អាមវាត
នាម
អត្ថន័យ
-
1
នាម
ខ្យល់ដែលបណ្ដាលឱ្យហើមពោះ, ខ្យល់ហើមពោះ; រោគហើមពោះ ( បណ្ដាលអំពីការបរិភោគអាហារឆៅឬព្រោះអាហារមិនរលួយ )។ ( ព . កា .) ប្រើជាអាមវាតោ, អាមវាតាតាមចំនួនកាព្យក៏បាន )
ឧទាហរណ៍ (ព.កា.) ប្រាប់ពីការរក្សាខ្លួនថារីអាមវាតជារោគាពាធហើមពោះច្រអឹងកើតពីបរិភាគអាហាររឹងៗដែលពុំអាចនឹងរលាយឆាប់បាន។ពុំនោះកើតព្រោះអាហារស្រស់ៗឆៅទាំងប៉ុន្មានដែលក្រ-រលាយក៏សឹងតែមានអ្នកថែទាំប្រាណត្រូវស្ទាបស្ទង់មើល។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)