អនិមន្តន៍
អត្ថន័យ
-
1
នាម
ការមិននិមន្ត, មិនអញ្ជើញឬការឥតនិមន្ត, ឥតអញ្ជើញ
ឧទាហរណ៍ ការទៅផ្ទះគេដោយអនិមន្តន៍ជាដំណើរហិនលក្ខណ៍។ (ព.កា.) ដំណើរហិនល័ក្ខណ៍ប្រាជ្ញលោកបញ្ជាក់អស់អាថ៌សេចក្ដីឱ្យអស់ជនផងយល់ការណ៍វែងខ្លីកន្លងវិថីទៅជាសៅដៅ។ហិនលក្ខណ៍មានបីមួយឥតមានក្ដីហៅរកឱ្យទៅខ្លួនចូលទទ្របទៅកាន់លំនៅនៃជនអ្នកក្រៅតាមដោយទំនើង។ពីរឥតគេសួរខ្លួនស្ដីយកគួរពុំយល់ថាយើងនិយាយច្រើនពេកស្ទើរតែអស់ជើងគេយល់ថាយើងផ្លោៗឥតបទ។បីឥតគេអួតខ្លួនថ្លែងអំនួតអួតខ្លួនស្ទើរហត់ទាល់តែគេធុញគេទ្រាំខំអត់អួតហួសកំណត់ឱ្យគេអផ្សុក។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)