អនុបុព្វីកថា
អត្ថន័យ
-
1
ការថ្លែងរឿងតាមលំដាប់លំដោយ, ពាក្យពោលរៀបរៀងតាមលំដាប់រឿង, រឿងនិទានតំណាលតាមលំដាប់; ( ព . ពុ .) មាន៥យ៉ាងគឺ១ទានកថាការថ្លែងអំពីទាន; ២សីលកថាការថ្លែងអំពីសីល; ៣សគ្គកថាការថ្លែងអំពីសួគ៌; ៤កាមាទីនវកថាការថ្លែងអំពីទោសកាម; ៥នេក្ខម្មានិសំសកថាការថ្លែងអំពីអានិសង្ឃនៃការចេញចាកកាម ( បព្វជ្ជា )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)