វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1102 / 1268
-
អនុគហបតី នាម
គហបតីរង, គហបតីបន្ទាប់។
-
អនុគាមិកនិធិ
កំណប់ដែលរមែងទៅតាម ( កំណប់បុណ្យឬកំណប់ព្រេងសំណាងល្អ )។
-
អនុគាមិនី
( ម . ព . អនុគាមី។
-
អនុគាមី
អ្នកទៅតាម, អ្នកទៅជាមួយគ្នា។
-
អនុគុម្ពព្រឹក្ស នាម
រុក្ខជាតិផ្ញើប្រាណនឹងគេដូចជាពួកសន្តានប៉ប្រកអ័រគីដេលំពែងព្រះរាមជាដើម។
-
អនុគ្គមនាការ
អាការនៃការក្រោកជូន
-
អនុគ្គមនៈ
ការក្រោកជូន, ការតាមជូនដំណើរ
-
អនុគ្គមន៍
( ម . ព . អនុគ្គមនៈ )។
-
អនុគ្គហធម៌
ធម៌អនុគ្រោះ។
-
អនុគ្រោះ នាម
ការជួយទំនុកបម្រុង; ករុណា។
-
អនុគ្រោះនិយម នាម
ការនិយមលើកលែងទោសអភ័យទោសករុណា។
-
អនុចរ កិរិយាសព្ទ
ដើរតាម, ត្រាច់តាម; ប្រព្រឹត្តតាម។
-
អនុចារិនី
( ម . ព . អនុចារី។
-
អនុចារី
អ្នកដើរតាម; អ្នកប្រព្រឹត្តតាម។
-
អនុចិន្តា
ការគិតតាម; ការគិតហើយគិតទៀតរឿយៗ។
-
អនុជ នាម
អ្នកកើតបន្ទាប់ឬអ្នកកើតក្រោយ ( ប្អូន )។ខ្មែរប្រើជា ( រ . ស .)
-
អនុជា នាម
( ម . ព . អនុជ )។
-
អនុជាតបុត្ត
បុត្រដែលមានចរិយាធម៌ល្អតាមបែបបទរបស់មាតាបិតា។
-
អនុជាតបុត្រ
( ម . ព . អនុជាតបុត្ត )។
-
អនុជាតបុត្រី
( ម . ព . អនុជាតបុត្ត។
-
អនុជិត នាម
អ្នកឈ្នះតាម; អ្នកឈ្នះរឿយៗ។
-
អនុជិតសេនា នាម
សេនាអ្នកឈ្នះរឿយៗ។ឈ្មោះឋានន្តរស័ក្ដិរបស់មន្ត្រី។
-
អនុជីវិន
អ្នកធ្វើការបម្រើ, អ្នករស់ដោយសារគេ។
-
អនុជីវិនី
( ម . ព . អនុជីវិន។
-
អនុជីវី
( ម . ព . អនុជីវិន )។
-
អនុញ្ញាត កិរិយាសព្ទ
យល់ព្រម, បើកឱកាសឱ្យ; ដែលបានយល់ព្រមហើយ
-
អនុតាបកម្ម
អំពើដែលធ្វើរួចទៅហើយនាំឱ្យកើតក្ដៅក្រហាយចិត្តនឹកស្ដាយក្រោយរឿយៗ; អំពើអាក្រក់។
-
អនុត្តរ គុណនាមនាម
ដែលប្រសើរផុត, ឥតមានអ្វីស្មើ។
-
អនុត្តរធម៌
លោកុត្តរធម៌។
-
អនុត្តរបុគ្គល នាម
បុគ្គលប្រសើរលើសលុប – ប្រសើរផុតគេឥតមានបុគ្គលណាស្មើ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។