាបោ នាម
ទឹក
-
អាបោកសិណ នាម
កសិណកម្មដ្ឋានដែលយោគីសម្លឹងទឹកជាអារម្មណ៍រំពឹងថា " ទឹកៗ ..." ដើម្បីឱ្យមូលចិត្តស្លុងស៊ប់ទៅរកសមាធិ។
-
អាបោទេព នាម
ទេវតាឈ្មោះអាបោគឺព្រហ្មដែលកាលនៅជាមនុស្សបានចម្រើនអាបោកសិណ។
-
អាបោធាតុ នាម
ធាតុទឹកគឺធាតុរាវៗដែលរាប់បញ្ចូលក្នុងធាតុ៤យ៉ាងឬ៥យ៉ាងគឺបឋវីធាតុធាតុដី, អាបោធាតុធាតុទឹក, តេជោធាតុធាតុភ្លើង, វាយោធាតុធាតុខ្យល់; អាកាសធាតុធាតុអាកាស។
-
អាបោមាត្រា នាម
មាត្រាស្ទង់ទឹក, រង្វាស់ស្ទង់ទឹក; គ្រឿងស្ទង់ទឹក។
-
អាបោម័យ គុណនាម
ដែលសុទ្ធតែទឹក។
-
អាបោសំសដ្ឋ គុណនាម
ដែលលាយទឹក។
-
អាបោសំសដ្ឋៈ គុណនាម
( ម . ព . អាបោសំសដ្ឋ )។
-
អាប៉ារថេដ នាម
( ភូមិ .) ប្រព័ន្ធនៃនយោបាយមួយដែលតាំងឡើងនៅប្រទេសអាហ្វ៊ិ្រកខាងត្បូងពីឆ្នាំ១៩៤៨ដល់ទសវត្សចុងក្រោយនៃស . វ . ទី២០ដោយឈរលើការប្រកាន់ពូជសាសន៍និងការសង្កត់សង្កិនលើប្រជាជនស្បែកខ្មៅភាគច្រើនពីសំណាក់ប្រជាជនស្បែកសភាគតិចដែលកាន់អំណាចដោយមិនឱ្យលាយឡំប្រជាជនស្បែកខ្មៅជាមួយប្រជាជនស្បែកស។
-
អាប៉ោង នាម
ឈ្មោះជូតកម្មមួយយ៉ាងលេងស៊ីសងដោយមានមេបង្វិលឱ្យវិលឈរហើយគ្របបំបាត់មិនឱ្យឃើញ, លុះបើកគម្របឡើងទើបដឹងថាត្រូវស៊ីត្រូវសងតាមលក្ខណៈដែលកំណត់
-
អាប់ កិរិយាសព្ទគុណនាម
ដែលអន់ឬតិចពន្លឺ, អន់សម្បុរ; ថយលម្អ, មិនរុងរឿង; ថោក, ថោកថយ; សាបរលាប, ទន់ទាប; ខ្សោយ, ទន់ខ្សោយ; តិច, តិចផ្លូវដឹង, យឺតក្រយល់; ដែលឥតគេរាប់។
-
អាប់ក្រេដ នាម
( ម . ព . វិសិដ្ឋកម្ម )។
-
អាប់គំនិត កិរិយាសព្ទ
ខ្សោយគំនិតឬគំនិតខ្សោយ, គំនិតតិច។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។