វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1097 / 1268
-
អនវតប្ដៈ នាម
ស្រះអនោតត្តក្នុងហិមវន្តប្រទេស។
-
អនវត័ប្ដ នាម
( ម . ព . អនវតប្ដៈ )។
-
អនវទ្យ គុណនាម
ដែលឥតទោស
-
អនវ៉ន កិរិយាសព្ទ
អង្វរ ( សម្រាប់ប្រើក្នុងកាព្យតាមដោយកវីត្រូវការ )
-
អនវ័ទ្យ នាម
( ម . ព . អនវទ្យ )។
-
អនស្ចារ្យ គុណនាម
ដែលមិនមែនជាអស្ចារ្យ, ដែលមិនគួរទះដៃស្ងើច, ដែលមិនគួរស្ងើច
-
អនឡាញ គុណនាម
( ប . ព .) ដែលស្ថិតក្នុងសភាពអនឡាញ
-
អនាកុល គុណនាម
ដែលមិនច្រឡូកច្រឡំ, មិនច្របូកច្របល់, មិនសៅហ្មង, មិនមានទោស
-
អនាកូល គុណនាម
( ម . ព . អនាកុល )។
-
អនាគត គុណនាម
ដែលនៅឯមុខ
-
អនាគតកាល នាម
កាលឯមុខ។
-
អនាគតង្សញ្ញាណ នាម
ញាណជាចំណែកខាងមុខគឺប្រាជ្ញាដែលអាចដឹងច្បាស់នូវហេតុខាងមុខ
-
អនាគតជាតិ នាម
ជាតិឬភពខាងមុខ។
-
អនាគតផល នាម
ផលទៅខាងមុខ។
-
អនាគតភព នាម
( ម . ព . អនាគតជាតិ )។
-
អនាគតហេតុ នាម
ហេតុខាងមុខឬឯភ្នែក។
-
អនាគតិ នាម
សេចក្ដីឬដំណើរមិនលម្អៀង។
-
អនាគតំសញ្ញាណ នាម
( ម . ព . អនាគតង្សញ្ញាណ )។
-
អនាគម គុណនាមនាម
ការមិនមក; ដំណើរមិនទាន់មកដល់។
-
អនាគមា នាម
( ម . ព . អនាគម )។
-
អនាគាមា នាម
( ម . ព . អនាគម )។
-
អនាគាមិនី នាម
( ម . ព . អនាគាមី )។
-
អនាគាមិបុគ្គល នាម
បុគ្គលដែលបានលុះអនាគាមិផល។
-
អនាគាមិផល នាម
លោកុត្តរផលរបស់អនាគាមិបុគ្គល។
-
អនាគាមិមគ្គ នាម
( ព . ពុ .) លោកុត្តរមគ្គរបស់អនាគាមិបុគ្គល។
-
អនាគាមី នាម
អ្នកមិនមកកាន់កាមធាតុទៀតគឺអរិយបុគ្គលដែលបានសម្រេចផលទី៣នៃលោកុត្តរធម៌ហើយ, លុះអស់អាយុអំពីជាតិនេះ, តែងតែទៅកើតក្នុងសុទ្ធាវាសព្រហ្មលោកបានសម្រេចអរហត្តផលហើយបរិនិញ្វនក្នុងទីនោះ។
-
អនាគារ នាម
អ្នកគ្មានផ្ទះគឺអ្នកដែលលះបង់ផ្ទះលំនៅហើយបួស ( បព្វជិត )។
-
អនាគារធម៌ នាម
ធម៌សម្រាប់បព្វជិត។
-
អនាគារវិន័យ នាម
វិន័យសម្រាប់អ្នកបួស។
-
អនាគារិយ នាម
អ្នកដែលមិនមានប្រយោជន៍ដោយផ្ទះឬដោយការគ្រប់គ្រងផ្ទះ ( បព្វជិត )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។