វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1190 / 1268
-
អាម័យ នាម
( ម . ព . អាមយ )។
-
អាយ សព្វនាម
ដែលទីទៃពីពាក្យថានាយឬខាងនាយគឺខាងនេះ, ខាងឯណេះ
-
អាយកូម នាម
វិទ្យុទាក់ទង, ពាក្យនេះហៅតាមឈ្មោះក្រុមហ៊ុនផលិតវិទ្យុទាក់ទង។
-
អាយខន នាម
( ប . ព .) រូបគំនូរតូចលើអេក្រង់ដែលតំណាងឱ្យការបំពេញកិច្ចការអ្វីមួយ។
-
អាយតនិបាត នាម
ទីបំផុតនៃនាមសព្ទដែលសម្រេចដោយវិភត្តិនាមស្រេចហើយឬពាក្យប្រែរបស់វិភត្តិនាម, ដូចជាបុរិស " បុរស " ផ្សំនឹងវិភត្តិនាមជាបុរិសោ " រីបុរស ", បុរិសំ " នូវបុរស ", បុរិសេន " ដែលបុរស ", បុរិសស្ស " ដល់បុរស " ឬ " នៃបុរស " ជាដើម; ឱ, º, ឯន, ស្សឬរី, នូវ, ដែល, ដល់, នៃជាអាយតនិបាត ( ព . វ .)។ល។ ( ព . កា .) បញ្ជាក់ការប្រើអាយតនិបាតនិបាតពួកនេះទាំងប៉ុន្មានអ្នកប្រើស្មានៗច្រើនតែភ្លាត់នៃនូវដល់ដោយគួរប្រយ័ត្នកុំឱ្យវិបត្តិខូចសេចក្ដី។គួរអ្នកស្រឡាញ់អក្សរជាតិកុំប្រើឱ្យឃ្លាតចាកវិធីគួរធ្វើសម្ព័ន្ធឱ្យខ្ទេចខ្ទីឈ្លេចឈ្លីជាមុនសិនសឹមប្រើ។ពាក្យដល់និងនៃសេចក្ដីផ្សេងជួនភ័ន្តវង្វែងប្រើសើៗបែរមានសេចក្ដីប៉ះទៅលើក្ដីច្នេះសោះតើជាច្នោះវិញ។
-
អាយតនៈ នាម
លំនៅ; អណ្ដូង; សមោសរណដ្ឋាន; សញ្ជាតិប្រទេសឬជាតិភូមិ; ហេតុឬការណ៍។ ( ព . ពុ .) ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, មនោទាំង៦នេះហៅថាអាយតនៈខាងក្នុង ( ហៅឱ្យពេញថាចក្ខ្វាយតនៈ, សោតាយតនៈ, ឃានាយតនៈ, ជិវ្ហាយតនៈ, កាយាយតនៈ, មនាយតនៈ ) ព្រោះជាលំនៅនៃអារម្មណ៍, ជាអណ្ដូងរបស់អារម្មណ៍, ជាទីប្រជុំនៃអារម្មណ៍, ជាជាតិភូមិនៃអារម្មណ៍, ជាហេតុរបស់អារម្មណ៍។រូប, សំឡេង, ក្លិន, រស, ផោដ្ឋព្វៈ, សភាវធម៌ទាំង៦នេះហៅថាអាយតនៈខាងក្រៅ ( ហៅឱ្យពេញជារូបាយតនៈ, សទ្ទាយតនៈ, គន្ធាយតនៈ, រសាយតនៈផោដ្ឋញ្វយតនៈ, ធម្មាយតនៈ ), ព្រោះជាអារម្មណ៍របស់អាយតនៈខាងក្នុងតាមមុខឬតាមនាទី, តាមកន្លែងរាល់ខ្លួន។
-
អាយតភាព នាម
ភាពដែលពឹងអាស្រ័យលើអ្នកដទៃ។
-
អាយលម្ពាយ នាម
ពាក្យក្លាយឃ្លាតពីអាលម្ពាយ ( គួរឈប់ប្រើពាក្យឃ្លាតក្លាយនេះ, គួរប្រើពាក្យអាលម្ពាយ។
-
អាយស្មន្ត នាម
( ម . ព . អាយុស្មន្ត )។
-
អាយស្មា នាម
( ម . ព . អាយុស្មន្ត )។
-
អាយាចនកថា នាម
ពាក្យសូម; ពាក្យអង្វរ; ពាក្យនិមន្តឬអញ្ជើញ។
-
អាយាចនបត្រ នាម
សំបុត្រអញ្ជើញឬនិមន្ត។
-
អាយាចនភាព នាម
ភាពឬដំណើរនៃការអញ្ជើញឬការនិមន្ត។
-
អាយាចនៈ នាម
ការទទូចសូម; ការអង្វរ; ការជម្រាប; ការអញ្ជើញ, ការនិមន្ត, ការអារាធនា
-
អាយាមន្តរ នាម
( ម . ព . រយៈបណ្ដោយ )។
-
អាយាមិក គុណនាម
ដែលនៅបណ្ដោយបណ្ដោយ។
-
អាយាម័ក គុណនាម
ដែលធ្វើឱ្យទៀងទាត់។
-
អាយុ នាម
ដំណើរប្រព្រឹត្តទៅនៃជីវិត, កាលរបស់ជីវិត, កាលដែលជីវិតកំពុងនៅមាន
-
អាយុកប្ប នាម
កំណត់នៃអាយុ។
-
អាយុកល្ប នាម
( ម . ព . អាយុកប្ប )។
-
អាយុកាម នាម
ការចង់បានអាយុវែង។
-
អាយុកាល នាម
កាលនៃអាយុគឺជំនាន់, ស្រករ, ស្របក់ស្របាលនៃអាយុឬកាលកំណត់នៃអាយុចំនួនប៉ុណ្ណោះៗ។
-
អាយុក្ខ័យ នាម
ដំណើរអស់អាយុ។
-
អាយុក្ស័យ នាម
( ម . ព . អាយុក្ខ័យ )។
-
អាយុគណនា នាម
ការរាប់អាយុ។
-
អាយុជន្ម នាម
អាយុកំណើតគឺអាយុដែលរាប់តាំងពីថ្ងៃចាប់កំណើតឬតាំងពីថ្ងៃកើតមកដល់ថ្ងៃនេះ។
-
អាយុជន្មន នាម
( ម . ព . អាយុជន្ម )។
-
អាយុជន្មា នាម
( ម . ព . អាយុជន្ម )។
-
អាយុជន្មាន នាម
( ម . ព . អាយុជន្ម )។
-
អាយុជីវិត នាម
ដំណើរមានអាយុរស់នៅ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។