វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1104 / 1268
-
អនុបត្ថម្ភក គុណនាម
ដែលមិនមានអ្នកទំនុកបម្រុង
-
អនុបត្ថម្ភិកា នាម
( ម . ព . អនុបត្ថម្ភក )។
-
អនុបទ
បទបន្ទាប់។
-
អនុបទេស គុណនាម
ដែលឥតឧបទេសគឺដែលឥតបានស្ដាប់ដំបូន្មានឬពាក្យប្រៀនប្រដៅឬក៏ការពន្យល់ឡើយ
-
អនុបទ្រព គុណនាម
ដែលឥតឧបទ្រព
-
អនុបធិ គុណនាម
ដែលឥតឧបធិគឺដែលឥតកិលេស ( ព្រះអរហន្ត; ប្រើជានិរុបធិក៏បាន, ប្រែថា " ឥតឧបធិ " ដែរ )។
-
អនុបភោគ គុណនាម
ដែលឥតគ្រឿងឧបភោគ
-
អនុបមា គុណនាម
ដែលឥតឧបមា, ឥតមានអ្វីប្រៀបផ្ទឹមបាន ( ប្រើជាអនូបមាក៏បាន )។
-
អនុបមេយ្យ គុណនាម
ដែលឥតឧបមេយ្យ ( ប្រើជាអនូបមេយ្យក៏បាន )។
-
អនុបយោគ នាម
ការធ្វើចំណាត់ថ្នាក់ឡើងវិញនូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឱ្យមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។
-
អនុបវាទ គុណនាម
ដែលឥតឧបវាទ, ដែលឥតដំណៀល; ដែលអត់ធ្មត់នៅស្ងៀម, ដែលមិនស្ដីថាទៅលើរូបអ្នកណាមួយ
-
អនុបវាទនិយម នាម
ការនិយមនៅជាកណ្ដាលឧបេក្ខាការនិយមនៅជាកណ្ដាលមិនធ្វើសេចក្ដីសម្រេចចិត្តទៅខាងណាឬមិនបញ្ចេញមតិអ្វីទាំងអស់ក្នុងបញ្ហាឬទស្សនៈអ្វីមួយដែលគេលើកឡើងឬតម្រូវឱ្យមានការបោះឆ្នោតសម្រេច។
-
អនុបវាទិន នាម
( ម . ព . អនុបវាទី )។
-
អនុបវាទិនី នាម
( ម . ព . អនុបវាទិន )។
-
អនុបវាទី នាម
អ្នកដែលមិនពេញចិត្តនឹងការពោលតិះដៀល, អ្នកដែលមិនចេះនិយាយតិះដៀលគេ; អ្នកដែលសុខចិត្តនៅស្ងៀមមិនស្ដីថាទៅលើអ្នកណា។
-
អនុបសគ្គ គុណនាម
ដែលមិនមានឧបសគ្គគឺដែលមិនមានហេតុទើសទាក់។
-
អនុបសម្បន្ន គុណនាមនាម
ដែលមិនទាន់បានដល់ថ្នាក់ខ្ពស់; អ្នកដែលមិនមែនជាឧបសម្បន្នគឺសាមណេរនិងបុរសជាគ្រហស្ថ។
-
អនុបសម្បន្នា គុណនាមនាម
( ម . ព . អនុបសម្បន្ន )។
-
អនុបស្សនា
ការពិចារណាសង្កេតសង្ខារ; ប្រាជ្ញាពិចារណាការកើតស្លាប់; ការស្មឹងស្មាធិ៍រំពឹង។
-
អនុបាត នាម
ទំនាក់ទំនងបែបបរិមាណចំនួនឬទំហំរវាងវត្ថុពីរឬច្រើន
-
អនុបាទិន្នក គុណនាម
ដែលមិនមានវិញ្ញាណចូលអាស្រ័យនៅ។
-
អនុបាទិន្នកជាតិ នាម
( ម . ព . អនុបាទិន្នក )។
-
អនុបាទិន្នករូប នាម
( ម . ព . អនុបាទិន្នក )។
-
អនុបាទិន្នកសង្ខារ នាម
( ម . ព . អនុបាទិន្នក )។
-
អនុបាទិសេសនិព្វាន នាម
និញ្វនឬបរិនិញ្វនឥតសេសសល់រូបរាង, ខន្ធនិញ្វន ( ព . ពុ .)។
-
អនុបាទិសេសបរិនិញ្វន នាម
( ម . ព . អនុបាទិសេសនិព្វាន )។
-
អនុបាល
តាមរក្សា, បីបាច់រក្សា; អ្នកបីបាច់រក្សា។
-
អនុបុព្វីកថា
ការថ្លែងរឿងតាមលំដាប់លំដោយ, ពាក្យពោលរៀបរៀងតាមលំដាប់រឿង, រឿងនិទានតំណាលតាមលំដាប់; ( ព . ពុ .) មាន៥យ៉ាងគឺ១ទានកថាការថ្លែងអំពីទាន; ២សីលកថាការថ្លែងអំពីសីល; ៣សគ្គកថាការថ្លែងអំពីសួគ៌; ៤កាមាទីនវកថាការថ្លែងអំពីទោសកាម; ៥នេក្ខម្មានិសំសកថាការថ្លែងអំពីអានិសង្ឃនៃការចេញចាកកាម ( បព្វជ្ជា )។
-
អនុប្បញ្ញត្តិ
បញ្ញត្តិបន្ទាប់អំពីបឋមប្បញ្ញត្តិមក។
-
អនុប្បទាន នាម
ការប្រគល់អ្វីៗឱ្យ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។