វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1100 / 1268
-
អនិច្ចានុបស្សី នាម
អ្នកដែលតែងតែពិចារណាឃើញនូវអនិច្ចតាធម៌។
-
អនិច្ចំ គុណនាមឧទានសព្ទ
មិនទៀង
-
អនិដ្ឋារម្មណ៍ នាម
អារម្មណ៍ដែលមិនគួរប្រាថ្នា, អារម្មណ៍ដែលទាស់ចិត្ត
-
អនិត្យសមាជិក នាម
សមាជិកមិនអចិន្ត្រៃយ៍សមាជិកមិនទៀងទាត់។
-
អនិទ្រា នាម
ការដេកពុំលក់; ដំណើរឥតបានដេកលក់សោះ។
-
អនិន្ធនភាព នាម
ភាពដុតមិនឆេះភាវៈរបស់ឬវត្ថុដែលដុតមិនឆេះ។
-
អនិបុណភាព នាម
ភាពមិនល្អឥតខ្ចោះភាពដែលគ្មានជំនាញភាពមានសៅហ្មង។
-
អនិបុណីយ គុណនាម
ដែលមិនពេញលេញដែលខ្វះខាតដែលមិនមានជំនាញ។
-
អនិមន្តន៍ នាម
ការមិននិមន្ត, មិនអញ្ជើញឬការឥតនិមន្ត, ឥតអញ្ជើញ
-
អនិមិត្ត គុណនាមនាម
ដែលរកហេតុជាគ្រឿងកំណត់គ្មាន, ដែលរកចំណាំពុំបាន
-
អនិមិត្តភាព នាម
ភាពដែលពុំអាចកំណត់ចំណាំបាន។
-
អនិយត គុណនាម
ដែលមិនទៀង, ដែលនឹងកំណត់ជាការដាច់ស្រេចពុំបាន
-
អនិយតភាព នាម
ភាពដែលមិនទៀងទាត់។
-
អនិយតៈ គុណនាម
( ម . ព . អនិយត )។
-
អនិយម គុណនាម
ដែលមិននិយម, មិនទៀង, មិនប្រាកដ, មិនមានកំណត់; មិនដាច់ស្រេច
-
អនិយមការណ៍ នាម
( ម . ព . អនិយមហេតុ )។
-
អនិយមកាល នាម
កាលឬវេលាដែលនឹងកំណត់ឱ្យដាច់ស្រេចពុំបាន។
-
អនិយមវេលា នាម
( ម . ព . អនិយមកាល )។
-
អនិយមសព្ទ នាម
សព្ទដែលមានន័យឬមានសេចក្ដីបែកចេញទៅច្រើនយ៉ាង។
-
អនិយមសព្វនាម នាម
សព្វនាមដែលមានសេចក្ដីពុំដាច់ស្រេច, ដូចជាពាក្យថាណា, ឯណា; ណាមួយ, នីមួយ; អ្វី, អ្វីមួយ; ម្ដេច, ដូចម្ដេចជាដើម ( ព . វ .)។
-
អនិយមហេតុ នាម
ហេតុឬការណ៍មិនទៀង, មិនប្រាកដ។
-
អនិល នាម
ខ្យល់ ( ព . កា .)។
-
អនិលបថ
ផ្លូវខ្យល់ ( អាកាស, មេឃ )។
-
អនិលសខា
សំឡាញ់នៃខ្យល់ ( ភ្លើង ); ហៅអនិលសម្ភព " កំណើតខ្យល់ " ក៏បាន។
-
អនិស្សយមុត្តក នាម
អ្នកដែលមិនទាន់រួចផុតអំពីនិស្ស័យគឺអ្នកដែលនៅក្នុងបន្ទុកឬក្នុងអំណាចគេទូន្មានប្រៀនប្រដៅស្ដីថា
-
អនិស្សយមុត្តក៍ នាម
( ម . ព . អនិស្សយមុត្តក )។
-
អនិស្សយមុត្តិកា នាម
( ម . ព . អនិស្សយមុត្តក )។
-
អនិស្សរ គុណនាមនាម
ដែលមិនមែនជាធំ; អ្នកដែលមិនមែនជាធំលើគេ, ចិត្តដែលមិនមែនជាធំលើរូបកាយ
-
អនិស្សរជន
ជនដែលមិនមែនជាធំលើគេ។
-
អនិស្សរបុគ្គល
បុគ្គលដែលមិនមែនជាធំលើគេ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។